ឡានបត់ចូលខុនដូ ស្រាប់តែម៉ូតូបោល​មក​​ទាំង​កំហឹង​

loading...
រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​រង​របួស​ធ្ងន់ធ្ងរ​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយសារ​តែ​ជិះ​ម៉ូតូ​ឌុប​គ្នា​ក្នុង​ល្បឿន​លឿន ​មិន​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​រថយន្ត​ស៊េររី​ទំនើប​​​ជនជាតិ​ចិនម្នាក់ដែល​​ បត់​ឆ្វេង ​បំណង​ចូល​ក្នុង​ខុន​ដូ កាលពី​វេលា​ម៉ោង​១១​ និង​១៤​នាទី​យប់​ថ្ងៃ​ទី​៣០ ​តុលា ស្ថិត​នៅ​ចំណុច​មុខ​ខុន​ដូ Bellevue តាម​បណ្តោយ​ផ្លូវ​មាត់ទន្លេ ត្រើយ​ខាងកើត​ស្ថិត ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។
ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ​គេ​​ឃើញ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័​រ ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AX-1188 បើក​តាម​បណ្តោយ​ផ្លូវ​មាត់ទន្លេ ក្នុងទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​កន្លែង​កើតហេតុ បាន​បត់​ឆ្វេង​បំណង​ចូល​ក្នុង​ខុន​ដូ ស្រាប់​តែ​មាន​យុវជន​២​នាក់​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម  ស៊េ​រី​ឆ្នាំ​២០១៥ ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខភ្នំពេញ 1CW-9656 ជិះ​ឌុ​ប​គ្នា​មក​ពី​ក្រោយ ក្នុង​ល្បឿន​យ៉ាង​លឿន បាន​បុក​រថយន្ត​ចំ​ពី​ចំហៀង​ពេញទំហឹង បណ្តាល​រង​របួស​ធ្ងន់ធ្ងរ​ទាំង​២​នាក់ ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ។
បើ​តាម​ជន​រង​គ្រោះ​បាន​បន្ថែម​ទៀត​ថា រថយន្ត​របស់​ជនជាតិ​ចិន​ខាងលើ​ ពេល​បត់​មិន​មាន​ស៊ី​ញ៉ូ​ប្រាប់​ជា​មុន​ទេ គាប់​ជួន​ រូបគេ​និង​មិត្ត​ភ​ក្តិ​ជិះ​ម៉ូតូ​មក​ពីក្រោយ​រាង​លឿន​បន្តិច​ផង​នោះ ក៏​ជាន់​ហ្វ្រាំង​គេច​បណ្តាលឱ្យ​ជ្រុល​ទៅ​បុក​ជញ្ជាំង​តែ​ម្តង​ទៅ ។
ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​វាស់វែង​យក​រថយន្ត​ និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ និង​ហៅ​ម្ចាស់​រថយន្ត​ទៅ​ប៉ុស្តិ៍​ ដើម្បី​ធ្វើការ​សួរនាំ ​។
 
ប្រភព៖​ កោះសន្តិភាព
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment