គ្រូពេទ្យ​ថា ពេល​រួមរ័ក​នាង​រំភើប​ខ្លាំង រួម​ផ្សំ​នឹង​នាង​មាន​ជំងឺ ក៏​គាំងបេះដូង​ស្លាប់

loading...
រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ តុលា ២០១៦ មន្ត្រី​នគរបាល​ខណ្ឌ​ជ្រោយចង្វា និង​មន្ត្រី​ជំនាញ​ដោយ​មានការ​ចូលរួម​ពី​ក្រុមគ្រូពេទ្យ​តុលាការ​ក៏​បាន​ធ្វើការ​ត្រួតពិនិត្យ​សពនារី​វ័យក្មេង​ម្នាក់​បាន​ត្រដរខ្យល់​រហូត​គាំង​បេះ​​ដូង​ស្លាប់​ ។ តាម​ការ​ពិនិត្យ​សព​ត្រូវ​បានអោយ​ដឹង​ថា នារី​រូប​នោះ​ស្លាប់​ដោយសារ​តែ​ គាំងបេះដូង ហើយ​អាច​បណ្តាល​មក​ពី​នាង​រំភើបចិត្ត​ នៅ​ពេល​រួមរ័ក ​រួម​ផ្សំ​នឹង​នាង​មាន​ជំងឺ​បេះដូង​ផង ជា​ហេតុ​បណ្តាល​អោយ​គាំងបេះដូង​ស្លាប់​តែ​ម្តង ។
សូមបញ្ជាក់ថា មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​បាន​នាំ​ស្រី​ស្នេហ៍​ទៅ​ឡើងឋានសួគ៌​នៅ​សណ្ឋាគារ​មេគង្គ​ហេង​មហាផល បាន​តក់ស្លុត​ក្នុង​ចិត្ត បន្ទាប់​ពី​រួមរ័ក ដោយសារ​តែ​នាង​រំភើប​ខ្លាំង​ក៏​គាំងបេះដូង​ស្លាប់​នៅ​ពេល​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ នេះ​ហាក់ដូចជា​ករណីដ៏​កម្រ​កើត​មាន​ណាស់ ដែល​រួមរ័ក​រំភើប​ញាប់​ញ័រ​បែរជា​ភាគី​ខាង​នារី​ជា​ដៃគូ​គាំងបេះដូង​ស្លាប់​ក្រោម​បង្គង ។ តាម​ការ​កត់សម្គាល់​កន្លង​មក ច្រើន​តែ​ដៃគូ​បុរស​តែង​ស្លាប់​លើ​បង្គង ដោយសារ​រំភើប​រញ្ជួយ​គាំងបេះដូង ព្រោះតែ​ចាស់​ប៉ះ​ស្មៅ​ខ្ចី ឬ​ប្រើ​ថ្នាំ​ប៉ូវ​ជា​ជំនួយ​ក៏​ធ្វើ​ឱ្យ​ជួប​ប​ញ្ហ​បែប​នេះ ។
ទាក់ទិន​និង​ស្រី​ស្នេហ៍ ក្រោយ​ពេល​កៀងទា​ជាមួយ​គ្នា​ទៅ​លេង​ឋានសួគ៌ ក៏​គាំងបេះដូង​ស្លាប់​នេះ ឬ​និយាយ​បាន​ថា ហេតុការណ៍​ស្លាប់​ក្រោម​បង្គង នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៥ តុលា នៅ​ក្នុង​បន្ទប់​១០៥​ជាន់​ទី​១ នៃ​សណ្ឋាគារ​មេគង្គ​ហេង​មហាផល ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​កែវ​ចិន្តា ក្នុងភូមិ​ទី​៣ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។
តាម​មន្ត្រី​នគរបាល​បានអោយ​ដឹង​ថា នារី​ដែល​ស្លាប់​ក្រោម​បង្គង​នេះ មាន​អាយុ​២៥​ឆ្នាំ​បម្រើ​ការ​នៅ​ខារ៉ាអូខេ​៧២ ម្តុំ​វត្ត​សន្សំ​កុសល​មានស្រុក​កំណើត​ភូមិ​ព្រែក​ប៉ុក ឃុំ​ព្រែក​ស្តី​ស្រុក​កោះធំ ខេត្តកណ្តាល ។ ចំណែក​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​ជា​ដៃគូ​រួមរ័ក​មេត្រី​ស្នេហ៍​លុះ​ក្ស័យ​នោះ មាន​អាយុ​៤៣​ឆ្នាំ និង​ជា​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។
តាម​ព័ត៌មាន​បានអោយ​ដឹង​ថា នារី​រូប​នេះ​បាន​ត្រដរខ្យល់​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ បន្ទាប់​ពី​បាន​រួមរ័ក​ជាមួយ​ប្រុស​ស្នេហ៍​រូប​នោះ ហើយ​ត្រូវ​បាន​គេ​ដឹក​ចេញ​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ ។ ទោះបីជា​យ៉ាងណា​ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ​ប្រុស​ស្នេហ៍ និង​ខាង​សណ្ឋាគារ​បានអោយ​ដឹង​ថា នាង​បាន​ដាច់​ខ្ស​ល់​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល​ម៉ែ​ត ។
តាម​ព័ត៌មាន​អោយ​ដឹង​ថា មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ និង​នារី​រូប​នោះ បាន​ស្គាល់​និង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​ជា​ច្រើន​ខែ​មក​ហើយ ។ នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៨​យប់​ថ្ងៃ​ទី​២៤ តុលា មន្ត្រី​កងរាជអាវុធហត្ថ​រូប​នោះ​បាន​ទៅ​ផឹកស៊ី​នៅផ្ទះ​មិត្តភក្តិ​នៅ​ម្តុំ​បឹង​ត្របែក ហើយ​បាន​ទូរស័ព្ទ​ហៅ​នារី​រូប​នោះ​ជា​ដៃគូ​ទៅ​លេង ។ លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​១១​យប់ ក៏​បបួល​គ្នា​ទៅ​ឡើងឋានសួគ៌ នៅ​សណ្ឋាគារ​មេគង្គ​មហាផល​នោះ​ទៅ ។
តាម​មន្ត្រី​កងរាជអាវុធហត្ថ​រូប​នោះ បាន​ប្រាប់​សមត្ថកិច្ច​នគរបាល​អោយ​ដឹង​ថា ខ្លួន​បាន​រួមរ័ក​ជាមួយ​នាង​បាន​តែ​មួយ​ដង​នៅ​វេលា​ទៀប​ភ្លឺ ហើយ​ពេល​ដែល​នាង​ដេក​លេង​មួយសន្ទុះ ស្រាប់តែ​នាង​ត្រដ​ខ្យល់​មិន​ស្រួលខ្លួន ហើយ​ក៏​បាន​ហៅ​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​សណ្ឋាគារ​នាំ​គ្នា​ជួយ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ។ ពេល​ទៅ​ដល់​ត្រូវ​គ្រូពេទ្យ​ថា ស្លាប់​បាត់​ទៅ​ហើយ ។
សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​អោយ​ក្រុម​គ្រួសារ​នាំ​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ជា​គូស្នេហ៍​ដែល​មិន​នឹក​ស្មានថា ការ​ត្រេកត្រអាល​រញ្ជួយ​បេះដូង​នេះ បែរជា​ធ្វើ​ឱ្យ​នាង​ស្លាប់​ក្រោម​បង្គង​បែប​នេះ​ឡើយ ៕
ប្រភព៖​ កោះសន្តិភាព
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment