(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នេះ នៅលើទំព័រ facebook ផ្លូវការ របស់ កញ្ញា ធី សុវណ្ណថា អតីតសកម្មជនគណបក្សសង្គ្រោះជាតិ បានបន្តបង្ហាញសារទម្លាយអាថ៌កំបាំងរបស់ លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យដ៏ល្បាញល្បីនៅកម្ពុជា វគ្គ២ ខណៈដែលសពរបស់លោក កំពុងរៀបចំធ្វើបុណ្យនៅវត្តចាស់ ក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ កញ្ញា ធី សុវណ្ណថា ត្រូវបានគេដឹងថា មានទំនាក់ទំនងស្និទ្ធស្នាលជាមួយលោកបណ្ឌិត កែម ឡី កាលពីលោកនៅមានជីវិត។
នរណានៅពីក្រោយនៃការសម្លាប់ បណ្ឌិត កែម ឡី ?
ដោយខ្ញុំ តែងដើរជាមួយ បណ្ឌិត កែម ឡី ធ្លាប់ប្រាប់ខ្ញុំថាៈកាលចុងឆ្នាំ២០១៤ បណ្ឌិត កែម ឡី និងបណ្ឌិតជាច្រើនទៀតជាអ្នកផ្តល់គំនិត យុទ្ធសាស្រ្ត និងផ្តល់ទាំងថវិការជួយបក្សសង្គ្រោះ ជាតិ ដោយពួកគាត់តែងជួប ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិជាច្រើន
ពិសេសពួកគាត់តែជួបលោក កឹម សុខា ។
ពេលដែលលោក សម រង្សី និងលោក កឹម សុខា ក្បត់ឆន្ទ:រាស្រ្តក្បត់ពាក្យសម្បថមុខប្រាសាទអង្គរ ចូលសភាជាមួយបក្សប្រជាជនធ្វើឲ្យបណ្ឌិត កែម ឡី បណ្ឌិតផ្សេងទៀត ម្ចាស់ជំនួយ និងអ្នកគាំទ្រ បក្សសង្គ្រោះជាតិបាក់ទឹកចិត្ត និងខឹងលោកសម រង្សី
និងលោក កឹម សុខា ជាខ្លាំង ។
ក្រោយមក បណ្ឌិត កែម ឡី និងបណ្ឌិតផ្សេងទៀតខិតខំផ្តល់យោបល់កែស្ថានការ និងបានខិតខំសរសេរអត្ថបទ"វិធីកែទម្រង់ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស" ដើម្បីធ្វើឲ្យបក្សសង្គ្រោះជាតិខ្លាំងនិងរឹងមាំ ។ អត្ថបទនោះ ត្រូវបានតំណាងរាស្រ្តជាច្រើនគាំទ្រតែអកុសល អត្ថបទនោះត្រូវលោកស្រី ជូឡុង សូមារ៉ា ប្រពន្ធលោកសម រង្សី បោះចោលចូលធុងសំរាម និងបោះសំដី ដាក់
បណ្ឌិត កែម ឡី ថា " បើលោកឯងខ្លាំង បើកបក្សឲ្យបានកៅអីសិនទៅ ចាំមកនិយាយជាមួយខ្ញុំ " ។ គ្រានោះហើយដែលបណ្ឌិត កែម ឡី និងបណ្ឌិតជាច្រើន មានការឈឺចាប់ខ្លាំង ក៏សម្រេចបង្កើតចលនាខ្មែដើម្បីខ្មែរ បច្ចុប្បន្នប្រែក្លាយជាបក្សឈ្មោះថា "បក្សប្រជាធិបតេយ្យមូលដ្ឋាន" ។
ទ្រឹស្តីសង្គម និងនយោបាយឯករាជ្យ របស់បណ្ឌិត កែម ឡីបានទាក់ទាញយុវជនបក្សសង្គ្រោះជាតិ ល្បីៗជាច្រើនចេញពីបក្សសង្គ្រោះជាតិ មកធ្វើកិច្ចការសង្គម ដូចជាការងារអង្គការបណ្តាញព្រះសង្ឃ ក្រុមសារព័ត៌មាន យុវជនបរិស្ថាន យុវជនការពារព្រៃឈើ ព្រៃឡង់ អារ៉ែង ដងសាហុង ជាដើម... ។ហើយបណ្តាញកសិកររបស់អង្គការសេដាក់ រាប់ពាន់គ្រួសារ
ដែលធ្លាប់គាំទ្របក្សសង្គ្រោះជាតិ បែជាមករួមគ្នាបង្កើតបក្សថ្មី"បក្សប្រជាធិបតេយ្យមូលដ្ឋាន" ដោយមានម្ចាស់មូលលនិធិក្រៅប្រទេសជាច្រើន ដែលធ្លាប់គាំទ្របក្សសង្គ្រោះជាតិក៏បែជាត្រឡប់មកគាំទ្រក្រុមបណ្ឌិតកែម ឡី វិញដែរ ។
ស្ថានភាពចុងក្រោយ ថ្មីៗនេះ របស់បក្សសង្គ្រោះជាតិក្លាយជាពស់ដាច់ក្បាល លោកសម រង្សី រត់ចោលស្រុកលោកកឹម សុខា ជាប់ឃុំក្នុងស្នាក់ការបក្ស ហើយអាចនឹងត្រូវបន្តជាប់ឃុំនៅព្រៃស ។
ព័ត៌មានសម្ងាត់១ បានឲ្យខ្ញុំដឹងថាៈក្រោយពេលអាជ្ញាធរ ចាប់លោក កឹម សុខា ទៅព្រៃស
តំណាងរាស្រ្តបក្សង្គ្រោះជាតិទាំងអស់ គ្រោងរួមដៃជាមួយបណ្ឌិត កែម ឡី និងបណ្ឌិតផ្សេងទៀតដើម្បីរើសប្រធានបក្ស និងអនុប្រធានថ្មី ដោយដឹកនាំបក្សតាមបែប"ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស" ។ ព័ត៌មានសម្ងាត់នេះធ្វើឲ្យខ្ញុំរីករាយណាស់ ខ្ញុំក៏មានគម្រោងចូលទៅបក្សសង្គ្រោះជាតិ វិញដែរ ។ ព័ត៌មានសម្ងាត់ផ្ទៃក្នុងនេះប្រហែលមិនអាច លាក់បាំង ជាមួយលោក សម រង្សីនិងលោក កឹម សុខា បានទេ ។ ក្រោយខ្ញុំដឹងព័ត៌មានសម្ងាត់នេះ ១សប្តាហ៍ បណ្ឌិត កែម ឡី ត្រូវបានគេលួចបាញ់សម្លាប់ ។
ក្រោយពេល បណ្ឌិត កែម ឡី ស្លាប់ភ្លាម លោក សម រង្សីផូសផ្សាយថា ការសម្លាប់បណ្ឌិត កែម ឡី គឺរៀបចំដោយរដ្ឋអំណាច បន្ទាប់មកថ្នាក់ដឹកនាំ ក្រុមអង្គរក្ស និងសកម្មជនបក្សសង្គ្រោះជាតិ កាងសពជាប់នៅកន្លែងកើតហេតុ រួចហែរសពទៅវត្តចាស់ ដោយស្រែកបញ្ឆេះសារនយោបាយប្រឆាំង ដើម្បីចង់ឲ្យផ្ទុំកំហឹងបដិវត្តិ និងបានប៉ះទង្គិចហិង្សាខ្លះជាមួយអាជ្ញាធរទៀតផង តែអាជ្ញាធរដកថយដើម្បីបញ្ជៀសហិង្សា ។
ពេលសពបណ្ឌិត កែម ឡី ទៅដល់វត្តចាស់ ថ្នាក់ដឹកនាំក្រុមអង្គរក្ស និងសកម្មជនបក្សសង្គ្រោះជាតិ ដាក់វេនគ្នាទៅបុណ្យ និងប្រចាំការរាល់ថ្ងៃ កាងសពបណ្ឌិតកែម ឡីខ្ញុំជាអ្នកស្និតជាមួយបណ្ឌិត កែម ឡី ត្រូវបានក្រុមនោះព្រួតគ្នាជេរ រារាំង និងព្យាយាមប្រើហិង្សាលើខ្ញុំ មិនឲ្យខ្ញុំចូលគោរពសព បណ្ឌិត កែម ឡី ទេ ។
តាមគម្រោងគ្រួសារសពបណ្ឌិត កែម ឡី ចង់រក្សាទុកសពត្រឹម១០ថ្ងៃ តែបណ្តាញថ្នាក់ដឹកនាំសង្គ្រោះជាតិបញ្ចុះបញ្ចូល គ្រួសារបណ្ឌិត កែម ឡី ឲ្យរក្សាសព ទុកឲ្យបានយូរ ដើម្បីទទួលបានលុយចូលបុណ្យច្រើន ។ ចេតនារបស់ពួកគេ ចង់ទុកសព បណ្ឌិត កែម ឡី រហូតដល់ថ្ងៃបោះឆ្នោត ដើម្បីចំណេញសន្លឹកឆ្នោតដល់បក្សសង្គ្រោះជាតិ ។ បញ្ជាក់ៈ បណ្ឌិត កែម ឡី ស្លាប់ថ្ងៃ១០ កក្កដាបុណ្យខួបរបស់គាត់ ចំថ្ងៃឃោសនាបោះឆ្នោត ។
ការស្លាប់បណ្ឌិត កែម ឡី ធ្វើឲ្យរាជរដ្ឋាភិបាលខាតបង់ប្រជាប្រិយភាពយ៉ាងខ្លាំង និងបានធ្វើឲ្យទ្រឹស្តីរិះគន់រាជរដ្ឋាភិបាលរបស់បណ្ឌិត កែម ឡី រីកសុះសាយឡើង និងក៏បានលុបបំបាត់ព្រឹត្តិការណ៍រឿងអាស្រូវផ្លូវភេទលោក កឹម សុខា ដែលបានផ្ទុះឡើងជាង៤ខែ ដែលធ្វើឲ្យអ្នកគាំទ្រសង្គ្រោះជាតិបាក់ទឹកចិត្ត និងឈប់គាំទ្របក្សជាបន្តបន្ទាប់ ។ តែរឿងឃាតកម្មបណ្ឌិត
កែម ឡី បានធ្វើឲ្យកំហឹងមហាជនផ្ទុះឡើង ជេរ និងរិះគន់រាជរដ្ឋាភិបាលយ៉ាងខ្លាំង ប្រជាប្រិយភាពបក្សសង្គ្រោះជាតិចាប់ផ្តើមកើនឡើងវិញ ។
នាងខ្ញុំ ធី សុវណ្ណថា សង្ស័យថា លោក សម រង្សី និងលោក
កឹម សុខា ជាអ្នកនៅពីក្រោយនៃការសម្លាប់បណ្ឌិត កែម ឡី ។
ប្រភព៖ facebook page Thy Sovanntha
loading...
0 comments:
Post a Comment