កូន​​ប្រុស​​​អកត្តញ្ញូតិរច្ឆានចាប់ជាតិ​ កាប់​​ឪពុក​​បង្កើតខ្លួនឯងកំពុង​ដេក​លើ​គ្រែ​១​កាំបិត​ដាច់​កញ្ជឹង.ក​ស្លាប់ភ្លាមមួយរំភេច

loading...
 
ខេត្ត​កំពង់​ចាម ៖ បុរស​ចំណាស់​​ម្នាក់​ឈ្មោះ​ស៊ឹម ណុល អាយុ​៥២​ឆ្នាំ រស់​នៅ​ភូមិ​ស្រែ​ព្រាល ឃុំ​ស្វាយ​ទាប ស្រុក​ចំការ​លើ ត្រូវ​បាន​កូន​ប្រុស​បង្កើត​ឈ្មោះ​ប៊ុន ឡាង អាយុ​២៣​ឆ្នាំ ដែល​កើត​រោគ​សរ​សៃ​ប្រសាទ​យក​កាំបិត​កកុក​ដង​វែង​មក​កាប់​ប្រហារ​ចំកញ្ចឹងក​ ១​កាំបិត​ស្ទើរ​តែ​ដាច់ក ជា​ហេតុ​បណ្តាល​ឱ្យ​ឈាម​ហូរ​ស្រោច​ដាប​លើ​ធរណី​ស្លាប់​ភ្លាម​ៗ​កាល​ពី​វេលា​ ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៨ ឧសភា ក្នុង​ខណៈ​ពេល​ដែល​​ឪពុក​កំពុង​តែ​​ដេក​លក់​លើ​គ្រែ​ខាង​ក្រោម​ផ្ទះ។ បន្ទាប់​មក​កូន​ប្រុស​រូប​នេះ​​ត្រូវ​​កម្លាំង​នគរ​បាល​ស្រុក​ចំការ​លើ​ សហ​ការ​ជា​មួយ​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​ស្វាយ​ទាប តាម​​ចាប់​ខ្លួន​បាន។
ស្ត្រី​ចំណាស់​ឈ្មោះ​ក្រូច សេម អាយុ​៥៣​ឆ្នាំ ត្រូវ​ជា​ប្រពន្ធ​របស់​អ្នក​ស្លាប់​បាន​រៀប​រាប់​ថា នៅ​វេលា​ម៉ោង​១១​ព្រឹក​ គាត់​បាន​ទទួល​​ទាន​អាហារ​ជា​មួយ​នឹង​កូន​ៗ​២​នាក់ ម្នាក់​ឈ្មោះ​វណ្ណា ម្នាក់​ទៀត​ឈ្មោះ​នៃ។ រីឯ​ប្តី​គាត់​វិញ​បាន​ហូប​​បាយ​នៅ​លើ​គ្រែ​១​ទៀត​ក្បែរ​នោះ​ដែរ។ ក្រោយ​មក​មួយ​សន្ទុះ​ធំ​រូប​គាត់ ​បាន​សម្រាក​នៅ​លើ​គ្រែ​ក្រោម​ផ្ទះ​​ជ្រុង​ខាង​កើត​គ្រែ​ប្តី ហើយ​ក៏​មិន​ដឹង​ថា​មាន​ហេតុ​ការណ៍​អ្វី​កើត​ឡើង​នោះ​ដែរ។ ទាល់​តែ​កូន​ប្រុស​ឈ្មោះ​ណៃ ជិះ​កង់​ត្រឡប់​​មក​ពី​ជូន​ប្អូន​តូច​ទៅ​រៀន​នៅ​ម៉ោង​ជាង​១​រសៀល ទើប​មាន​ការ​ភ្ញាក់​ផ្អើល​ឆោ​ឡោ​តែ​ម្តង ព្រោះ​បាន​ឃើញ​ប្តី​របស់​គាត់​ដេក​ស្លាប់​នៅ​ក្នុង​ថ្លុក​ឈាម​លើ​គ្រែ​ក្រោម ​ផ្ទះ។ ចាត់​ទុក​ជា​សំណាង​ដែរ​ដែល​គាត់​មិន​ត្រូវ​បាន​កូន​ប្រុស​​ឈ្មោះ​ឡាង កាប់ បើ​ពុំ​នោះ​ទេ​​គាត់​នឹង​ត្រូវ​ស្លាប់​ទាំង​២​នាក់​ជា​មួយ​នឹង​ប្តី​មិន​ខាន ​ឡើយ ព្រោះ​កំពុង​ដេក​លង់​លក់​ទាំង​អស់​គ្នា។
ទាក់​ទិន​នឹង​​កូន​ប្រុស​កើត​រោគ​សរ​សៃ​ប្រសាទ​នេះ​គាត់​រៀប​រាប់​ថា មាន​ពេល​មួយ​នោះ​គាត់​មិន​​ចាំ​ថ្ងៃ​ខែ​ឆ្នាំ​នោះ​ទេ កូន​ប្រុស​ដៃ​ដល់​ដែល​បាន​កាប់​ប្រហារ​ឪពុក​នេះ​​ជិះ​កង់​ទៅ​រៀន​នៅ​សាលា​ បាន​ជួប​នឹង​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍ រង​របួស​​ក្បាល​ធ្ងន់​​ធ្ងរ ហើយ​គេ​​កើត​រោគ​សរ​សៃ​ប្រសាទ​ធ្វើ​ទុក្ខ​​រហូត​មក។ គាត់​និយាយ​ថា បាន​នាំ​កូន​ទៅ​សុំ​ថ្នាំ​ពេទ្យ​​នៅ​មន្ទីរ​ពេទ្យ​​មួយ​នៅ​រាជ​ធានី​ភ្នំពេញ ដើម្បី​ព្យា​បាល​រោគ​សរ​សៃ​ប្រសាទ ​ដែរ មាន​ពេល​ខ្លះ​ស្រួល និង​ពេល​ខ្លះ​ទៀត​​ក៏​លំបាក​​ដែរ។ ពេល​ដែល​រោគ​នេះ​ធ្វើ​ទុក្ខ​ខ្លាំង កាល​ពី​៣​ឆ្នាំ​មុន​កូន​ប្រុស​រូប​នេះ​បាន​វាយ​គាត់ ​ជា​ម្តាយ​បែក​ក្បាល​ហូរ​ឈាម​យក​ទៅ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ ចំការ​លើ​មួយ​រយៈ។ លុះ​មក​ដល់​លើក​នេះ​កាប់​ប្រហារ​ឪពុក​សម្លាប់​នៅ​លើ​គ្រែ​ខាង​ក្រោម​ផ្ទះ។ ក្នុង​ករណី​នេះ​គាត់​មិន​ប្តឹង​ទៅ​សមត្ថ​​កិច្ច​ឱ្យ​ចាប់​ខ្លួន​កូន​ប្រុស​​ នេះ​ទេ។
លោក​អនុ​សេនីយ៍​ឯក អ៊ិត ដារ៉ា អធិ​ការ​នគរ​បាល​ស្រុក​ចំការ​លើ​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ក្នុង​ហេតុ​ការណ៍​ខាង​លើ​​ក្រុម​សាច់​ញាតិ​របស់​ជន​រង​គ្រោះ​បាន​ព្យាយាម ​បិទ​បាំង​ព័ត៌​មាន តែ​ត្រូវ​​ប្រជា​ពល​រដ្ឋ​រាយ​ការណ៍​ប្រាប់​រូប​លោក​ថា មាន​ករណី​អំពើ​ឃាត​កម្ម​សម្លាប់​ឪពុក​បង្កើត បង្ក​ដោយ​កូន​ប្រុស​កើត​រោគ​សរ​សៃ​ប្រសាទ។ ភ្លាម​ៗ​នោះ​រូប​លោក​​បាន​ដឹក​នាំ​កម្លាំង​ក្រោម​ឱវាទ​​ទៅ​ជា​បន្ទាន់ ឃើញ​បុរស​ចំណាស់​ឈ្មោះ​ស៊ឹម ណុល ដេក​ស្លាប់​នៅ​លើ​គ្រែ​​ក្រោម​ផ្ទះ និង​វត្ថុ​តាង​កាំបិត​​កកុក​ទុក​ចោល​នៅ​ចំងាយ​ពី​សព​​ចម្ងាយ​១​ម៉ែត្រ។

ឯកូន​ប្រុស​ដែល​បង្ក​នោះ​បាន​ទៅ​ពួន​សម្ងំ​នៅ​លើ​ផ្ទះ​ដោយ​បាន​បិទ​ទ្វារ​ មុខ និង​ក្រោយ​ជាប់​មិន​ឱ្យ​អ្នក​ណា​ចូលទៅ​ទេ ក្នុង​ពេល​ដែល​មេឃ​កំពុង​បង្អុរ​ភ្លៀង​ធ្លាក់​មក​ជា​ខ្លាំង។ លោក​បាន​បញ្ជា​ឱ្យ​មន្ត្រី​នគរ​បាល​​ក្រោម​ឱវាទ​ទៅ​ធាក់​ទ្វារ​ក្រោយ​ទម្លាយ ​ចូល​ដោយ​ប្រុង​ប្រយ័ត្ន​ព្រោះ​ខ្លាត​ឃាតក​មាន​កាំបិត​ ហើយ​ក៏​​ចាប់​ខ្លួន​នាំ​ទៅ​កាន់​អធិ​ការ​ដ្ឋាន​នគរ​បាល​ស្រុក​​​ចំការ​លើ​ ដើម្បី​សួរ​នាំ​បំពេញ​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត។ ចំណែក​​ពាក្យ​ថា​ចាប់​មនុស្ស​សរ​សៃ​ប្រសាទ​ឡប់​សតិ​បែប​ណា​អាស្រ័យ​លើ​តុលា​ ការ​វិនិច្ឆ័យ៕
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment