យោងតាមលោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា ជនរងគ្រោះនៅក្នុងករណីហឹង្សាខាងលើនេះមានឈ្មោះ មួន វាសនា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិវាល សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប ជាសិស្ស ត្រូវបានជនសង្ស័យកាប់ត្រូវ ០២កន្លែង បោះដៃផុតខាងស្តាំ ០១កន្លែង និងត្រូវម្រាមដៃស្ តាំ០១កន្លែងទៀត ជនរងគ្រោះត្រូវបានបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗផងដែរ។
ប្រភពឲ្យដឹងថា ក្រោយពេលកើតហេតុកម្លាំងនគរបាលក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក ០៣នាក់។ លោកអធិការនគរបាលក្រុងបានបន្តថា ជនសង្ស័យមានឈ្មោះ វ៉ូ មករា ប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប រីឯជនសង្ស័យក ០២នាក់ទៀតសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលក្រុង បានរៀបចំសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យនគរបាលជំនាញ ដើម្បីធ្វើការសាកសួរបន្ត៕
ប្រភព៖ tv.knnasia
loading...

0 comments:
Post a Comment