ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់​ត្រូវ​ឪពុក​បាញ់​ស្លាប់

loading...
ក្រុមការងារ​ស៊ើបអង្កេត​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​នេះ​ថា ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់​ត្រូវ​ឪពុក​របស់​ខ្លួន​បាញ់​ស្លាប់​នៅ​ទីលាន​បាញ់កាំភ្លើង​មួយ​កន្លែង​ឈ្មោះ High Noon Guns នៅ​ក្នុង​ទីក្រុង Sarasota ។
សេចក្តីរាយការណ៍​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​នោះ​ឈ្មោះ Stephen Brumby អាយុ​១៤​ឆ្នាំ បាន​បាញ់​សម្លាប់​ខ្លួនឯង​កាលពី​ថ្ងៃអាទិត្យ ប៉ុន្តែ​ការិយាល័យ​តម្រួត​តំបន់ Sarasota បាន​ប្រាប់​ឲ្យ​ដឹង​នា​ថ្ងៃ​ចន្ទ​នេះ​ថា ការ​ពិត​ក្មេង​ប្រុស​នោះ​មិន​បាន​បាញ់​សម្លាប់​ខ្លួនឯង​នោះ​ទេ គឺ​ឪពុក​របស់​ក្មេង​ប្រុស​នោះ​បាន​បាញ់​ស្លាប់​ដោយ​អ​ចេតនា ។
ក្រុម​អ្នកស៊ើប​អង្កេត​បាន​អះអាង​ថា សំបក​គ្រាប់​ដែល​បាន​បាញ់​រួច​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ខ្នង​អាវ​របស់​ឪពុក​ក្មេង​ប្រុស​ដែល​បាន​ស្លាប់ ។ ពួក​គេ​បាន​បន្ត​ថា ឪពុក​នោះ​បាន​តម្រង់​កាំភ្លើង​ទៅ​កាន់​ខ្នង​របស់​កូនប្រុស​ខ្លួន​ដោយ​អ​ចេតនា នៅ​ពេល​ដែល​លោក​បាញ់​ក៏​បណ្ដាល​ឲ្យ​កូនប្រុស​រង​របួស​ជា​ទម្ងន់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ Sarasota Memorial Hospital ប៉ុន្តែ​មិនយូរ​ប៉ុន្មាន​ក្មេង​ប្រុស​នោះ​ក៏​បាន​ស្លាប់​បាត់​ទៅ ៕


ប្រភព៖ EveryDay

Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment