ព្រះតេជគុណព្រះនាម ចាប ចិន ព្រះចៅអធិការវត្តស្វាយទង ស្ថិតនៅក្នុងឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មានរបស់គេហទំព័រ kqube.net មានសង្ឃដីកាថា កូននេនទាំងពីរអង្គទី១ ព្រះនាម លឹម រ៉ង និងទី២.ព្រះនាម លឹម រឹម ហើយឪពុកឈ្មោះ លឹម សុក។ ព្រះចៅអធិការវត្តមានសង្ឃដីកាបន្តថា ជារៀងរាល់ថ្ងៃកូននេន ទាំងពីរតែងតែ យកបាយសម្ល ដែលបានមកពីការបិណ្ឌបាត យកទៅជូនញោមជាឪពុក ពេលខ្លះបានបច្ច័យ១ពាន់ឬ២ពាន់ តែងតែយកចំណែកពាក់កណ្ដាល ទៅជូនឪពុកសម្រាប់ទិញនំ បរិភោគ។ លោកមានសង្ឃដីកាបន្ថែមថា បន្ទាប់ពីមរណភាពភរិយាបុរសរូបនេះ ខូចចិត្ត យកស្រាជាត្រីមុខ រហូតបាត់បង់សតិកើតទៅជាជំងឺវិកលចរិត លែងប្រកបរបរអ្វីទាំងអស់ គ្មានផ្ទះសំបែងជ្រកក្នុងវត្តអារាម។
ព្រះចៅអធិការវត្តបន្តថា រាល់ពេលដែលនៅក្នុងភូមិ មានពិធីបុណ្យម្តងៗ គេតែងតែឃើញមុខបុរសរូបនេះទៅហូបបាយមិនដែលខាន ហើយពេលព្រះអង្គសាកសួររឿង ប្រពន្ធកូន បុរសរូបនេះតែងតែ យំសម្រក់ទឹកភ្នែក ដោយមិនដឹងមូលហេតុ។ ដោយឡែកកូនៗទាំង៧នាក់មានស្រី២នាក់ ប្រុស៥នាក់ កូនប្រុស៤នាក់មានសាងផ្នួស ដោយមានម្នាក់បានសឹកមកវិញ ហើយកូនស្រីទាំងពីរមានអាយុ១៧ទៅ១៨ឆ្នាំ បានមកធ្វើការនៅទីក្រុងភ្នំពេញ។ ដោយគ្មានទីពឹង គ្រួសារបងប្អូនខ្វះខាត គ្មានលទ្ធភាពយកឪពុកទៅព្យាបាល ក្តីសង្ឃឹមរបស់កូននេនទាំងពីរ គ្មានអ្វីក្រៅពីប្រាថ្នាឲ្យញោម ប្រុសបានជាសះស្បើយមកវិញ។ បច្ចុប្បន្នលោកនេនទាំងពីរអង្គ រស់អាស្រ័យក្រោមម្លប់ របស់ព្រះពុទ្ធសាសនា ក្រោមការបីបាច់ទំនុកបម្រុងជាដោយព្រះចៅអធិការវត្ត ចាប ចិន ជាមួយសាមណេរ៤៥អង្គផ្សេងទៀត។ តែព្រះចៅអធិការអង្គនេះ បានត្អូញត្អែរពីភាពក្រខ្សត់របស់វត្ត ហើយពេលខ្លះលោកគ្មានចង្ហាន់មិនគ្រប់សម្រាប់ឆាន់ទៀតផង ដោយសារតែចំនួនរបស់ព្រះសង្ឃដែលជាសុទ្ធតែនេនមានចំនួនច្រើន៕ប្រភព៖ khmer-press
loading...
0 comments:
Post a Comment