ព្រះ​បិតុលា​អធិរាជ​ជប៉ុន​សោយ​ទិវង្គត​ក្នុង​ព្រះជន្ម​១០០​វស្សា

loading...

ព្រះអង្គម្ចាស់ មី កា សា (Mikasa) ដែលជា ព្រះ បិតុលា របស់ ព្រះ ចៅ អធិរាជ ជប៉ុន អាគី ហ៊ី តុ បាន ចូល ទិវង្គត ហើយ នៅឯ មន្ទីរពេទ្យក្រុង តូ ក្យូ នៅ ថ្ងៃទី ២៧ ខែតុលា នៅក្នុង ព្រះជន្ម ១០០ វស្សា ។ ព្រះអង្គម្ចាស់ មី កា សា គឺជា សមាជិក ចាស់ ជាងគេ នៅក្នុង រាជវង្ស ជប៉ុន ហើយ ព្រះអង្គ គឺជា រជ្ជទាយាទ លំដាប់ ទី បួន សម្រាប់ រាជបល្ល ង្គ ជប៉ុន ដែរ ។ 

រាជវាំង ជប៉ុន បានប្រកាសថា ព្រះអង្គម្ចាស់ មី កា សា សោយ ទិវង្គត ហើយដោយ ជម្ងឺ បេះដូង ។ ព្រះអង្គម្ចាស់ មី កា សា គឺជា បុត្រា ពៅ របស់ អធិរាជ តៃ សូ (Taisho)  និង ត្រូវជា អនុជ របស់ អធិរាជ ហ៊ី រ៉ូ ហ៊ី តុ (Hirohito) ដែលជា បិតា របស់ អធិរាជ បច្ចុប្បន្ន អាគី ហ៊ី តុ ។ ការ សោយ ទិវង្គត របស់ ព្រះអង្គម្ចាស់ គឺ មានន័យថា រជ្ជទាយាទ របស់ ស្នង តំណែង អធិរាជ នៅសល់តែ បួន អង្គ ប៉ុណ្ណោះ ។ 

ព្រះអង្គម្ចាស់ មី កា សា ត្រូវបាន គេ ស្គាល់ ថា ជា អ្នកប្រាជ្ញ ផ្នែក ប្រវត្តិសាស្ត្រ អាស៊ី បុរាណ ។ ព្រះ អង្គជា ប្រធានកិត្តិយស មជ្ឈមណ្ឌល វប្បធម៌ មជ្ឈិមបូព៌ា និង ជា ប្រធានកិត្តិយស សមាគម ជប៉ុន - តួ ក គី ដែរ ។ កាល ទ្រង់ នៅមាន ព្រះជន្ម បិតុលា អធិរាជ ជប៉ុន អង្គ នេះ គឺជា សមាជិក រាជវង្ស តែមួយគត់ ដែលមាន បទពិសោធន៍ ខាង យោធា ប៉ុន្តែ ព្រះ អង្គជា អ្នក ស្រឡាញ់ សន្តិភាព ខ្លាំង ដែរ ។ 

បើតាម សារព័ត៌មាន The Japan Times ព្រះអង្គម្ចាស់ មី កា សា មាន បញ្ហា បេះដូង និង បាន ឆ្លងកាត់ ការវះកាត់ ជម្ងឺ នេះ តាំងពី ឆ្នាំ ២០១២ មក ម្លេះ ។ ប្រភពពី រាជវាំង បញ្ជាក់ថា បើទោះជា ព្រះរោគ បាន ធូរស្រាល ក្ដី ស្ថានភាព សុខភាព ព្រះអង្គម្ចាស់ អង្គ នេះ នៅតែ មិន ប្រសើរ ហើយ ស្ថានភាព នេះ ក៏ កាន់តែ អាក្រក់ រហូតមក ។ 

បើ គិតពី លេខ រៀង នៃ ការ សោយរាជ្យ វិញ ព្រះអង្គម្ចាស់ មី កា សា ស្ថិតនៅ លំដាប់ ទី ប្រាំ បន្ទាប់ពី រជ្ជទាយាទ ណា រុ ហ៊ី តុ (Naruhito) ព្រះអង្គម្ចាស់ អាគី ស៊ី ណូ (Akishino) ដែលជា រាជបុត្រ អធិរាជ អាគី ហ៊ី តុ និង ព្រះអង្គម្ចាស់ ហ៊ី សា ហ៊ី តុ (Hisahito) និង ព្រះអង្គម្ចាស់ ហ៊ី តា ឈី (Hitachi) ។ ក្នុងចំណោម សមាជិក រាជវង្ស ទាំង ១៩ មាន សមាជិក រាជវង្ស បុរស ទេ ដែលមាន សិទ្ធិ ឡើង គ្រងរាជ្យ បាន ៕  
ប្រភព៖ ថ្មីៗ
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment