លោកវរសេនីយ៍ត្រី មាស រិទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះឲ្យដឹងថា អ្នកបើកបរឈ្មោះយន ធី ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិខ្លូត ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង បើកបររថយន្តម៉ាកនីសាន់ ដឹកឥវ៉ានមានចានស្នោរ កែវជ័រ ខ្សែ និងឥវ៉ាន់ស្រាលៗផ្សេងៗទៀត ។
លោកអធិការបន្តថា តាមការសាកសួរអ្នកបើកបររូបនោះនិយាយថា គាត់ដឹកអីវ៉ាន់មកពីក្រុងប៉ោយប៉ែត ឆ្ពោះទៅលក់នៅខេត្តសៀមរាបចំពោះគាត់ដាក់សំពីសំពោងនេះ អាស្រ័យគាត់យល់ថា ជារបស់ស្រាលៗ បើមិនដឹកឲ្យច្រើនបែបនេះ វាមិនអាចរួចថ្លៃសាំងនោះទេ ហើយការបើកបររបស់គាត់ គឺបើករបស់គាត់គឺធ្វើដំណើរតែពេលយប់ ចៃដន្យថ្ងៃដែលសមត្ថកិច្ចចាប់បាននេះ ក៏ព្រោះតែរថយន្តគាត់ខូច។
លោកវរសេនីយ៍ត្រីមាស រិទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានបញ្ជាក់ផងដែរថា ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈ និងបញ្ចៀសការបង្កគ្រោះថ្នាក់ដល់អ្នកដទៃ កម្លាំងនគរបាលជំនាញបានធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យាដល់ ឈ្មោះ
យន ឌី ត្រូវតែបញ្ឈប់ការដឹកឥវ៉ាន់សំពីងសំពោងបែបនេះតទៅទៀត ក្នុងករណីមិនរាលចាលឃាត់បានជាលើកទី២នោះ នឹងធ្វើការផាកពិន័យ និងចាត់វិធានការតាមនិតិវីធីច្បាប់ ។
ប្រភព៖ កោះសន្តិភាព
loading...
0 comments:
Post a Comment