loading...
កាលពីថ្ងៃទី ២៣ម្សិលមិញនេះ អ្នកនាង ប៊ុន ហ្គិចហ័ង បានដឹកនាំចលនាយុវជនស្ម័គ្រចិត្តដេីម្បី សង្គមចុះទៅតាមសន្យា ជាមួយក្មេងៗនឹងចាស់ជរានៅ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ក្នុងការជួបជុំរវាងប្អូនៗតូចៗនោះក៏មានជាសៀវភៅម្នាក់៥ក្បាល ប៊ិច២ដេីម ខ្មៅដៃ៥ដេីម ជ័រលុប និងថវិកា១០០០រៀល ដែលអាចសំរាលការចំណាយប្អូនៗបាន១ឆ្នាំ នឹងថវិកាបន្តិចបន្តួចសំរាប់លោកគ្រូបន្ទុកថ្នាក់។ បន្ទាប់ពីនោះគឺការចែកជាក្រម៉ាសំរាប់លោកតាលោកយាយចំនួន ៥០នាក់ផងដែល។ ការសំណេះសំណាលនឹងការជួបជុំពេញដោយស្នាមញញឹម និងសប្បាយចិត្ត ដែលក្រុមយុវជនបានបំពេញតាមពាក្យសន្យា អ្វីដែលសំខាន់គឺការផ្ដល់ ជូនជាទឹកសុទ្ធធុងធំក្នុង ១ខែ១០ធុង សំរាប់ប្អូនតូចៗដែលខ្វះខាតទឹកហូប។
សកម្មភាពបន្តអ្នកនាង បានដឹកនាំក្រុមត្រលប់ទៅកាន់ផ្ទះលោកយាយម៉ក់ សឿនដែលស្ថិតនៅស្រុកពញាឮ ខេត្តកណ្ដាលតាមសន្យា ដែលមានជាអង្ករ និងគ្រឿងឧបភោគ១ ចំនួនផងដែល អ្វីដែលសំខាន់ពេលនេះ លោកយាយកាន់តែដុនដាបនឹងកន្ទេលទៅហេីយ។ ក្នុងនាមជាកូនខ្មែរ សូមលេីកទឹកចិត្ត និងសរសេីរចំពោះឆន្ទៈនិងចិត្តមេត្តារបស់យុវជនខ្មែរ ជាពិសេសគឺអ្នកនាងប៊ុន ហ្គិចហ័ងដែលតែងតែដឹកនាំចលនាទៅរកស្នាមញញឹម ជូនប្អូនៗនឹងចាស់ជរាកន្លងមក។
ប្រភព៖
khmerload
loading...
0 comments:
Post a Comment