ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចឡឥដ្ឋមួយកន្លែងស្ថិតក្នុងភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយជនសង្ស័យមានឈ្មោះ ថាច់ កាន ហៅអ៊ុក ភេទប្រុស អាយុ៤៣ឆ្នាំ ( មានប្រពន្ធនិងកូន២នាក់ ) រស់នៅភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ដោយមាននាទីជាមេការ គ្រប់គ្រងក្នុងទីតាំងឡឥដ្ឋខាងលើនេះ។
តាមរបាយការណ៍របស់សមត្ថកិច្ចដែលបានស្រង់សម្ដីសារភាពរបស់ជនសង្ស័យខាងលើបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៩យប់ ក្នុងបរិវេណឡឥដ្ឋខាងលើ ជនសង្ស័យបានដើរទៅរកបន្ទប់របស់នារីរងគ្រោះឈ្មោះ ជិញ ភាពអាយុ៣១ឆ្នាំ(មានប្តី និងកូន៣នាក់ ដែលមកស្នាក់នៅក្នុងផ្ទះល្វែងក្នុងបរិវេណឡឥដ្ឋ )ជាកម្មករឡឥដ្ឋ រស់នៅភូមិស្រែអូរ ក្នុងស្រុកមោងឬស្សី។
គេបានសារភាពបន្តថា ការដើរទៅរកបន្ទប់នារីរងគ្រោះនេះដោយសារតែមានអារម្មណ៍នឹកចង់ ទើបបានបញ្ជាឲ្យប្តីរបស់នារីរងគ្រោះទៅរកលួចបេះផ្លែក្រូចក្នុងចម្ការរបស់គេ ដែលនៅក្នុងនឹងឡឥដ្ឋ។ នៅពេលដែលប្តីគេចេញផុត ជនសង្ស័យបានដើរទៅនិយាយថាខ្លួនមានអារម្មណ៍ចង់ ហើយក៏បានទាញដៃនារីរងគ្រោះដែលត្រូវជាភរិយារបស់គេនោះ ទៅអង្គុយលើម៉ាស៊ីនកិនដីដោយរូបគេបានសុំឲ្យនាងបៀមប្រដាប់ភេទរបស់ខ្លួន ហើយថែមទាំងបានសុំរួមរ័កនាងពីក្រោយផង និងសុំឲ្យនាងឡើងអង្គុយពីលើផង ដោយគ្មានការបដិសេធឡើយ លុះរួចរាល់ស្វាមីនាងក៏បានមកដល់ល្មម។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៩ព្រឹក រូបគេក៏បានសុំរួមភេទជាមួយនាងម្តងរួចមកហើយ គឺគេបានធ្វើឡើងនៅលើគំនរឥដ្ឋ ខណៈដែលស្វាមីរបស់នាងចេញទៅតាមឡានដឹកឥដ្ឋបាត់ ដោយការរួមភេទទាំងពីរលើកនេះសុទ្ធតែបានសម្រេច និងដោយគ្មានការបង្ខិតបង្ខំឡើយ។
ទីបំផុត ក្រោយពេលបែកការណ៍ នាងបានសុំឲ្យបង់លុយចំនួន៥០០ដុល្លារ ប៉ុន្តែដោយសារតែជនសង្ស័យគ្មានលុយ ទើបនៅវេលាម៉ោង៩ និង៤០ នាទី ព្រឹក ថ្ងៃទី២៩ខែតុលា នាងក៏បានមកដាក់ពាក្យបណ្តឹង ដោយបានចោទប្រកាន់ពីបទចាប់រំលោភទៅវិញ ព្រមទាំងបានឃាត់ខ្លួនតែម្តង ដើម្បីធ្វើការសាកសួរ និងបញ្ជូនទៅឲ្យការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់វិធានការតាមផ្លូវច្បាប់៕
ប្រភព៖ កម្ពុជាថ្មី
loading...
0 comments:
Post a Comment