អាណោចអាធ័មណាស់! ចុះម្តេច​ទៅដេក​ក្រោយ​​ឡាន​​ទៅ​វិញ​

loading...
រាជធានីភ្នំពេញ ៖ ក្មេង ប្រុស អនាថា ម្នាក់ បាន រង របួស បែក មុខ បែក មាត់ ហូរ ឈាម ពេញ ខ្លួន ក្រោយពី ទៅ ដេក នៅ ពីក្រោយ រថយន្ត ដែល ម្ចាស់ មិន បានដឹង ក៏ បើក ថយក្រោយ កិន បង្ក ឱ្យ មានការ ភ្ញាក់ផ្អើល កាលពី វេលា ម៉ោង០ ៩ និង ៤០ នាទី យប់ ថ្ងៃ ទី ២៦ តុលា ២០១៦ ស្ថិត នៅ ចំណុច មុខ ផ្ទះ លេខ 10Eo តាម បណ្តោយ ផ្លូវ លេខ ១៣៦ ក្នុង សង្កាត់ ផ្សារ ថ្មី ៣ ខណ្ឌដូន ពេញ ។
តាម ប្រជាពលរដ្ឋ ដែល នៅ ក្បែ រនោះ ឱ្យ ដឹង ថា ជា រៀងរាល់ថ្ងៃ ក្មេងរងគ្រោះ តែងតែ មក ដេក នៅ ទីនោះ រាល់ យប់ ដោយ គ្មាន ផ្ទះ សម្បែង ទេ ព្រោះ ជា ក្មេង អនាថា មិន ត្រឹមតែ ប៉ុណ្ណោះ មាន ជំងឺឆ្កួតជ្រូក ទៀត ផង ។ សាក្សី បន្ត ទៀត ថា រហូត មក ដល់ ថ្ងៃ កើតហេតុ គេ ឃើញ រថយន្ត កាម រី បា ឡែ ន មួយ គ្រឿង មិន ចាំ ស្លាក លេខ មក ឈប់ នៅ ចំណុច មុខ ផ្ទះ ដែល ជា កន្លែង ដំ ណេក របស់ ក្មេង រង គ្រោះ នោះ ។
បន្ទាប់ មក ក្មេង នោះ ក៏ បាន ទៅ ដេក ខាងក្រោយ រថយន្ត នោះ លុះ មក ដល់ វេលា កើតហេតុ ម្ចាស់ រថយន្ត ក៏ បាន មក បើករថយន្ត ចេញ ដោយ មិន បាន មើល គ្រប់ ជ្រុងជ្រោយ ទើប មិន ឃើញ ក្មេង នោះ ហើយ បាន កិន បណ្តាល ឱ្យ រ ងរ បួស បែក មាត់ ហូរ ឈាម ស្រោច ខ្លួន រួច បើក គេចខ្លួន បាត់ ។

ភ្លាម ៗ នោះ ត្រូវប្រជាពលរដ្ឋ ដែល នៅ ក្បែរបាន រាយការណ៍ ទៅ សមត្ថកិច្ច និង ហៅ រថយន្តសង្គ្រោះ មក ដឹក ទៅ មន្ទីរពេទ្យ ដើម្បី ព្យា បាល ។ 




Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment