ថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង ១៩:៥៨ (06-07-2016 19:58)
រាជធានីភ្នំពេញ ៖ នៅក្នុងគេហទំព័រ កោះសន្តិភាព បានចុះផ្សាយរួចម្ដងហើយពាក់ពន្ធ័ទៅនឹងករណីស្លាប់របស់និស្សិតពេទ្យឆ្នាំទី៥ កាលពីរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦នេះ។ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីនិស្សិតម្នាក់ បានយកកាំបិតអារកសម្លាប់ខ្លួនឯងស្លាប់ក្នុងថ្លុកឈាម ស្ថិតនៅផ្ទះបន្ទប់ឡៅតឿ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ប្រភពឱ្យដឹងថា យុវជនដែលស្លាប់ឈ្មោះកែ វុទ្ធី អាយុ២៥ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី៥ ។
បើតាមប្រភពពីអ៊ំរបស់យុវជនរងគ្រោះថា ប៉ុន្មានថ្ងៃមុន គឺមានទំនាស់ពាក្យសម្តីបន្តិចបន្តួចជាមួយឪពុក ពាក់ព័ន្ធរឿងមិនដឹងថា ត្រូវជ្រើសយកផ្នែកជំនាញណាមកសិក្សាបន្ត រវាងជំនាញពេទ្យធ្មេញ និងជំនាញ IT ។ រហូតមកដល់ព្រលប់ថ្ងៃខែឆ្នាំដដែល ក្រោយពីសមត្ថកិច្ចជំនាញ បានធ្វើកោសល្យវិច្ច័យ សហការជាមួយពេទ្យតុលាការ បានបញ្ជាក់យ៉ាងច្បាស់ថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាត ដោយខ្លួនឯងពិតប្រាកដមែន។ ទោះបីជាសមត្ថកិច្ចជំនាញអះអាងបែបនេះក៏ដោយ ក៏មជ្ឈដ្ឋានខាងក្រៅនៅតែដាក់ការសង្ស័យ ទៅលើរឿងផ្សេងដដែល ៕
ប្រភព៖កោះសន្តិភាព
loading...
0 comments:
Post a Comment