ភ្នំពេញ : បុរស ជា ជាង ជួសជុល ម៉ូតូ ម្នាក់ បាន រង របួស ឆេះ រលាក មួយ ចំហៀង ខ្លួន ដោយសារ ផ្ទុះ ធុង ហ្គា ស ថ្ម ស្អុយ តែ សំណាងល្អ មិន មាន អ្នក ណា រង របួស ដល់ អាយុជីវិត ឡើយ ។
ហេតុការណ៍ នេះ បាន កើតឡើង កាលពី វេលា ម៉ោង ១១ និង ៤០ នាទី ព្រឹក ថ្ងៃ ទី ២៦ ខែតុលា ឆ្នាំ ២០១៦ ស្ថិត នៅផ្ទះ លេខ ១៦៧ ផ្លូវ លេខ ១៦៣ ស ង្គា ត់ ទួល ទំពូង ២ ខណ្ឌចំការមន ។
សមត្ថកិច្ច បាន ឲ្យ ដឹង ថា ជន រង គ្រោះ ឈ្មោះ ណាំ អាយុ ៥៥ ឆ្នាំ មុខរបរ ជា ជាង ជួសជុល ម៉ូតូ ស្ថិត នៅ ភូមិ កើតហេតុ ខាងលើ ។
នៅ ពេល កើតហេតុ ជន រង គ្រោះ កំពុង ជួសជុល ម៉ូតូ ដើម្បី ផ្សារ បំពង ស៊ី មាំ ង ក៏ ស្រាប់តែ ផ្ទុះ ធុង ហ្គា ស នោះ ផ្ទុះ លាន់ ដូច ផ្ទុះ គ្រាប់បែក ទម្លុះ ដំបូល ហើយ អណ្តាតភ្លើង ឆាប់ឆេះ ឡើង ហើយ កំទេច ថ្ម ស្អុយ ខ្ទាត មក លើ ជន រង គ្រោះ បណ្តាល ឆេះ អស់ មួយ ចំហៀង ខ្លួន ។
ក្រោយ ពេល កើតហេតុ ជន រង គ្រោះ ត្រូវ បាន បញ្ជូន ទៅ សង្គ្រោះ បន្ទាន់ នៅ មន្ទីរពេទ្យ ខ្មែរ សូ វៀត ។ រីឯ អណ្តាតភ្លើង បា នេះ រាលដាល់ ទៅ ផ្ទះ ដែល នៅ ជិត នោះ បណ្តាល ឲ្យ រង ប៉ះពាល់ តិចតួច ត្រូវ បាន សមត្ថកិច្ច ទប់ស្កាត់ ទាន់ ពេល ៕
loading...
0 comments:
Post a Comment