ក្រុមហ៊ុន​ឧបករណ៍​សិច​មួយ​ស្នើសុំ​យក​គំរូ​​ប្រដាប់​ភេទ​​​ Justin Bieber​ ក្នុង​តម្លៃ​១លាន​ដុល្លារ

loading...
ក្រោយ​ធ្លាយ​ចេញ​រូប​ស្រាត​របស់​តារា​ចម្រៀង Justin Bieber​ កាលទៅ​លេង​សមុទ្រ​ ពេល​នេះ​មាន​ក្រុមហ៊ុន​ឧបករណ៍​សិច Clone-A-Willy បាន​ដាក់​សំណើ​ទៅ​កាន់​តារា​វ័យ​ក្មេង​នេះ​១លាន​ដុល្លារ​សម្រាប់​ការ​ធ្វើ​ ឧបករណ៍​​សិច​​យក​គំរូ​តាម​ប្រដាប់​ភេទ​របស់​គេ។
ក្រុមហ៊ុន​ខាង​លើ​បាន​សរសេរ​សំបុត្រ​​ទៅ​កាន់​ភ្នាក់ងារ​របស់​តារា​វ័យ​ ២១​ឆ្នាំ​ថា៖ “Justin Bieber​ គឺ​​មាន​ប្រជាប្រិយភាព​ខ្លាំង​​រួម​ទាំង​ទេពកោសល្យ​ហើយ​ពេល​នេះ​នរណា​ៗ​ សុទ្ធ​តែ​ស្គាល់​គេ។ ​អ្នក​អាច​ស្រមើស្រមៃ​មើល… តារា​ល្បីJustin Bieber​ ចាប់​ដៃ​ជាមួយ​ក្រុមហ៊ុន Clone-A-Willy នៅ​ក្នុង​​ទី​ក្រុង West Hollywood ។ វា​ប្រាក​ជា​អស្ចារ្យ​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​អាល់ប៊ុម​ចម្រៀង​ថ្មី​និង​ ​មិន​ប៉ះពាល់​ដល់​ជីវិត​ស្នេហា​របស់​គេ​ទេ”។

ក្រុមហ៊ុនClone-A-Willy បាន​បន្ថែម​ថា៖​ “​ពួក​យើង​​ដឹង Justin Bieber ជា​តារា​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ខ្លាំង​។ ពួក​យើង​នឹង​ផ្ដល់​១លានដុល្លារ​ទៅ​កាន់ Justin ​ប្រសិន​បើ​យល់​ព្រម​ជា​មួយ​ក្រុមហ៊ុន”។

ពេល​នេះ​​ម្ចាស់​បទ “Sorry” រូប​នេះ​មិន​ទាន់​ឆ្លើយ​តប​ទៅ​វិញ​នោះ​ទេ។ តាម​ការ​សន្និដ្ឋាន Justin​ ប្រហែល​ជា​មិន​អាច​ទទួល​យក​សំណើ​នេះ​ទេ ព្រោះ​នា​ពេល​ដែល​រូប​អាក្រាត​របស់​គេ​លេច​ចេញ​តាម​បណ្ដា​សារព័ត៌មាន​នានា​​ បាន​ធ្វើ​ឲ្យ​គេ​ទទួល​រងភាព​​អាម៉ាស់​យ៉ាង​ខ្លាំង ៕ ​​​​​​​​​​​​​​
ប្រភព៖ sabaynews
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment