ប្រទេសរុស្ស៊ីសន្យាផ្តល់ឱ្យអ៊ីរ៉ង់នូវប្រព័ន្ធ មីស៊ីលចល័តដី-អាកាស S-300 វគ្គទី២ ហើយរង់ចាំអ៊ីរ៉ង់បំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន ។
លោកអាឡិចសាន់ដ្រ៍ ហ្វូមីន នាយកផ្នែកកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសរបស់សហព័ន្ធរុស្ស៊ី FSVTS ថ្លែងថា យើងបានប្រគល់រួចហើយឱ្យអ៊ីរ៉ង់នូវប្រព័ន្ធមីស៊ីលនោះវគ្គទីមួយ ហើយសន្យាផ្តល់ឱ្យវគ្គទី២ទៀត ។ បច្ចុប្បន្នយើងរង់ចាំដៃគូអ៊ីរ៉ង់បំពេញកាតព្វកិច្ចខាងហិរញ្ញវត្ថុរបស់ខ្លួនប៉ុណ្ណោះ ។
លោកបន្តថា ខាងភាគីយើងបានធ្វើរាល់ការត្រៀមចាំបាច់នានារួចហើយ និងត្រៀមប្រគល់ប្រព័ន្ធអាវុធនោះឱ្យអ៊ីរ៉ង់ក្នុងពេលដ៏ឆាប់ខាងមុខ ។
ក្រោយការលុបចោលទណ្ឌកម្មអន្តរជាតិប្រឆាំងអ៊ីរ៉ង់ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាកាលពីខែមេសា ឆ្នាំ២០១៥ លើក្រិត្យមួយដែលលុបចោលការហាមឃាត់ផ្តល់ប្រព័ន្ធការពារអាកាស S-300 ឱ្យអ៊ីរ៉ង់ ៕
ប្រភព៖ EveryDay
loading...
0 comments:
Post a Comment