ក្របួចឃាតករឈាម​ត្រជាក់! ​ដែល​​សម្លាប់ស្រីម្នាក់​​ទុក​សព​​ចោល​ទាំង​ស្រាត​​​ននល​គក​

loading...
រាជធានីភ្នំពេញ ​៖ សេចក្តីរាយការណ៍​ឱ្យ​ដឹងថា ​​កម្លាំង​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ​​បាន​ធ្វើការស្រាវជ្រាវ​​​​ចាប់​បាន​​​ឃាត​ករ ដែល​សម្លាប់​នារី​​សង្សារ​​​​នៅ​ក្នុងផ្ទះសំណាក់​យីហោ «​អូ​យេ​ស​» ស្ថិតនៅ​មុខ​វត្ត​នាគ​វ័​ន្ត បន្ទប់​C20 ជាន់​ទី​៣ ផ្ទះ​លេខ​១៧ ផ្លូវ​១៣២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​ ។
ការឃាត់ខ្លួនបាន​ធ្វើ​ឡើង​ម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២៩ តុលា ២០១៦ នេះ ស្ថិតត្រង់មុខមន្ទីរពេទ្យព្រះកុសុមៈត្រពាំងឈូក​​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ។
ឃាតករ​រូបនេះ​ឈ្មោះ​បាន សុ​ភ័​ក្រ ហៅពៅ មានទីលំនៅមិនពិតប្រាកដ ដោយ​​បាន​​​ឆ្លើយ​សារភាព​ថា ​នារី​ដែលខ្លួន​សម្លាប់​នោះ គឺ​​ជា​សង្សារ​ស្រលាញ់​គ្នា​ជាង​២​ឆ្នាំមកហើយ​​ ព្រោះតែ​​មាន​ទំនាស់​​​​គ្នា ហើយ​នៅ​ថ្ងៃ​កើតហេតុ​ ខ្លួន​ក៏​បាន​ណាត់​​នាង​​ទៅ​ផ្ទះសំណាក់ ខ្លួនយកកន្សែងពោះគោញាត់មាត់ ​​និង​​​ច្របាច់.ក​សម្លាប់​ចោល​​​តែ​ម្តង​ រួចយកទូរស័ព្ទម៉ាកអាយហ្វូន6មួយគ្រឿង,ខ្សែ.ក និងប្រាក់​ផងដែរ ។ ក្រោយ​​​​ការ​ធ្វើការ​សាកសួរ​ ​សមត្ថកិច្ច​បាន​ធ្វើ​សំណុំរឿង​ក្តី​នេះ ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​ ។ ​
គួររំលឹកថា សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក​បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៦ ថា ករណី​ច្របាច់ក​សម្លាប់​ចោល​សព​ទាំង​អាក្រាត​កាយ​ននលគក​នៅ​ក្នុងផ្ទះ​សំណាក់ «​អូ ! យេ​ស​» គឺជា​ករណី​ប្លន់​សម្លាប់​យក​ទ្រព្យសម្បត្តិ ។
គួរ​រំលឹកថា នារី​វ័យក្មេង​ស្រស់​សោភា​ មាន​អាយុប្រមាណ​ជា​ជាង​២០​ឆ្នាំ​ម្នាក់​ បន្ទាប់​ពី​បុរស​ជា​សង្សារ​រួមរ័ក​រួច ​បាន​ច្របាច់.ក​សម្លាប់​ទុក​សព​ចោល​ទាំង​អាក្រាត​កាយ​ននលគក​ នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់ រហូត​ដល់​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៦ ទើបត្រូវ​បាន​គេ​ប្រទះ​ឃើញ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ក្នុង​បន្ទប់ C២០ ជាន់​ទី​៣ ផ្ទះសំណាក់​យីហោ «​អូ! យេ​ស​» ដែល​មាន​ទីតាំង​លេខ​១៧ ផ្លូវ​លេខ​១៣២ (​ខាងកើត​វត្ត​នាគ​វ័ន​) ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។
ស្គាល់​នារី​វ័យក្មេង​ដែល​ត្រូវ​គេ​ច្របាច់ក​សម្លាប់​ទុក​សព​ចោល​ទាំង​ស្រាត​ននលគក​ហើយ
ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នារី​វ័យក្មេង​រង​គ្រោះ​ឈ្មោះ អាង វណ្ណ អាយុ​២២​ឆ្នាំ ជានា​រី​បម្រើ​ការងារ​នៅ​ខារ៉ាអូខេ ហេង ហេង នៅ​ម្តុំ​ដេ​អិន (DN) ស្នាក់​នៅផ្ទះ​ជួល​លេខ​១៦CC ផ្លូវ​លេខ​១០៣ សង្កាត់​ផ្សារ​ដេប៉ូ ខណ្ឌទួលគោក មានស្រុក​កំណើត​នៅ​ភូមិ​ស្នាយ​ពល ឃុំរ​ការ ស្រុក​ពារាំង ខេត្តព្រៃវែង ។ នារី​រង​គ្រោះ​ត្រូវ​បាន​បុរស​ជា​សង្សារ​ច្របាច់ក​សម្លាប់​ទុក​សព​ចោល​ទាំង​ អាក្រាត​កាយ​ននលគក​នៅ​ក្នុងផ្ទះ​សំណាក់ «​អូ ! យេ​ស​» ប្លន់​យក​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ដូច​ជា ទូរស័ព្ទ​ដៃ​ម៉ាក iPhone 6 plus ព៌​ណ​ស​១​គ្រឿង កងដៃ​៣​កង និង​ខ្សែ​ក​ប្លា​ទី​ន​១​ខ្សែ​ផង​ដែរ ។
ប្រភព​ពី​មិត្តភក្តិ​នារី​រង​គ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រហែល​៥​ល្ងាច ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៦ នារី​រង​គ្រោះ​បាន​ចេញពីផ្ទះ​ជួល​របស់​ខ្លួន​ដោយ​ប្រាប់​មិត្តភក្តិ​ថា​ទៅ​ ធ្វើ​សក់​មួយ​ភ្លែត ហើយ​ក៏​បាត់​ដំណឹង​ឈឹង រហូត​ល្ងាច​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៦ ទើប​ឃើញ​បណ្ដាញ​ព័ត៌មាន​សង្គម​ហ្វេ​ស​ប៊ុ​ក និង​បណ្ដាញ​ព័ត៌មាន​នានា​ផ្សា​រថា រួមរ័ក​រួច​ច្របាច់ក​សម្លាប់ ទុក​សព​ចោល​ទាំង​ស្រាត​ននលគក​នៅ​ក្នុងផ្ទះ​សំណាក់ ពេល​នោះ​នារី​ម្នាក់​ដែល​អ្នក​ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយ​គ្នា​និង​ មិត្តភក្តិ​ធ្វើការ​ជាមួយ​គ្នា​មានការ​សង្ស័យ​ក៏​ទៅ​សាកសួរ​ព័ត៌មាន​ពី​ នគរបាល​ប៉ុស្តិ៍​ស្រះ​ចក និង​ទៅ​ពិនិត្យ​មើល​សព​នារី​រង​គ្រោះ​នៅ​វត្ត​ស្ទឹង​មាន​ជ័យ ទើប​ដឹង​ថា​ពិតជា​មិត្តភក្តិ​របស់​ខ្លួន​ធ្វើ​ឲ្យ​ម្នាក់​ៗ​មានការ​រន្ធត់ និង​តក់ស្លុត​យ៉ាង​ខ្លាំង​គ្រប់​គ្នា បន្ទាប់​មក​ទើប​ទូរស័ព្ទ​ទៅ​ប្រាប់​ឪពុក​ម្តាយ​របស់​នារី​រង​គ្រោះ​នៅ​ឯ​ ស្រុក​កំណើត​ឲ្យ​ដឹង​ពី​ដំណឹង​ដ៏​អកុសល​នេះ ។
រហូត​ដល់​យប់​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៦ ក្រុម​គ្រួសារ និង​ឪពុក​ម្តាយ​នារី​រង​គ្រោះ​បាន​ធ្វើការ​ទំនាក់ទំនង​ទៅ​កម្លាំង​មាន​ សមត្ថកិច្ច​មូលដ្ឋាន រួច​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ឯ​ខេត្តព្រៃវែង​វិញ ។ ហើយ​នៅ​ពេល​នេះ​កម្លាំង​មាន​សមត្ថកិច្ច​កំពុង​តែ​ដុត​ដៃ ដុត​ជើង​យ៉ាង​ខ្លាំង​ក្នុង​ការ​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ជន​ដៃដល់​ជា​ឃាតករ​ រូប​នោះ​យក​មក​ធ្វើការ​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ផង​ដែរ ៕




ប្រភព៖​ កោះសន្តិភាព
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment