ភ្នំពេញ: ជំនួបស្នេហ៍មួយភ្លើងក៏ឡើងតុលាការលែងលះរវាងកូនថៅកែផលិតកម្មមហាហង្សអ្នកនាង ភិន សុដាលីស និងកន្លង់សម្បូរវោហារ ប៉ែន ចំរ៉ុង បានបន្សល់នូវបញ្ហាហែកហួរគ្នា ក្រោយពីលោក អ៊ិន សុភិន ចេញវីដេអូឃ្លីបលើកហេតុផលមិនឲ្យ ប៉ែន ចំរ៉ុង ជួបមុខកូន តាមបម្រាមយ៉ាងដាច់អហង្ការពី ដាលីស។
តបនឹងវីដេអូនេះ ក្រៅពីមានតារាល្បីៗជាច្រើនបានចេញមុខឈឺឆ្អាលឲ្យលោក ប៉ែន ចំរ៉ុង ដែលទទូចចង់ឃើញមុខកូននោះ ក៏មានការទម្លាយពីបណ្ដាញសង្គមកកូរកកាយរឿងផ្ទៃក្នុងគ្រួសាររបស់នាង ភិន សុដាលីស នាំឲ្យមហាជនមួយចំនួនបង្វែរមតិរិះគន់តម្រង់មករូបនាងទៅវិញ។
កូនស្រីរបស់តារាសម្ដែងស្រីនាង ភិន សុដាលីស រួមតំណក់ឈាមលោក ប៉ែន ចំរ៉ុង នាម ភិន សុខេធើរីណា បានឃើញពន្លឺព្រះអាទិត្យកន្លះខែហើយ តែលោក ប៉ែន ចំរ៉ុង ជាឪពុកបង្កើត ដែលអន្ទះសាចង់ជួបកូនស្រី នៅមិនមានឱកាសទេ ព្រោះអ្នកនាង ភិន សុដាលីស បានដាក់បម្រាមតាំងពីមុនសម្រាលកូនម្ល៉េះ ក្រោមហេតុផលមកពី ចំរ៉ុង ថាកូនក្នុងផ្ទៃនាងមិនប្រាកដថាជាកូនរបស់ ប៉ែន ចំរ៉ុង។
ខណៈមហាជនបានសម្ដែងការអាណិតអាសូរដល់អ្នកម្ដាយសរសៃខ្ចីរូបនេះក៏ពិតមែន ប៉ុន្តែក៏មានមតិគាំទ្រឆន្ទៈលោក ប៉ែន ចំរ៉ុង ដោយពួកគេថ្លែងពីផ្លូវច្បាប់ថា៖ «ដ្បិតតែនាង និង ចំរ៉ុង បានលែងលះគ្នាមែន តែក្នុងនាមជាឪពុកគឺ ចំរ៉ុង នៅតែមានសិទ្ធិទៅជួប និងមើលកូនដោយផ្ទាល់បាន»។
ប៉ុន្តែយ៉ាងណា ប៉ែន ចំរ៉ុង នៅតែមានឆន្ទៈទៅដល់មន្ទីរពេទ្យ ដោយរំពឹងបានមើលមុខកូន តែទ្វារមិនត្រូវបានបើកស្វាគមន៍លោកឡើយ បើទោះលោកមានឈ្មោះជាឪពុកបង្កើតក្នុងសំបុត្រកំណើតកូននោះក៏ដោយ។ សូម្បីតែលោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស ដែលកំពុងតែចែករំលែកពេលវេលា ពីការងារជំនួញដ៏មមាញឹក មកថ្នាក់ថ្នមចៅនោះ ក៏បានបញ្ជាក់ថា៖ «ក្រុមគ្រួសារនៅតែដាក់ក្នុងសំបុត្រកំណើតថា ឪពុករបស់ក្មេងជា ប៉ែន ចំរ៉ុង ដដែល»។
បន្ទាប់ពីបរាជ័យមើលឃើញមុខកូនដោយផ្ទាល់ភ្នែក រហូតកូនស្រីមានអាយុកន្លះខែទៅហើយនោះ ប៉ែន ចំរ៉ុង ក៏បានសរសេរសារដ៏កម្រលើហ្វេសប៊ុកថា៖ «រឿងនៅតុលាការគឺតុលាការបានសម្រេចសាលក្រមរួចរាល់ហើយ មានតែតុលាការ ចៅក្រម មេធាវី និងសាមីខ្លួន ទើបដឹងរឿងពិតយ៉ាងណាច្បាស់។ ខ្ញុំមិនបកស្រាយគឺមានហេតុផលរបស់ខ្ញុំ ហើយក៏គ្រាន់តែមិនចង់បន្តបញ្ហាជាមួយអ្នកណាទៀត ព្រោះអ្វីៗត្រូវបានបញ្ចប់ហើយ តែរឿងកូន និងឪពុកគឺរឿងមនោសញ្ចេតនាមួយផ្សេងទៀត សូម្បីតែច្បាប់ក៏មិនអាចកាត់ផ្តាច់បានដែរ»។
វិវាទនេះកាន់តែក្ដៅក្រោយពីអ្នកប្រើហ្វេសប៊ុកឈ្មោះ Chea Songheang ទម្លាយរឿងរ៉ាវលម្អិតដាក់បន្ទុកលើអត្តចរិតនាង ភិន សុដាលីស និងឪពុកនាង ជាដើមចមនាំឲ្យ ប៉ែន ចំរ៉ុង ឈានដល់ការប្ដឹងលែងលះទាំងរូបនាងកំពុងពពោះកូន ៤ ខែ។
ទោះលោក អ៊ិន សុភិន អះអាងថាជារឿងបំផ្លើសក្ដី ក៏អ្នកខ្លះនៅតែបញ្ចេញទស្សនៈរិះគន់់ ភិន សុដាលីស ថា៖ «ពីមុននាងងប់ស្នេហ៍ ប៉ែន ចំរ៉ុង ដល់វេចបង្វេចទៅចុះអេតាស៊ីវិលជាមួយ ចំរ៉ុង ហើយថែមទាំងវាយប្រហារឪពុកខ្លួនយ៉ាងចាស់ដៃ តែពេលមានបញ្ហាជាមួយអតីតប្ដី បែរជាធ្វើសន្និសីទកាសែតវាយប្រហារ ចំរ៉ុង ម្ដងគឺពិតជាចិត្តងាករេលឿនមែន»។
បន្ថែមលើការរិះគន់នេះ លោក គួច ខេវិន ជាអ្នកផលិតកម្មវិធីទូរទស្សន៍ដ៏ល្បីឈ្មោះម្នាក់ បានបញ្ចេញមតិ លើបណ្ដាញសង្គមថា៖ «អ្វីដែលជាការពិតវាមិនមែនស្ដែងឡើងដោយអ្នកដទៃប្រឌិតឡើងនោះឡើយ។ តើមានរឿងអ្វីដែលហ៊ានយកឈ្មោះ «គេមកដាក់ជាឪពុករបស់កូនខ្លួនហើយ តែបែរជាបដិសេធមិនឲ្យម្នាក់នោះ ទៅជួបមុខតំណក់ឈាមរបស់គេ?
គ្រប់យ៉ាងវាមិនមែនអ្នកដទៃដឹងច្បាស់ជាងខ្លួន ជាអ្នកប្រព្រឹត្តនោះឡើយ។ បើរីករាយ និងសប្បាយ និងរស់នៅក្នុងស្រោម «សូត្រ» អ្នកគ្រាន់តែជា «មេអំបៅ» ដែលមានពូជពង្សពីដង្កូវតែប៉ុណ្ណោះ បានត្រឹមតែល្អតែតាមមាត់បញ្ចើចបញ្ចើរបស់សត្វចាបតែប៉ុណ្ណឹងឯង។ បើជឿលើមាត់ចាបមាត់ព្រាបសត្វដង្កូវរស់នៅមិនយូរនោះទេ កុំរំពឹងឡើយបានក្លាយជាមេអំបៅ? មុននឹងក្រោយការពិតវានៅតែជាការពិត»៕
ប្រភព៖ ភ្នំពេញប៉ុស្ត៏

loading...
0 comments:
Post a Comment