ការសិក្សាដឹកនាំដោយអ្នកស្រាវជ្រាវមួយក្រុមដែលចេញផ្សាយលើកាសែតវិទ្យាសាស្ត្រសុខភាពស្ត្រីកាលពីពេលថ្មីៗកន្លងមកឱ្យដឹងថា ស្ត្រីអាមេរិកមានសុដន់ធំជាងគេក្នុងលោក ខណៈស្ត្រីនៅអាហ្វ្រិក និងអាស៊ី ពិសេសនៅអាស៊ីអាគ្នេយ៍មានទំហំតូច ។
ការស្រាវជ្រាវបែបវិទ្យាសាស្ត្រដែលឈានទៅរកការប្រៀបធៀបទំហំសុដន់ធម្មជាតិជាមធ្យមរបស់ស្រី្តក្នុងចំណោម ១០៨ ប្រទេសលើសាកលលោកដោយក្នុងនោះពួកគេមិនបានរាប់បញ្ចូលស្ត្រីមានផ្ទៃពោះ ស្ត្រីវះកាត់ពង្រីកសុដន់ និងស្ត្រីកំពុងបំបៅដោះកូន ឬស្ត្រីមានផ្ទៃពោះក្នុងអំឡុងពេល១២ខែកន្លងទៅទេ ។ អ្នកវិទ្យាសាស្ត្ររកឃើញថា ស្ត្រីអាមេរិកមានទំហំសុដន់ធំជាងគេក្នុងចំណោមបណ្តាប្រទេសផ្សេងទៀត ។ ក្រៅពីអាមេរិកក៏មានប្រទេសកាណាដា អៀរឡង់ ប៉ូឡូញ និងប្រទេសអង់គ្លេស សុទ្ធសឹងជាប្រទេសដែលស្ត្រីដែលសុដន់ធំក្នុងលោក ។ ដោយឡែកប្រទេសមានស្ត្រីសុដន់តូចជាងគេ គឺប្រទេសហ្វ៊ីលីពីន, ម៉ាឡេស៊ី, បង់ក្លាដែស, សាម័រ និងកោះសូឡូម៉ុង ។
ប្រទេសកាណាដាស្ថិតក្នុងចំណាត់ថ្នាក់លេខ២ក្នុងបញ្ជីតារាងសុដន់ធំជាងគេ ។ ប្រទេអៀរឡង់ចំណាត់ថ្នាក់លេខ៣ ។ ប៉ូឡូញចំណាត់ថ្នាក់លេខ៤ និងប្រទេសអង់គ្លេសចំណាត់ថ្នាក់លេខ៥ ដែលមានទំហំ D និងចំណុះទឹកដោះ ៨៧៩ មីល្លីលីត្រ ។
ស្ត្រីប្រទេសហ្វ៊ីលីពីនមានទំហំសុដន់តូចជាងគេបំផុត ។ រីឯប្រទេសក្នុងទ្វីបអាហ្វ្រិកបានធ្លាក់បាតតារាង ខណៈប្រទេសអាស៊ីវិញជាពិសេសគឺនៅអាស៊ីអាគ្នេយ៍ជាកន្លែងស្ត្រីមានសុដន់តូចជាងគេ ។
ស្ត្រីជិត៤០០.០០០នាក់ ជុំវិញពិភពលោកត្រូវបានគេវាស់ទំហំសុដន់សម្រាប់ការសិក្សាស្រាវជ្រាវដ៏អស្ចារ្យមួយនេះ ។ ពួកគេបានប្រើប្រាស់អាវក្នុងរបស់អឺរ៉ុបដើម្បីវាស់ទំហំសុដន់ នីមួយៗ ការវាស់ប្រើខ្សែម៉ែត្រ និងការស្គែន 3D ។ ជាក់ស្តែងក្រុមស្រាវជ្រាវរកឃើញថា ជនជាតិអាមេរិកស្បែកសមានទំហំសុដន់ធំជាងស្បែកខ្មៅ ពោលគឺធំគ្រប់កម្រិតទាំងអស់តែម្តងដែលមានចំណុះទឹកដោះ១.៦៦៨ មីល្លីលីត្រ និងទំហំ Cup ខ្ពស់ជាងទំហំ F ទៅទៀត ។ ជាក់ស្តែងនាង Kate Upton និងនាង Kristina Hendricks សុទ្ធតែជាតារាស្រីអាមេរិកស្បែកសមានសុដន់ធំ ។
ចំណែកទំហំសុដន់របស់ជនជាតិអាមេរិកស្បែកខ្មៅវិញ គឺចំណុះ១.០៨៩មីល្លីលីត្រ និងទំហំ E Cup ។
ភាពធាត់ក៏ជាចំណែកតូចមួយពាក់ព័ន្ធទំហំសុដន់ផងដែរ ។ ទំហំសុដន់ជាមធ្យមដែលមានទំហំធំគឺមិនគិតពីទម្ងន់រាងកាយនោះទេ ហើយអត្តពលិក និងស្ត្រីមានរាងស្វែលក៏អាចមានសុដន់ធំដែរ ៕
ប្រភព៖EveryDay
loading...
0 comments:
Post a Comment