រឿង ៥យ៉ាង ដែល​នារីៗ​មិន​គួរ​លះបង់​ដើម្បី​ស្នេហាឡើយ!

loading...
នារីអាច ធ្វើ ការ លះ បង់ គ្រប់ យ៉ាង ដើម្បី ស្នេហា ប៉ុន្តែ មិនឱ្យបាត់ បង់ នូវ តម្លៃ ឬទំនុក ចិត្ត និង ឯក រាជ្យ ទេ។ យោង ទៅ លើ Life Hack បាន ឱ្យដឹង ថា ស្នេហា របស់ នារីៗ តែង តែ មាន ការ ផ្លាស់ ប្តូរ។ ប្រសិន បើ មនុស្ស ស្រីដឹង ពី របៀប ធ្វើ ឱ្យ ខ្លួន អ្នក កាន់ តែ មាន សម្រស់ កាន់ តែ ស្អាត ទៅៗ គួរ ឱ្យ ស្រលាញ់ ខ្លាំងឡើងៗ ជា រៀង រាល់ ថ្ងៃ នោះ នឹង ធ្វើ ឱ្យ បេះ ដូង បុរសៗ លោត ខុស ចង្វាក់ ដោយ សារ តែ អ្នក។ ប៉ុន្តែ នៅពេល អ្នក បាត់ បង់ តម្លៃ ស្នេហា ក៏ បាត់ បង់ ទៅតាម នោះ ដែរ។
តម្លៃជា នារី
មនុស្ស មួយ ចំនួន គិត ថា ដើម្បី រក្សា សេចក្តី ស្នេហា ឱ្យ បាន ល្អ ពួក គេ ត្រូវ ផ្លាស់ ប្តូរ តម្លៃ គ្នា ទៅ វិញ ទៅ មក។ ប៉ុន្តែ ការ ពិត គឺ ថាសុភាព នារី ដែល លែង មាន ទំនុក ចិត្ត តម្លៃ លក្ខណៈ ឆ្មើង ឆ្មៃ បន្តិច លើ ខ្លួន ឯង នោះ ធ្វើ ឱ្យ ពួក គេ ងាយ ជួប នឹង បុរសៗ ដែល គួរ ឱ្យ ធុញ ទ្រាំ។ អ្នក ត្រូវ ចង ចាំ ថា រាល់ ទំនាក់ ទំនង ស្នេហា ទាំង អស់ អ្នក ត្រូវ ចេះ រក្សា ភាព សុច រឹត នៃ តម្លៃ ពី មុន របស់ អ្នក ដោយ ខ្លួន ឯង។
ឯករាជ្យទាំងហិរញ្ញវត្ថុ និងសិទ្ធិ

បុរសៗ ស្រលាញ់ មនុស្ស ស្រី ដែល មិន ចេះ លាក់ បាំង ប៉ុន្តែ មនុស្ស ស្រី ក៏ មិន ចាំ បាច់ យក ខ្លួន ធ្វើ ជា បញ្ញើ ក្អែក ឱ្យ បុរសៗ ដែរ។ ដំបូន្មាន របស់ ខ្ញុំ ចង់ ឱ្យ មនុស្ស ស្រី ចេះ ទំនាក់ ទំនង បេះ ដូង គ្នា តែ ត្រូវ ចេះ រក្សា វិចា រណញ្ញាណ របស់ ខ្លួន ឯង។ រឿង មួយទៀត អ្នក ក៏ ត្រូវ មាន ការ ងារ ធ្វើ និង មាន សិទ្ធិ សម្រេច ចិត្ត ក្នុង ស្ថាន ភាព ជាក់ លាក់ ណា មួយ។ ប្រសិន បើ មិន ធ្វើ ដូច្នោះ ទេ សម្លេង របស់ អ្នក នឹង លែង មាន តទៅ ទៀត ហើយទំនាក់ទំនងស្នេហាផ្ទាល់ខ្លួន
លុះ ត្រា តែ ទំនាក់ ទំនង ស្នេហារ វាង អ្នក ទាំង ពីរ មិន ច្បាស់ លាស់ នោះ អ្នក ត្រូវ រក្សា ស្នេហា របស់ អ្នក ឱ្យ បាន ល្អ បំផុត ដោយ មិន គិត ថា អ្នក នៅ លីវ ឬ ក៏ បាន ឈាន ចូល ប្រលូក ក្នុង ស្នេហា ហើយ យ៉ាង ណា ទេ។ ប្រសិន បើ ដៃ គូ របស់ អ្នក ហាម មិន ឱ្យ មិត្ត របស់ អ្នក បាន ដឹង អ្នក គួរ គិត សម្លឹង មើល តម្លៃ ទំនាក់ ទំនង នេះ កុំ ឱ្យ បែក ធ្លាយ។ ពី ព្រោះ ស្នេហា មិន អាច ទាយ ទុក មុន បាន ទេ ពិត ណាស់ ស្នេហា អាច មាន រយៈ ពេល ខ្លី អាច បែក បាក់ គ្នា នៅ ថ្ងៃ ស្អែក ក៏ ថា បាន។ ក្នុង គ្រា នោះ ដែរ សាច់ ញាតិ និង មិត្តភក្តិ របស់ អ្នក អាច ជួយ អ្ន ក បាន ច្រើន។
ក្តីសុបិន្ត និងគោល បំណង របស់អ្នក
មនុស្ស យើង មាន ឆាក ជីវិត តែ មួយ ប៉ុណ្ណោះ ដូច្នេះ ត្រូវ ស្វះ ស្វែង រកក្តី សុបិន្ត និង គោល បំណង របស់ អ្នក។ ប្រសិន បើអ្នក បាន មើល រំលងក្តី សុបិន្ត ជា មួយ នឹង គេ ទី បំផុត ស្នេហា នឹង មានន័យ សម្រាប់ អ្នក ទាំងពីរ ដែរ ឬទេ? អ្វី ដែល ពិសេស នៅ ក្នុង ទំនាក់ ទំនង ស្នេហា គឺ ត្រូវ ចុះសម្រុង នឹង គ្នា ចេះ ជួយ គ្នា ទៅ វិញ ទៅ មក និង មាន ការ អភិវឌ្ឍន៍។ ទោះ ជា យ៉ាង ណា ក៏ ដោយ ប្រសិន បើ អ្នក គ្មាន អារម្មណ៍ សោក ស្តាយ នឹង ទង្វើ ដែល អ្នក បាន ធ្វើ ចំពោះ គេ ហើយមានអារម្មណ៍ ល្អ ក្រោយ ពេល ដៃគូ របស់ អ្នក ទទួល បាន ជោគ ជ័យ នោះ វា ក៏ ជា ជម្រើស ល្អ សម្រាប់ អ្នក ផង ដែរ។
លក្ខណៈផ្ទាល់ខ្លួន
គ្មានអ្វីខុសទេ ប្រសិន បើមនុស្ស ស្រី បាន និយាយ រួច ទៅ ហើយ ឬ បាន ជ្រើស រើស រួច ទៅ ហើយ តែ ពេល ខ្លះ ក៏នៅ តែអាច ណាត់ ជួប តែ ម្នាក់ ឯង ឬក៏ធ្វើ ដំណើរ តែ ម្នាក់ ឯង ដោយ គ្មាន បុរស នៅ ជា មួយ។ ជួន កាល សុភាព នារី បាន បណ្តែត បណ្តោយ លក្ខណៈ ផ្ទាល់ ខ្លួន ទៅ ឱ្យ សត្រូវ។ នេះមិន មាន ភាព ចាំបាច់ អ្វីនោះ ទេ។ ពេល ខ្លះ អ្នក គួរ តែ ផ្តល់ សិទ្ធិ ដល់ ខ្លួន ឯង ដើម្បី រីក រាយ នឹង ជីវិត តែ ម្នាក់ ឯង ទៅ មើល ទឹក សមុទ្រ តែ ម្នាក់ ឯង អាន សៀវ ភៅ នៅ កន្លែង ស្ងប់ ស្ងាត់ ដោយ គ្មាន ហាង កាហ្វេ… បទ ពិសោធន៍ ទាំង នេះ ពិត ជា គួរ ឱ្យ ចាប់ អារម្មណ៍ ដែល សុភាព នារី គួរ តែ បាន ឆ្លង កាត់។ ភាព ស្ងប់ ស្ងាត់ នឹង ជួយ ឱ្យ អ្នក ទទួល បាន ក្តី ស្រលាញ់ ជា ទីបំផុត ពីគូស្នេហ៍ របស់ អ្នក៕
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment