ក្រសួងព័ត៌មាន បញ្ឈប់ការចាក់ផ្សាយបទចម្រៀង «ស៊ីបានចេះតែស៊ីទៅ និងបទទាល់តែយូរទើបស៊ីអូនបាន» ចាប់ពីពេលនេះតទៅ

loading...


(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានចេញលិខិតបញ្ឈប់ការចាក់ផ្សាយបទចម្រៀង មានចំណងជើងថា «ស៊ីបានចេះតែស៊ីទៅ និងបទទាល់តែយូរទើបស៊ីអូន» ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នេះហើយអង្គភាព Fesh News ទើបទទួលបានមុននេះបន្តិច។
ក្រសួងព័ត៌មានបានបញ្ជាក់ថា ការប្រកាសបញ្ឈប់ការចាក់ផ្សាយបទចម្រៀង ពីរបទខាងលើនេះ ក្រោយពីក្រសួងពិនិត្យឃើញថា បទចម្រៀងនេះ ប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃវប្បធម៌ជាតិ និងមានអត្ថន័យប្រាសចាកពីសីលធម៌ខ្មែរធ្ងន់ធ្ងរ។
ដូចនេះ ក្រសួងព័ត៌មានបានប្រកាសស្នើឲ្យ ម្ចាស់ស្ថានីយ៍វិទ្យុ ទូរទស្សន៍ទាំងអស់ បញ្ឈប់ការចាក់ផ្សាយបទចម្រៀង មានចំណងជើងថា «ស៊ីបានចេះតែស៊ីទៅ និងបទទាល់តែយូរទើបស៊ីអូន» ចាប់ពីពេលនេះតទៅ។
ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុង នៃលិខិតបញ្ឈប់របស់ក្រសួងព័ត៌មាន៖ 


បទចម្រៀង៖ ប្រភព ៖ freshnews

Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment