ភ្លាមនោះរថយន្តម៉ាក Fuso ពាក់ស្លាកលេខ ព្រះសីហនុ 3A-1788 បានបន្តទៅបុករះគូថរថយន្តម៉ាក HYUNDIA ពណ៌ទឹកក្រូច ពាក់ស្លាកលេខព្រះសីហនុ 3A-1767 ដែលចតស្របទិសជាមួយគ្នា បណ្តាលឲ្យអ្នកបើកបរឈ្មោះ ផ្លោក ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅរាជធានីភ្នំពេញ(របួសស្រាល)ហើយរថយន្តបានក្រឡាប់ធ្លាក់ចូលស្រះខាងជើងផ្លូវជាតិតែម្តង។
នៅវេលាម៉ោង១០និង៤០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះ នៅកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧៧-១៧៨ ស្ថិតក្នុងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក៏មានគ្រោះថ្នាក់ចរាចរណ៍មួយ បង្កដោយរថយន្ត Camry បាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AG-1601 បើកបរដោយឈ្មោះ ខាត់ ចាន់ធី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ បានធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយម៉ូតូម៉ាក WavE ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1G-7722 បើកបរដោយឈ្មោះ ប៉ិច ណារដ្ឋា ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិកាប៉ះ ឃុំឈើតុំ ស្រុកក្រគរ(របួសស្រាល) និងអ្នករួមដំណើរឈ្មោះ ប៉ិច សាភ័ណ្ឌ ភេទស្រី អាយុ ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា(រងរបួសធ្ងន់) បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
ហើយនៅវេលាម៉ោង ១២:១០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះ នៅកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៧ និង១៩៨ ស្ថិតក្នុងភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ក៏មានគ្រោះថ្នាក់ចរាចរណ៍មួយទៀត បង្កដោយរថយន្តTOYOTA SIENNA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-8209 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូម៉ាក Wav អាល់ហ្វា ព័ណ៌ខ្មៅ គ្មានស្លាកលេខ ដែលឆ្លងផ្លូវពីជើងទៅត្បូង បើកបរដោយឈ្មោះ អ៊ែល អូន ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់(របួសធ្ងន់) ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បានដាច់ខ្យល់ស្លាប់តាមផ្លូវតែម្តង ៕
loading...
0 comments:
Post a Comment