អាណោចអាធ័ម​ណាស់ ! ​អូស​ជា​ច្រើន​ម៉ែត្រ​រួច​កិន​ពីលើ​ដាច់​លលាដ៍ក្បាល

loading...
រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដេក​ផ្កាប់មុខ​ស្លាប់​ទាំង​ដាច់​លលាដ៍ក្បាល​គួរ​ឲ្យ​អាណោច​អា​ ធ័​ម ខណៈ​ពេល​ជិះ​ម៉ូតូ​មក​ពី​ស្រុក​កំណើត​វិញ​ត្រូវ​រថយន្ត​បើក​កៀរ​ហើយ​បុក​អូស ​ជា​ច្រើន​ម៉ែត្រ​រួច​កិន​ពីលើ​ថែម​ទៀត ហើយ​បើក​រត់​បាត់​ស្រមោល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​ស្ពាន​ទី​១១-១២ ស្ថិត​ក្នុងភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ។
សព​ជន​រង​គ្រោះ​ឈ្មោះ សាយ ម៉ា​យ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ​ភូមិ​គង​ជ័យ​លិច ឃុំ​ព្រែក​កុយ ស្រុក​កងមាស ខេត្តកំពង់ចាម ។
ប្រភព​ព័ត៌មាន​ពី​សាក្សី​ម្នាក់​ដែល​បានឃើញ​ហេតុការណ៍​មុនគេ​បាន​ឲ្យ​ដឹង ​ថា ដំបូង​រូប​លោក​មិន​បានដឹង​ថា​មាន​មនុស្ស​ស្លាប់​ទេ ពេល​ដែល​បើក​ជិត​ដល់​កន្លែង​កើតហេតុ​ក៏​ឃើញ​មនុស្ស​ដេក​ផ្កាប់មុខ​បែកក្បាល​ ខ្ទេច​ដាច់​លលាដ៍ក្បាល​ខាងលើ និង​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០០៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1P-7048 ដួល​កណ្តាលផ្លូវ ទើប​រូប​លោក​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ពិនិត្យ​ភ្លាម​ៗ​ដែរ ។
បើ​តាម​ការ​រៀបរាប់​ប្រាប់​របស់​សាច់ញាតិ​សព​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ឌុ​ប​ប្រពន្ធ​ទៅ​ដល់​ផ្ទះ​នៅ​ស្រុក​កងមាស ហើយ​ក៏​ប្រញាប់​ត្រឡប់​មក​ការដ្ឋាន​សំណង់​នៅ​ព្រែក​លៀប​វិញ ទោះបី​ក្រុម​គ្រួសារ​ហាមឃាត់​យ៉ាងណា​ក៏​មិន​ស្តាប់​ដែរ ស្រាប់តែ​ក្រោយមក​មាន​គេ​ទូរស័ព្ទ​ថា ប្តី​គាត់​ត្រូវ​រថយន្ត​បុក​ស្លាប់​ធ្វើ​ឲ្យ​រូប​គាត់​ស្រឡាំងកាំង​តែ​ម្តង ។
ចំណែក​ឯខាង​សមត្ថកិច្ច​ពិនិត្យ​ជា​ជំហាន​ដំបូង​បាន​សន្និដ្ឋាន​ថា សព​អាច​ត្រូវ​រថយន្ត​បើក​កៀរ​ពីក្រោយ​អូស​ជា​ច្រើន​ម៉ែត្រ ហើយ​ទើប​កិន​ពីលើ​ដាច់​លលាដ៍ក្បាល​ផ្នែក​ខាងលើ​ស្លាប់​តែ​ម្តង ព្រោះ​គេ​ពិនិត្យ​ឃើញ​ពី​កន្លែង​បុក​ដល់ទី​តាំង​សព​មាន​ប្រវែង​១០​ម៉ែត្រ ។
ក្រោយ​ពេល​កើតហេតុ​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​នៅ​ ស្រុក​កំណើត ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​បាក់​ខែង​១​ យប់​រង់ចាំ​ពេល​ព្រឹក​ឲ្យ​ខាង​សាច់ញាតិ​យក​ឯកសារ​មក​ផ្ទៀងផ្ទាត់​ដើម្បី​ ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ ៕
 
ប្រភព៖​ កោះសន្តិភាព
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment