ខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគព្រឹត្តិការណ៍សង្គមឯករាជ្យនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយនៅក្រោយហេតុការណ៍ឃាតកម្មបានកើតឡើង។
ព័ត៌មានបឋមពីកន្លែងកើតហេតុ ដែលរាយការណ៍ដោយអ្នកយកព័ត៌មានរបស់វីអូឌី បានឲ្យដឹងថា ខ្មាន់កាំភ្លើងនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន នៅម្ដុំវត្តស្វាយពពែ។
លោកបណ្ឌិត កែម ឡី ដែលត្រូវបានគេស្គាល់ជាទូទៅថាជាអ្នកវិភាគព្រឹត្តិការណ៍សង្គមនោះ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារយ៉ាងតិចចំនួន ២គ្រាប់ នៅក្នុងស្តារម៉ាត ក្នុងការ៉ាស់ស៊ាំងកាល់តិច នៅម្ដុំស្តុបបូកគោក នៅម៉ោងប្រហែល ៩ព្រឹកថ្ងៃអាទិត្យនេះ។
ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី បានទៅដល់កន្លែងកើតហេតុ ហើយបានយំសោកសង្រេងយ៉ាងខ្លាំង ខណៈដែលលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ កំពុងតែពិនិត្យនៅកន្លែងកើតហេតុ៕
Source: http://vodhotnews.com/2016/07/police-arrested-the-gunman-shooting-kem-ley/
loading...
0 comments:
Post a Comment