ហេតុការណ៍ភ្ញាក់ផ្អើល និង សាហាវឃោរឃៅបំផុត!!!!! ប្រជាពល​រដ្ឋ​លើកគ្នាមួយភូមិ ព័ទ្ធផ្ទះគ្រួសារ​មួយ ដោយព្រួត​គ្នាវាយ​សម្លាប់ចោទ​ថាចេះអំពើ ​អាប​ធ្មប់

loading...

ខេត្ត​តាកែវ​ ៖ បុរស​ម្នាក់​ ត្រូវ​បាន​ក្រុម​ជន​ដៃ​ដល់​ប្រមាណ​ជាង​១០​នាក់​ ព្រួត​គ្នា​វាយ​រហូត​ដល់​ស្លាប់​យ៉ាង​អាណោច​អាធ័ម​បំផុត​ ខណៈ​ពេល​ក្រុម​ប្រជា​ពល​រដ្ឋ​ប្រមាណ​៤០០​នាក់​ បាន​លើក​គ្នា​មក​ព័ទ្ធ​ផ្ទះ​ ដោយ​ចោទ​ប្រកាន់​ថា​ ជា​គ្រូ​ខ្មែរ​ចេះ​អាប​ធ្មប់​ ធ្វើ​ឱ្យ​កូន​ចៅ​ប្រជា​ពល​រដ្ឋ​មាន​ការ​ភ័យ​ខ្លាច​ ។​ ការ​ប្រមូល​ផ្តុំ​គ្នា​ព័ទ្ធ​ផ្ទះ​នេះ​ ក៏​មាន​ជន​ដៃ​ដល់​ប្រមាណ​១០​នាក់​ ដែល​ស្រវឹង​ស្រា​ បាន​ឡើង​ទៅ​ចាប់​វាយ​សម្លាប់​ជន​រង​គ្រោះ​នៅ​លើ​ផ្ទះ​ រួច​អូស​សព​ទម្លាក់​មក​ដី​ ហើយ​ព្រួត​គ្នា​វាយ​សព​បន្ថែម​ទៀត​យ៉ាង​ព្រៃ​ផ្សៃ​បំផុត​ ។​
ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​២៧​ មេសា​ នៅ​ក្នុង​ភូមិ​ព្រៃ​ជន្លួញ​ ឃុំ​ក្រាំង​លាវ​ ស្រុក​បាទី​ ។​ លោក​ ង៉ាន់​ សារី​ អធិ​ការ​នគរ​បាល​ស្រុក​បាទី​ ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ពៅ​ សុវណ្ណ​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជា​គ្រូ​ខ្មែរ​ផ្សំ​ថ្នាំ​ថ្លើម​ ក្រពះ​ ពោះ​វៀន​ ត្រូវ​ជន​ដៃ​ដល់​ប្រមាណ​១០​នាក់​ ព្រួត​គ្នា​វាយ​សម្លាប់​យ៉ាង​ឃោរ​ឃៅ​ក្នុង​ជំនឿ​ប្រតិកិ​រិយា​ពី​អាប​ធ្មប់​ ។​ លោក​អធិ​ការ​ឱ្យ​ដឹង​ទៀត​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ ក្រុម​ប្រជា​ពល​រដ្ឋ​ប្រមាណ​៤០០​នាក់​ រស់​នៅ​ក្នុង​ភូមិ​ខាង​លើ​ បាន​លើក​គ្នា​មក​ព័ទ្ធ​ផ្ទះ​ជន​រង​គ្រោះ​ ដោយ​ចោទ​ថា​ ចេះ​អាប​ធ្មប់​ និង​បាន​ស្រែក​ទាម​ទារ​ឱ្យ​ជន​រង​គ្រោះ​ទម្លាក់​អាសនៈ​នៅ​លើ​ផ្ទះ​មក​ដី​ ។
ដោយ​ការ​ទាម​ទារ​របស់​អ្នក​ភូមិ​ គ្រូ​ខ្មែរ​ម្នាក់​នេះ​ក៏​បាន​ទម្លាក់​អាសនៈ​របស់​ខ្លួន​ ដែល​តែង​តែ​គោរព​បូជា​មក​ដី​ ហើយ​ពេល​នោះ​ ប្រជា​ពល​រដ្ឋ​បាន​នាំ​គ្នា​ដុត​កម្ទេច​ចោល​ ហើយ​រហូត​ដល់​ម៉ោង​៧​យប់​ ជន​ដៃ​ដល់​ប្រមាណ​១០​នាក់​ បាន​ទិញ​ស្រា​មក​អង្គុយ​ផឹក​យាម​នៅ​ក្រោម​ផ្ទះ​ ព្រោះ​ខ្លាច​គ្រូ​ខ្មែរ​នេះ​រត់​ចេញ​ពី​ផ្ទះ​ ។​ លុះ​ពេល​ស្រវឹង​ ពួក​គេ​ក៏​នាំ​គ្នា​ឡើង​ទៅ​លើ​ផ្ទះ​វាយ​សំពង​ជន​រង​គ្រោះ​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ រួច​នាំ​គ្នា​ចុះ​មក​អង្គុយ​ផឹក​សុី​វិញ​ រហូត​ដល់​ម៉ោង​៨​យប់​ ក្រុម​ជន​ទាំង​១០​នាក់​ ក៏​ឡើង​ទៅ​លើ​ផ្ទះ​វាយ​សំពង​ជន​រង​គ្រោះ​បន្ត​រហូត​ដល់​ស្លាប់​ រួច​អូស​សព​ទម្លាក់​មក​ដី​ និង​វាយ​សំពង​បន្ថែម​ទៀត​ ។​ ហេតុ​ការណ៍​នេះ​ ប្រពន្ធ​ជន​រង​គ្រោះ​អត់​បាន​នៅ​ផ្ទះ​ទេ​ បើ​សិន​ជា​នៅ​ជាមួយ​ប្តី​ ពិត​ជា​ត្រូវ​ក្រុម​ជន​ដៃ​​ដល់​វាយ​សម្លាប់​ទាំង​២​នាក់​ជា​មិន​ខាន​ឡើយ​ ។​
ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​ ចេវ​ ចិន្តា​ អាយុ​៣០​ឆ្នាំ​ និយាយ​ថា​ គាត់​បាន​រៀប​ការ​ជាមួយ​ប្តី​របស់​គាត់​រយៈ​ពេល​១១​ឆ្នាំ​មក​ហើយ​ អត់​មាន​កូន​១គ្រាប់​ណា​ឡើយ​ ។​ ប្តី​របស់​គាត់​ធ្វើ​ជា​គ្រូ​ខ្មែរ​ផ្សំ​ថ្នាំ​ក្រពះ​ ពោះ​វៀន​ ពិសេស​ថ្លើម​ ដែល​ការ​ផ្សំ​ថ្នាំ​លក់​នេះ​ អ្នក​ទិញ​យក​ទៅ​ដាំ​ទឹក​ផឹក​ បើ​ជា​សះ​ស្បើយ​នោះ​ទើប​រៀប​ចំ​ជា​ទ្រនឹប​ (ប្រាក់)​ ឱ្យ​គ្រូ​ជា​ក្រោយ​ ។​ គាត់​និយាយ​ថា​ ប្រាក់​បាន​ពី​ការ​ផ្សំ​ថ្នាំ​លក់​ខ្លះ​ និង​ខ្ចី​ពី​ធនា​គារ​ខ្លះ​ បាន​មក​ធ្វើ​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​មួយ​ខ្នង​សម​ល្មម​រស់​នៅ​២នាក់​ប្តី​ ប្រពន្ធ​ ។​ ចំពោះ​ការ​ចោទ​ប្រកាន់​ថា​ ប្តី​របស់​គាត់​ចេះ​អាប​ធ្មប់​នេះ​ អត់​មាន​ទេ​ និយាយ​ទៅ​គឺ​មាន​បង​ប្អូន​ក្នុង​ភូមិ​មួយ​ចំនួន​ច្រណែន​តែ​ម្តង​ ទើប​ឈាន​ទៅ​វាយ​សម្លាប់​ប្តី​របស់​គាត់​ ហើយ​គាត់​សុំ​អំពាវ​នាវ​ដល់​អ្នក​ច្បាប់​តាំង​ពី​ថ្នាក់​លើ​ រហូត​ដល់​ថ្នាក់​ក្រោម​ មេត្តា​ជួយ​រក​យុត្តិ​ធម៌​ដល់​ប្តី​របស់​គាត់​ដែល​ស្លាប់​យ៉ាង​អាណោច​អាធ័ម​ នេះ​ផង​ ។​

លោក​វរ​សេនីយ៍​ទោ​ សែម​ សុជាតិ​ នាយ​ការិយា​ល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ ឱ្យ​ដឹង​ថា​ បន្ទាប់​ពី​ទទួល​ព័ត៌​មាន​ពី​ករណី​នេះ​ភ្លាម​ លោក​ឧត្តម​សេនីយ៍​ត្រី​ អ៊ុក​ សំណាង​ ស្នង​ការ​នគរ​បាល​ខេត្ត​ បាន​បញ្ជា​មក​រូប​លោក​ឱ្យ​ចុះ​សហ​ការ​គ្នា​ជាមួយ​កម្លាំង​ជំនាញ​ស្រុក​បាទី​ ស្រាវ​ជ្រាវ​ដល់​កន្លែង​កើត​ហេតុ​ តើ​ដំណើរ​រឿង​ពិត​ប្រាកដ​នោះ​ជា​អ្វី​ ។ លុះ​នៅ​ពេល​ស្រាវ​ជ្រាវ​ទៅ​ រឿង​ដែល​កើត​ឡើង​នោះ​ បង្ក​ដោយ​ជន​ប្រមាណ​ជាង​១០​នាក់​ ច្រណែន​គ្រួសារ​ជន​រង​គ្រោះ​ ទើប​បង្ក​ជា​ហិង្សា​វាយ​សម្លាប់​ ។​ ជន​ជាង​១០​នាក់​នោះ​ ត្រូវ​សមត្ថ​កិច្ច​កំណត់​មុខ​សញ្ញា​បាន​អស់​ហើយ​ និង​កំពុង​កសាង​សំណុំ​រឿង​សុំ​ដីកា​ពី​សាលា​ដំបូង​ខេត្ត​ ដើម្បី​ចាត់​ការ​បន្ត​ ៕​
ប្រភព៖ កោះសន្តិភាពថ្មី
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment