សត្វ ២៥០.០០០ ក្បាលត្រូវតម្រៀបជាហ្វូងហើយកាត់ក្បាលសម្លាប់ថ្វាយទេពធីតាក្នុងសាសនាហិណ្ឌូនៅប្រទេសនេប៉ាល់ ។ ពិធីសម្លាប់សត្វថ្វាយទេពធីតាបែបនេះជាពិធីបុណ្យដ៏ធំដែលត្រូវធ្វើ៥ឆ្នាំម្ដង ។
អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ទេពធីតាដែលត្រូវសម្លាប់សត្វថ្វាយនេះ គឺទេពធីតាព្រះនាម Gadhimai ។ ដោយហេតុពិធីនេះត្រូវធ្វើ៥ឆ្នាំម្ដង ហេតុនេះប្រារព្ធនៅកន្លែងណា បរិស័ទហិណ្ឌូចូលរួមកុះករនៅកន្លែងនោះ ។ អ្នកចូលរួមទាំងអស់មិនមែនចូលរួមដោយគ្រាន់តែឈរមើលគេសម្លាប់សត្វទេ, ពួកគេតែងតែនាំតាមខ្លួនតាំងពីគោ ក្របី ពពែ សត្វព្រាប... ដើម្បីកាត់ក្បាលថ្វាយទេពធីតាសុំសេចក្ដីសុខ សេចក្ដីចម្រើនដែរ ។ ពិធីនេះប្រារព្ធម្ដងៗមានរយៈពេល២ថ្ងៃ ។
ការចាប់ផ្ដើមក្នុងថ្ងៃដំបូងគេហៅថា Panchabali គឺសម្លាប់សត្វតែ៥ក្បាលសិន រួមមាន កណ្ដុរមួយក្បាល,ពពែមួយក្បាល,មាន់គកមួយក្បាល,ជ្រូកមួយក្បាល និងសត្វព្រាបមួយក្បាល ដោយសម្លាប់ពេលព្រះអាទិត្យផ្ដើមរះ ។ ក្រោយពេលសម្លាប់សត្វទាំង៥ក្បាលនោះហើយ គេចាប់ផ្ដើមប្រមូលសត្វឯទៀតឱ្យឈរតម្រៀបជាជួរ ហើយអ្នកជំនាញខាងសម្លាប់សត្វ២០០នាក់ ប្រើដៃទាំងពីរយារកាំបិតកាប់ពេញទំហឹង ធ្វើយ៉ាងណាឱ្យមួយកាំបិតសត្វដាច់កត្មិលប្រកាចងាប់ភ្លាម មិនឱ្យកាប់ដល់ពីរកាំបិតឡើយ ។ ពួកគេប្រើរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ សត្វរាប់សែនក្បាលដេកងាប់ពេញដី ។
លោក Yogendra Prasad Dulal ដែលជាមន្ត្រីមូលដ្ឋានម្នាក់ឱ្យដឹងថា ពេលប្រារព្ធពិធីដ៏ធំនេះម្ដងៗ គេមិនអាចដឹងពិតប្រាកដថា សត្វចំនួនប៉ុន្មានត្រូវសម្លាប់ទេ គ្រាន់តែដឹងជារួមថា ប្រហែល២០០.០០ក្បាល ឬ២៥០.០០ក្បាលប៉ុណ្ណោះ, ដូចយ៉ាងកាលពីឆ្នាំ២០០៩ ដែលគេប្រារព្ធពិធីសម្លាប់សត្វថ្វាយទេពធីតា គេប៉ាន់ប្រមាណថា សត្វប្រមាណ២៥០.០០០ក្បាលយ៉ាងតិចត្រូវសម្លាប់ ៕
ប្រភព៖ Everyday
loading...
0 comments:
Post a Comment