សេចក្តីរាយការណ៍បានបន្តថា នៅពេលនេះ សោម ឯក បានត្រូវបញ្ចូនទៅឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។
ទណ្ឌិតឈ្មោះ សោម ឯក ដែលតុលាការផ្តន្ទាទោសដាក់ពន្ឋនាគារសរុប៤៦ឆ្នាំពាក់ព័ន្ឋនឹងសំណុំរឿងជាច្រើនដូចជាបង្កើតរណសិរ្សចលនាកងទ័ពក្បាលខ្លា ការបង្កៃគ្រាប់បែកប៉ងបំផ្លាញស្តូបមិត្តភាពកម្ពុជា-វៀតណាមនិងករណីបង្កៃគ្រាប់បែកនៅមុខក្រសួងការពារជាតិជាដើមនោះ បានរត់គេចខ្លួនបាត់ បន្ទាប់ពីអនុរក្សពន្ឋនាគាររាជធានីភ្នំពេញ (PJ) បាននាំទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) កាលពីយប់ថ្ងៃទី០៨ តុលា ២០១៦ ។
កាលពីព្រឹកថ្ងៃទី២២ កញ្ញា ២០១០ លោកចៅក្រម សួស សំអាត ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសឈ្មោះ សោម ឯក ក្នុងរឿងបង្កៃគ្រាប់បែកបំផ្ទុះនៅស្តូបមិត្តភាពកម្ពុជា-វៀតណាម ឲ្យជាប់ពន្ធនាគារចំនួន ១៨ ឆ្នាំ ប៉ុន្តែអនុវត្តន៍ទោសចំនួន ១៦ ឆ្នាំ ៦ ខែ។
បើតាមលោកចៅក្រម សួស សំអាត ការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារជនជាប់ចោទ សោម ឯក ចំនួន១៨ ឆ្នាំ ដោយសារតែជននេះ ត្រូវបានរកឃើញថា មានកំហុស ពីបទសមគំនិតក្នុងអំពើភេរវកម្ម និងប្រើប្រាស់អាវុធជាតិផ្ទុះ ប្រព្រឹត្តនៅស្តូបមិត្តភាពកម្ពុជា-វៀតណាម កាលពីថ្ងៃទី២៩ កក្កដា ២០០៧ ប៉ុន្តែបានប្រកាសបន្ធូរបន្ថយទោសដល់ជនជាប់ចោទ សោម ឯក ដោយសារការឃុំខ្លួនបុរសរូបនេះលើសនីតិវិធី ។
នៅខែមករា ឆ្នាំ២០០៩ ក្រោយពីព្រឹត្តិការណ៍បង្កៃគ្រាប់បែកច្នៃនៅមុខក្រសួងការពារជាតិ និងជិតទីស្តីការគណៈរដ្ឋមន្ត្រី លោក សោម ឯក ដែលមានឈ្មោះហៅជាច្រើនដូចជា ជា គឹមហ៊ួន ជាអតីតទាហានចូលបំរើការនៅក្រសួងការពារជាតិពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០០៣ ត្រូវបានចាប់ខ្លួននៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ អំឡុងពេលចាប់ខ្លួននោះ សមត្ថកិច្ចក៍បានរកឃើញជាតិផ្សំគ្រឿងផ្ទុះ និងឯកសារភស្ថុតាងជាច្រើនទៀត ។ ជនឈ្មោះ សោម ឯក ក៍ពាក់ព័ន្ឋនឹងការបង្កើតចលនាកងទ័ពរំដោះក្បាលខ្លា ឬ រណសិរ្សរួបរួមជាតិ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាផងដែរ។
ក្រោយមកនៅព្រឹកថ្ងៃទី១៧ កញ្ញា ២០១០ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងដាក់បង្កៃគ្រាប់បែកច្នៃ បំផ្ទុះនៅមុខក្រសួងការពារជាតិ និងកែងច្រមុះជ្រូក ជិតគណៈរដ្ឋមន្ត្រី ។
ក្នុងសំណុំរឿងបង្កៃគ្រាប់បែកច្នៃនេះដែរ តុលាការបានចោទប្រកាន់លើក្រុមជនសង្ស័យចំនួន ៥ នាក់ រួមមាន៖ ទី១ ឈ្មោះ សោម ឯក ហៅ ទី តូ ជាមេខ្លោង, ទី២ ឈ្មោះ ភី សុវឹង, ទី៣ ឈ្មោះ ទ្បឹក ប៊ុនញៀន, ទី៤ ឈ្មោះ ពៅ វណ្ណារ៉ា និងទី៥ ឈ្មោះ ជា កឹមយ៉ាន ។ បុរសទាំង ៥នាក់ ត្រូវបានចាប់ខ្លួននៅទីកន្លែងផ្សេងៗគ្នា កាលពីឆ្នាំ២០០៩ ។
ក្រៅពីសំណុំរឿងខាងលើនេះ បុរសជាប់ចោទ សោម ឯក និងបក្សពួក ក៏ជាប់ចោទក្នុងសំណុំរឿងជាច្រើនទៀត ចាប់តាំងពីឆ្នាំ២០០៥ ដែលរួមមាន ការកេណ្ឌ និងបណ្តុះបណ្តាលភេរវក អំពើដាក់គ្រឿងផ្ទុះ គ្រឿងប្រល័យនៅទីសាធារណៈ ការផ្តល់ប្រាក់ក្នុងអំពើភេរវកម្ម បទសមគំនិតក្នុងអំពើប្លន់ និងមនុស្សឃាតគិតទុកជាមុន៕
ប្រភព៖ កោះសន្តិភាព
loading...
0 comments:
Post a Comment