ខេត្តបន្ទាយមានជ័យ ៖ មានការភ្ញាក់ផ្អើលមួយ កើតឡើងកាលពីវេលាម៉ោងជាង១១យប់ថ្ងៃទី២៧ តុលា ខណៈសាកសពជនជាតិជប៉ុនម្នាក់ ត្រូវគេដឹកតាមម៉ូតូទៅកាន់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយត្រូវសមត្ថកិច្ចប្រចាំការនៅមាត់ច្រកទ្វារនិយាយថា បើមិនឃើញទាន់ ប្រហែលជាគេបម្រុងទម្លាក់សពចោលហើយ ។
សាកសពជនរងគ្រោះ ជាជនជាតិជប៉ុន ឈ្មោះWATANABE TASUMI ភេទប្រុស អាយុ៦៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិ និងសង្កាត់ប៉ោយប៉ែត ។
ប្រភពពីសមត្ថកិច្ចនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបង្ហើបថា កាលពីវេលាម៉ោង១១ និង១៥នាទីយប់ថ្ងៃទី២៧ តុលា សាកសពជនជាតិជប៉ុនខាងលើ ត្រូវជនសង្ស័យ២នាក់ម្នាក់ជាខ្មែរ ដឹកតាមម៉ូតូដោយម្នាក់ជាជនជាតិថៃអង្គុយឱបពីក្រោយ ដោយបម្រុងទម្លាក់សពនោះចោល នៅមុខប៉ុស្តិ៍ត្រួតពិនិត្យរបស់គយប្រចាំច្រកទ្វារ តែត្រូវកម្លាំងប្រចាំការឃើញទាន់ ក៏ឃាត់សួរនាំ ហើយឱ្យធ្វើកំណត់ហេតុប្រគល់សព និងជនសង្ស័យទាំង២នាក់ឱ្យទៅអង្គភាពអធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើការបន្ត ។
ករណីខាងលើ ត្រូវបានលោកព្រំ ពិសិដ្ឋ អធិការរងនគរបាលក្រុងប៉ោយប៉ែតប្រាប់តាមទូរស័ព្ទថា យោងការសួរនាំជនសង្ស័យខ្មែរ-ថៃ ដែលដឹកសពជប៉ុនតាមម៉ូតូនោះប្រាប់ថា ជនរងគ្រោះមានជំងឺហើយ ដោយសារជនរងគ្រោះគ្មានសាច់ញាតិ ពួកគាត់អាណិត
ក៏នាំគ្នាជួយដឹកទៅមណ្ឌលសុខភាពប៉ោយប៉ែត១ តែអកុសលជនរងគ្រោះបានស្លាប់តាមផ្លូវ ក៏នាំគ្នាដឹកទៅមាត់ច្រកទ្វារអន្តរជាតិបម្រុងយកទៅប្រគល់ឪ្យសមត្ថកិច្ចប្រចាំការនៅទីនោះ មិនមែនបម្រុងយកសពទៅទម្លាក់ចោលនោះទេ។
ក៏នាំគ្នាជួយដឹកទៅមណ្ឌលសុខភាពប៉ោយប៉ែត១ តែអកុសលជនរងគ្រោះបានស្លាប់តាមផ្លូវ ក៏នាំគ្នាដឹកទៅមាត់ច្រកទ្វារអន្តរជាតិបម្រុងយកទៅប្រគល់ឪ្យសមត្ថកិច្ចប្រចាំការនៅទីនោះ មិនមែនបម្រុងយកសពទៅទម្លាក់ចោលនោះទេ។
សាកសពត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តឃោស្ថារាមស្រះត្រាច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែតទាំងយប់ ហើយនៅព្រឹកថ្ងៃទី២៨ តុលា នេះ សមត្ថកិច្ចជំនាញពាក់ព័ន្ធនិងគ្រូពេទ្យបានធ្វើការត្រួតពិនិត្យ និងកោសល្យវិច័យលើសាកសព តាមការអនុលោមពីលោកមាសច័ន្ទ ពិសិដ្ឋព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។
សមត្ថកិច្ចប្រាប់ថា យោងការត្រួតពិនិត្យនិងកោសល្យវិច័យពីគ្រូពេទ្យ រាងកាយសាកសពពុំមានស្លាកស្នាមប៉ះទង្គិចណាមួយទេអាចស្លាប់ដោយសារជម្ងឺ ពេលនេះជំនាញកំពុងត្រួតពិនិត្យកន្លែងស្នាក់នៅរបស់ជនរងគ្រោះ ក្រែងមានប្រភេទថ្នាំដែលប្រើប្រាស់ដើម្បីដឹងពីជំងឺ ។
ប្រភព៖ កោះសន្តិភាព
loading...
0 comments:
Post a Comment