ដេក​ហាលថ្ងៃ​ពិតជា​ជួយ​កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​បេះដូង​មែន​ទេ ?

loading...
គ្រប់​គ្នា​ដឹង​ថា ការ​ត្រូវ​ពន្លឺ​ថ្ងៃ​ច្រើន​ពេក​អាច​បណ្តាល​ឱ្យ​កើត​មហារីក​ស្បែក ។ ប៉ុន្តែ​ក្នុង​ពេល​ឥឡូវនេះ តាម​ការ​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា ការ​ដេក​ហាលថ្ងៃ​ក្នុង​កម្រិត​មធ្យម​ពិតជា​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព​មនុស្ស​ទៅ​វិញ ដោយ​វា​អាច​ជួយ​ទប់ស្កាត់​ឱកាស​កើត​ជំងឺ​គាំងបេះដូង​ជាដើម ។

ការ​សិក្សា​ដែល​ធ្វើ​ដោយ​អ្នក​វិទ្យាសាស្ត្រ​ប្រទេស​អីុ​តា​លី​បាន​បង្ហាញ​ថា ស្ថានភាព​អ្នកជំងឺ​បេះដូង​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ប្រសិនជា​ក្នុង​ឈាម​របស់​ពួក​គេ​ខ្វះ​វីតាមីន​D ដែល​បាន​មក​ពី​ពន្លឺ​ថ្ងៃ​។ ការ​ពិសោធ​លើ​មនុស្ស​១.៤៨៤​នាក់​បាន​រក​ឃើញ​ថា អត្រា​ប្រេ​វ៉ាឡង់​អ្នកជំងឺ​បេះដូង​ដែល​ខ្វះ​វីតាមីន​D បាន​កើនឡើង​ខ្ពស់​ដល់​ទៅ​៣២​ភាគរយ​ធៀប​ទៅ​នឹង​អ្នកជំងឺ​បេះដូង​ដូច​គ្នា​ដែល​មាន​វីតាមីន​បាន​មក​ពី​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់ ។ ចំណែក​អត្រា​ប៉ះពាល់​ធ្ងន់ធ្ងរ​នានា​ទៅ​លើ​បណ្តា​សរសៃឈាម​ចម្រុះ​ក៏​កើនឡើង​ជិត​២០​ភាគរយ​ផង​ដែរ ។
ជា​ទូទៅ​បណ្តា​អ្នកជំងឺ​បេះដូង​ដែល​មាន​កម្រិត​វីតាមីន​D ទាប​បំផុត​ប្រឈម​នឹង​ហានិភ័យ​ស្ទះ​សរសៃឈាម​ជិត​ទ្វេ​ដង ។

ក្នុង​ពេល​ធ្វើ​បទ​បង្ហាញ​ពី​របកគំហើញ​របស់​ខ្លួន​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​កាលពី​ពេល​កន្លង​ទៅ​នេះ លោកស្រី​វេជ្ជបណ្ឌិត Monica Verdoia មក​ពី​សាកលវិទ្យាល័យ Eastern Piedmont University ប្រទេស​អុ​ី​តា​លី បាន​បញ្ជាក់​ថា កង្វះខាត​វីតាមីន D គឺជា​កត្តា​ប្រឈម​តែ​មួយ​គត់​ដែល​បណ្តាល​ឱ្យ​កើត​ជំងឺ​បេះដូង ។ លោកស្រី​បាន​បន្ត​ថា លទ្ធ​ផល​​លើក​នេះ​បាន​បង្ហាញ​ថា កង្វះខាត​វីតាមីន D គឺជា​បុព្វហេតុ​ដែល​នាំ​ឱ្យ​កើត​ជំងឺ​បេះដូង​ច្រើន​ជាង​សភាព​រឹង​នៃ​សរសៃ​អាក់ទែរ ។

ទោះជា​យ៉ាងណា​ក៏​ដោយ ការ​សិក្សា​លើក​នេះ​មិន​បាន​បញ្ជាក់​ថា តើ​ការ​ប្រើ​ថ្នាំ​គ្រាប់​វីតាមីន​D អាច​ជួយ​កាត់​បន្ថយ​គ្រោះ​ហានិភ័យ​ពី​ជំងឺ​ខាងលើ​ដែរ​ឬ​យ៉ាងណា​នោះ​ទេ? ប៉ុន្តែ​លោកស្រី​វេជ្ជបណ្ឌិត Verdoia បាន​និយាយ​ថា ការ​ទទួលទាន​អាហារ​ដែល​សម្បូរ​ដោយ​វីតាមីន D តួយ៉ាង​ដូច​ជា ត្រី ស៊ុត ធញ្ញជាតិ​គួប​ផ្សំ​នឹង​ការ​ហាត់ប្រាណ​ក្នុង​កម្រិត​មធ្យម​​ផង​នោះ គឺជា​ជម្រើស​ដែល​មនុស្ស​ទូទៅ ឬ​អ្នកជំងឺ​បេះដូង​គួរ​អនុវត្ត​ជា​ប្រចាំ​ថ្ងៃ ៕
https://i.kspg.co/2016/7/20116769-0982-40de-a0af-110e512041bb.jpg?w=610&mode=carve

Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment