បុរស​ប្រពន្ធ​៥​មាន​វិបត្តិ​គ្រួសារ សម្លាប់​ខ្លួន​មិន​សម្រេច​ជា​ច្រើន​លើក ស្រាប់តែ​...

loading...
ខេត្តពោធិ៍សាត់ ៖ បុរស មាន ប្រពន្ធ ៥ ម្នាក់ បាន មាន វិបត្តិ ក្នុង គ្រួ សារបាន ព្យាយាម លេបថ្នាំ ធ្វើ អត្តឃាត ជា ច្រើន លើក តែ មិន បាន សម្រេច ស្រាប់តែ នៅ វេលា ម៉ោង ១០ យប់ ថ្ងៃ ទី ២៦ ខែតុលា ឆ្នាំ ២០១៦ ត្រូវ បាន គេ ប្រទះ ឃើញ ចង . ក ស្លាប់ នៅ ក្នុង រោង ចិញ្ចឹម ជ្រូក ខាងលិច ផ្ទះ ស្ថិត ក្នុងភូមិ ឃ្លាំងមឿង ឃុំ អន្លង់ ត្នោត ស្រុក ក្រគរ ខេត្តពោធិ៍សាត់ ។
លោក វរសេនីយ៍ទោ ឯម រុន អធិការ នគរបាល ស្រុក ក្រគរ បាន ឲ្យ ដឹង ថា ជន រង គ្រោះ ឈ្មោះ គឹ ម លាង ម៉េ ង ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មាន ប្រពន្ធ ៥ នាក់ និង កូន ៦ នាក់ ( ប្រុស ២ នាក់ ) រស់នៅ ភូមិ ឃុំ កើតហេតុ ខាងលើ ។ ជន រង គ្រោះ មាន វិបត្តិ ផ្លូវចិត្ត ក្នុង គ្រួសារ ហើយ កន្លង មក ធ្លាប់ លេបថ្នាំ ធ្វើ អត្តឃាត ប៉ុន្មាន លើក មក ហើយ តែ មិន ស្លាប់ ដោយសារ អ្នកស្រុក ជួយ សង្គ្រោះ ទាន់ ។
លោក អធិការ បន្ត ទៀត ថា នៅ យប់ ថ្ងៃ ទី ២៦ ខែតុលា ឆ្នាំ ២០១៦ ស្រាប់តែ បាត់ ជន រង គ្រោះ ពី ផ្ទះ តាំងពី ម៉ោង ប្រហែល ៨ យប់ មិនដឹង ទៅ ណា ។ រហូត ដល់ ម៉ោង ១០ យប់ ស្រាប់តែ អ្នកស្រុក ប្រទះ ឃើញ ចង . ក នឹង ក្រមា សម្លាប់ ខ្លួន នៅ រោង ចិញ្ចឹម ជ្រូក ខាងលិច ផ្ទះ ចំងាយ ប្រហែល ៣ ម៉ែត្រ ។ លុះ ពេល ស្រាយ ទម្លាក់ មក ដី ជន រង គ្រោះ បាន ស្លាប់ បាត់បង់ ជីវិត ទៅ ហើយ ទើប មានការ ភ្ញាក់ផ្អើល ទាំង យប់ តែ ម្ដង ។

នៅ ព្រឹក ថ្ងៃ ទី ២៧ តុលា នេះ សមត្ថកិច្ច មាន ប៉ូលិស ព្រហ្មទណ្ឌ ប៉ូលិស បច្ចេកទេស វិទ្យាសាស្ត្រ និង គ្រូពេទ្យ បាន ធ្វើ កោសល្យ វិ ច្ច័ យស ព បញ្ជាក់ ថា ជន រង គ្រោះ ពិតជា ស្លាប់ ដោយ ចង . ក ធ្វើ អត្តឃាត ប្រាកដ មែន ៕



Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment