សេង សូ​ណា ៖ ការថត​ស្រាត​ចំពោះ​នាង​គ្មាន​បញ្ហា ឲ្យ​តែមាន​ការគាំទ្រ ព្រោះ​ចង់​លើកតម្កើង​សិល្បៈ​ខ្មែរ​

loading...
រាជធានី​ភ្នំពេញ : តារា​ សម្តែង សិច​ស៊ី កញ្ញា សេង សូ​ណា បានប្រកាស​គោលជំហរ​សារជាថ្មី​ម្តងទៀត ថា​នាង​នៅតែ​បន្ត​ថត​ស្រាត ឬ​សិច​ស៊ី បើ​ផលិតកម្ម​ណាមួយ​ត្រូវការ ហើយ​ខាង​ក្រសួង​វប្បធម៌​អនុញ្ញាត​ឲ្យ​ថត​គឺ​នាង​ថត​ហើយ​។ នេះ​បើតាម​ការអះអាង​ពី​តារា​សម្តែង សេង សូ​ណា​។​
 
​ចំពោះ​ឈុត​ថត​សិច​ស៊ី ឬ​អាក្រាត មាន​តារា​ច្រើនណាស់ ដែល​មិនអាច​ធ្វើបាន ព្រោះ​តែមាន​សម្ពាធ​រិះគន់​ពី​សំណាក់​ទស្សនិកជន និង​ក្រសួង​វប្បធម៌ វិចិត្រសិល្បៈ​។ ចំណែក តារា​សម្តែង​រូបនេះ  ក៏​ដូចគ្នា កាល​គ្រា​ដែល​បញ្ចេញ​ឈុត​សិច​ស៊ី​នោះ​។ សេង សូ​ណា បាន​បញ្ជាក់ថា «​ខ្ញុំ​មិន​ខ្លាច ថត​ឈុត​សិច​ស៊ី ឬ​អាក្រាតកាយ​នោះទេ សំខាន់​ខាង​ក្រសួង​អនុញ្ញាត ឲ្យ​ថត​អត់បើ​បើកដៃ នោះ ខ្ញុំ​នឹង​ប្រកាស​យក​ការថត​នេះ បើសិន​ផលិតកម្ម​ណាមួយ ត្រូវការ​ឲ្យ​ខ្ញុំ​ថត​ឲ្យ​»​។​
 
​តារា​សិច​ស៊ី​ខាងលើ បាន​បន្ថែមទៀតថា មិន​ខ្លាច​ការរិះគន់​នោះទេ ព្រោះ​ដើរ​លើផ្លូវ​នេះ​ទៅហើយ សំខាន់​គ្មាន​នរណា​ចិញ្ចឹម​គ្រួសារ​នាង ក្រៅពី​គ្រួសារ​នាង​ផ្ទាល់ និយាយ​ឲ្យ​ខ្លី​គឺ ថត​ក្នុងន័យ​សិល្បៈ ហើយ​សំខាន់បំផុត​បាន​ថវិកា​ចិញ្ចឹម​គ្រួសារ​។​
 
​គួរ​បញ្ជាក់ថា តាម​គោលជំហរ​នេះ កាលពីពេល​ថ្មីៗ​នេះ តារា​សម្តែង ឌុ​ច លីដា ក៏​ធ្លាប់​បានប្រកាស​ដែរ​ថា ការដែល​នាង​ថត​អាក្រាត ក្នុង​រឿង “​នារី​វេទមន្ត​” គឺ​ចង់បង្ហាញ​ពី​សមត្ថភាព​របស់​សិល្បៈ​ករ​ខ្មែរ​ក៏​មិន​ចាញ់​បរទេស​នោះទេ​៕
01-11-2016-1 
ប្រភព៖ កំណើតថ្មី
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment