ឥទ្ធិពល​ស្នេហា ធ្វើ​ឲ្យ​នារី​វ័យក្មេង​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម

loading...
ខេត្តសៀមរាប ៖ ដោយសារ​សង្សារ​របស់​ខ្លួន​ទៅ​មាន​ស្រី​ថ្មី នារី​វ័យក្មេង​ម្នាក់​បាន​សម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួន​ស្លាប់​យ៉ាង​អាណោចអាធ័ម ។ ហេតុការណ៍​នារី​វ័យក្មេង​ចងក​សម្លាប់​ខ្លួន​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ។

ប្រភព​ពី​មន្ត្រី​នគរបាល​ដែល​បាន​ចុះ​ទៅ​ដល់​ផ្ទះ​កើតហេតុ បានឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ ពេជ្រ ស្រី​នាង អាយុ​១៧​ឆ្នាំ មុខរបរ កម្មករ​ទឹក​សុទ្ធ មានស្រុក​កំណើត​នៅ​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ខណៈ​ពេល​ម្តាយ​របស់​នារី​រង​គ្រោះ​កំពុង​រវល់​ចង​បន្លែ​ដើម្បី​យក​ទៅ​លក់​នៅ​ផ្សារ​ដូច​សព្វមួយដង ពេល​ម្តាយ​បែរមក​មើល​កូនស្រី​វិញ​ ស្រាប់តែ​ឃើញ​កូនស្រី​ស្លាប់​បាត់​ទៅ​ហើយដោយ​បាន​យក​ខ្សែ​នីឡុង​ពណ៌​ខ្មៅ​ចង​ភ្ជាប់​នឹង​ធ្នឹម​ផ្ទះ​កំពស់​ប្រហែល​២​ម៉ែត្រ​ចង​.​ក​សម្លាប់​ខ្លួន ។

ប្រភព​ពី​ម្តាយ​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឱ្យ​នារី​វ័យក្មេង​រូប​នេះ​សម្រេចចិត្ត​ចងក​សម្លាប់​ខ្លួន​នេះ គឺ​ដោយសារ​មាន​វិប្បត្តិ​ស្នេហា គ្មាន​ដំណោះស្រាយ (​សង្សារ​បែកចិត្ត​) ។

ក្រោយ​ពី​​ពិនិត្យ​សាកសព​នារី​រង​គ្រោះ​រួច​មក សមត្ថកិច្ច​នគរបាល​បច្ចេកទេស​ជំនាញ​បាន​សន្និដ្ឋាន​ថា សព​ជន​រង​គ្រោះ​ពិតជា​បាន​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន មិនមែន​ជា​ករណី​ឃាតកម្ម​អ្វី​ឡើយ ។ សព​នារី​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សង្កាត់​ជ្រាវ​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment