គីហ្សៃ ឬ «កូនប្រុសទី ៧» ត្រូវបានប្រទះឃើញមានសុខភាពខ្សោយ និងត្រូវបានបោះបង់ក្នុងតំបន់អភិរក្សព្រៃធម្មជាតិនៅជួរភ្នំគីងលីងភាគកណ្ដាលប្រទេសចិន។ មេវាបានរត់បាត់ចូលព្រៃ តែអ្វីដែលប្រាកដនោះគឺ មេរបស់វាមានសម្បុរខ្មៅ និងស។
ក្រុមអ្នកវិទ្យាសាស្ដ្រ សន្និដ្ឋានថា វាដោយសារតែបញ្ហាហ្ស៊ែនមួយចំនួន។ ថ្វីដ្បិតតែបានឆ្លងកាត់ឆាកជីវិតកម្សត់និរាស ក៏ពេលនេះផេនដា គីហ្សៃ មានអាយុ ៧ ឆ្នាំ បានក្លាយជាផេនដាដ៏រឹងមាំមួយក្បាល ហើយក្រុមអ្នកជំនាញជនជាតិចិន គ្រោងស្វែងរកគូកនឲ្យវា។
ផេនដាចម្លែកនេះមានទម្ងន់ ១០០ គីឡូក្រាម និងស៊ីឫស្សី ២០ គីឡូក្រាមរៀងរាល់ថ្ងៃ។ អ្នកថែទាំ គីហ្សៃ ប្រាប់ Mail Online ដោយចាត់ទុកផេនដាត្នោតជាសត្វរីករាយ សុភាព និងចម្លែកថា៖ «វាយឺតជាងខ្លាឃ្មុំផេនដាដទៃ។ ប៉ុន្ដែគាត់ឃ្យូតជាងគេ»៕
ផេនដាសម្បុរ ត្នោត និងស ជាប្រភេទខ្លាឃ្មុំផេនដាកម្រតែមួយគត់ក្នុងពិភពលោក។
ប្រភព៖ ភ្នំពេញប៉ុស្ត៏
loading...
0 comments:
Post a Comment