ដើរឃ្វាលគោសុខៗ ជាន់មីន​កប់​ក្នុងដីផ្ទុះ​ដាច់ជើង​ឆ្វេង ​អស់មួយ​កំណាត់​

loading...
(ប៉ៃលិន)៖ បុរសម្នាក់បានរងរបួសដាច់ជើងម្ខាង បន្ទាប់ពីរូបគេទៅឃ្វាលគោ នៅក្បែរជើងភ្នំហើយដើជាន់មីន ដែលកប់នៅក្នុងដីបន្សល់ទុក តាំងពីសម័យសង្គ្រាម បណ្ដាលអោយផ្ទុះឡើងកក្រើកដី។
ហេតុការណ៏នេះបានកើតឡើងនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ១២:៤០នាទី ស្ថិតនៅចំណុចភ្នំរាំង ក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលា​ ក្រៅខេត្តប៉ៃលិន។ ជនរងគ្រោះមានឈ្មោះ ផុន ភួន ភេទប្រុស អាយុ ១៨ឆ្នាំរស់នៅក្នុងស្រុកភូមិកើតហេតុខាងលើ បានរងរបួសដាច់ជើងខាងឆ្វេងត្រឹមស្មងជើង។
ប្រភពព័ត៏មានពីមន្ត្រីនគរបាលមូលដ្ឋានឈ្មោះវ៉ន វាសនា បានអោយដឹងថា នៅមុនកើតហេតុ ជនរងគ្រោះបានដើរឃ្វាលគោនៅចំណុច ភ្នំរាំងរួចក៏បានជាន់មីន បណ្តាលអោយផ្ទុះឡើងរងបួសដាច់ជើងតែម្ដង។ ក្រោយកើតហេតុអ្នកភូមិ និងសមត្ថកិច្ចបាននាំគ្នាជួយសង្គ្រោះយក រថយន្តដឹកជនរងគ្រោះយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ៕
ប្រភព ៖ Fresh News
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment