ភ្នំពេញ: លាយឡំនឹងសំឡេងមហាជនជាច្រើនសាទរ និងមតិខ្លះក៏លាន់មាត់ថា តារាសម្តែង នាង គឹម ច័ន្ទបរមី ពើបស្នេហ៍រាជសីហ៍វ័យក្មេងជាចៅប្រុសនាយករដ្ឋមន្ត្រី នាមហ៊ុន បញ្ញាបុត្រ ហៅពេជ្រ ថាជាដង្ហើមស្នេហាយុវវ័យ។ ប៉ុន្តែចំណងស្នេហ៍នេះក៏ត្រូវបានចៅប្រុសនាយករដ្ឋមន្ត្រីអះអាងប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកមួយថា មិនមែនគ្រាន់តែជាស្នេហ៍យុវវ័យនោះឡើយ ទាំងនាង គឹម ច័ន្ទបរមី ក៏បង្ហាញដំណើរវិវឌ្ឍន៍ស្នេហ៍ដ៏ជាក់លាក់ដល់ដំណាក់កាលចាស់ទុំជួបជជែកឆាប់ៗនេះហើយ។
ក្រោយពីតារាសម្តែងដែលមានរូបសម្រស់ស្រស់ស្អាតនិងមានទម្រង់មុខកូនកាត់ គឹម ច័ន្ទបរមី មុននេះក្រោយភាពក្លាហានហ៊ានចេញមកប្រកាសពីចំណងស្នេហ៍រវាងនាង និងចៅសម្តេចតេជោនាយករដ្ឋមន្ត្រី ជានិស្សិតកំពុងបន្តការសិក្សានៅប្រទេសអូស្រ្តាលី ហ៊ុន បញ្ញាបុត្រ ហៅ ពេជ្រ ដោយបើកចំហ ក៏ពើបនឹងមតិមានទាំងអ្នកសាទរ និងក៏មានអ្នកខ្លះទៀតថ្លែងបែបបញ្ចើចបញ្ចើថានេះគ្រាន់តែជាស្នេហាយុវវ័យប៉ុណ្ណោះ។
បុប្ផាស្រស់ចាយសម្រស់ស្នេហ៍លើវិថីសិល្បៈ គឹម ច័ន្ទបរមី ក៏បានព្រលយប្រាប់សារព័ត៌មានទាំងស្ទាក់ស្ទើរដែលនាងពោលថា នាងមិនប្រាកដថាទៅថ្ងៃអនាគតអាចក្លាយជាចៅប្រសាសម្តេចតេជោនាយករដ្ឋមន្ត្រី ឬយ៉ាងណានោះទេ? ប៉ុន្តែនាងជឿលើនិស្ស័យ។
ថ្មីៗបណ្តាញផ្សព្វផ្សាយក្នុងស្រុកមួយបានចេញផ្សាយផងដែរ ពីចំណងស្នេហ៍តារាសម្តែងផ្តើមពន្លកស្នេហ៍ និងម្ចាស់បេះដូងក្នុងត្រកូលអភិជនថ្នាក់ដឹកនាំកំពូល ដែលអះអាងថា ចៅប្រុសនាយករដ្ឋមន្រ្តី ជានិសិ្សបន្តការសិក្សានៅប្រទេសអូស្រ្តាលី លោក ហ៊ុន បញ្ញាបុត្រនោះ ដែលលោកបានបរិយាយប្រាប់ថា៖ «ខ្ញុំស្រឡាញ់អាម៉ីដោយស្មោះ។ ពួកយើងមានចរិតត្រូវគ្នា ហើយអ្វីដែលសំខាន់នោះ អាម៉ី ស្រឡាញ់ខ្ញុំ មិនមែនឃើញទ្រព្យសម្បត្តិរបស់ខ្ញុំឡើយ»។
ក៏បង្ហាញផងដែរពីសម្ដី លោក ហ៊ុន បញ្ញាបុត្រ បានបញ្ជាក់ថា៖ «ប៉ាម៉ាក់របស់ខ្ញុំដឹងឮពីចំណងស្នេហ៍មួយនេះ ពួកគាត់ក៏បានយល់ព្រមដែរ ហើយប្រហែលមួយអាទិត្យទៀតក្រុមគ្រួសារទាំងសងខាងជួបគ្នាហើយ»។
បណ្តាញផ្សព្វផ្សាយដដែលនោះ ក៏ដកស្រង់សម្ដីលោក ហ៊ុន បញ្ញាបុត្រ ទៀតថា៖ «ខ្ញុំ និង អាម៉ី មានគម្រោងភ្ជាប់ពាក្យ និងរៀបការនៅពេលដែលខ្ញុំរៀនចប់រយៈពេលពីរឆ្នាំទៀត ហើយក្រោយពីរៀបការ លោកមិនរារាំង គឹម ច័ន្ទបរមី ចំពោះការងារសិល្បៈរបស់នាងដែរ»។
ជំនួបឆ្លើយឆ្លងតាមទូរស័ព្ទ និង ភ្នំពេញ ប៉ុស្តិ៍ នៅរសៀលថ្ងៃទី២៥ ខែតុលាម្សិលមិញនេះ ស្រីស្រស់ គឹម ច័ន្ទបរមី ក៏បានបញ្ជាក់ថា៖ «ការចេញផ្សាយមុននេះ គឺជាសម្ដីពិតរបស់គាត់ (បង បញ្ញាបុត្រ)»។
ម្ចាស់ស្នេហ៍ចៅនាយករដ្ឋមន្ត្រី រីកលើវិថីសិល្បៈ ដែលប្រាប់ថា ទាំងនាង និងចៅសម្តេចមានវ័យ ២០ ឆ្នាំដូចគ្នា ទាំងចិត្ត ទាំងគំនិតក៏ដូចគ្នាទើបអាចស្រឡាញ់យល់ចិត្តគ្នាបានល្អរក្សានិរន្តរភាពស្នេហ៍ដោយភាពជឿជាក់គ្នាទៅវិញទៅមកនោះ នាងប្រាប់ឲ្យដឹងបន្តថា៖ «ស្នេហាខ្ញុំ និងបងបញ្ញាបុត្រ កើតឡើងយូរក្រែលហើយដែរ តែឪពុកម្តាយទាំងសងខាង បានត្រឹមតែទទួលស្គាល់ តែពួកគាត់ទាំងសងខាងមិនទាន់បានជួបជជែកគ្នារឿងក្មេងៗនោះទេ។ ប៉ុន្តែឆាប់ៗពួកគាត់នឹងមកជួបគ្នា»។
តារាសម្ដែងក្ដាប់តំណែងតួឯកទាំងក្មេងខ្ចីកញ្ញា គឹម ច័ន្ទបរមី បានបញ្ជាក់ថា៖ «នៅសប្តាហ៍ក្រោយ ឪពុកម្តាយបង បញ្ញាបុត្រ គាត់នឹងមកពីសាំងហ្គាពួ មកជុំឪពុកម្តាយខ្ញុំជជែកគ្នារឿងកូនៗជាលើកដំបូង ដែលអាចនិយាយរឿងភ្ជាប់ពាក្យក៏ថាបាន។ តែចំណែករឿងរៀបការពួកខ្ញុំបាននិយាយគ្នា រៀបការក្រោយគាត់រៀនចប់នៅប្រទេសអូស្រ្តាលី»៕

លោក ហ៊ុន បញ្ញាបុត្រ និងកញ្ញា គឹម ច័ន្ទបរមី។ ហ្វេសប៊ុក
ប្រភព៖ ភ្នំពេញប៉ុស្ត៏
loading...
0 comments:
Post a Comment