ជនជាប់ចោទឈ្មោះ អែវ នី ហៅ ចឺម អាយុ៣៣ឆ្នាំ ត្រូវបានសាលាដំបូងខេត្តតាកែវ និងសាលាឧទ្ធរណ៍ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ រំលោភសេពសន្ថវៈ ប្រព្រឹត្តនៅវត្តសោថាណារាម ស្ថិតភូមិអង្គសង្កែ ឃុំពោធិ៍រំចាក ស្រុកព្រែកកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤ ប៉ុន្ដែការសម្រេចនេះ ត្រូវបានជនជាប់ចោទប្តឹងឧទ្ធរណ៍ និងប្តឹសាទុក្ខប្រឆាំងនឹងការសម្រេចរបស់តុលាការថ្នាក់ក្រោមដែលបានផ្តន្ទាទោសលោកដាក់ពន្ធនាគារ១០ឆ្នាំ ។
ពាក់ព័ន្ធករណីនេះ ម្តាយក្មេងស្រីរងគ្រោះសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ថា កូនស្រីរបស់គាត់ត្រូវបានឪពុកម្ដាយនាំទៅកាន់វត្ដសោថាណារ៉ាម ដើម្បីឱ្យព្រះសង្ឃអង្គនេះស្ដោះផ្លុំ ព្រោះសង្ស័យថា ត្រូវអំពើរបស់គេ ។ ពេលទៅដល់វត្ដ ព្រះសង្ឃបានហៅកូនស្រីចូលទៅក្នុងកុដិដែលមានជញ្ជាំងបិទជិត ខណៈដែលឪពុកម្ដាយរបស់នាងនៅខាងក្រៅ ។
ម្តាយក្មេងស្រីរងគ្រោះបាននិយាយ នៅពេលដែលធ្វើសកម្មភាពចាប់រំលោភបានសម្រេចរួចហើយនោះ កូនស្រីបាន ដើរចេញពីកុដិវិញ ពេលនោះឪពុកម្ដាយរបស់នាងបានឃើញឈាមហូរតាមជើងដែរ ប៉ុន្ដែមុនដំបូងមិនចាប់អារម្មណ៍នោះឡើយ ដោយសង្ស័យថា អាចធ្លាក់រដូវ ។ លុះពេលនាំទៅដល់ផ្ទះ ឈាមនៅតែបន្ដធ្លាក់មិនឈប់ ទើបឪពុកម្ដាយបាននាំទៅឱ្យពេទ្យពិនិត្យមើល ទើបដឹងថា ប្រដាប់ភេទរបស់នាងដាច់រលាត់ ព្រោះតែការចាប់រំលោភ ពីព្រះសង្ឃអង្គនេះ ។
ដោយឡែក ក្មេងស្រីរងគ្រោះបាននិយាយថា ពេលចូលទៅដល់កុដិព្រះសង្ឃអង្គនេះបានយកធូប៣សរសៃមកស្ដោះផ្លុំ និងចាក់នៅលើដើមទ្រូង ក្បាលពោះ និងនៅលើប្រដាប់ភេទ រួចក៏ធ្វើសកម្មភាពរំលោភ និងប្រើអណ្ដាតទៀតផង ។
ក្រោយចេញពីបន្ទប់សវនាការ ក្មេងស្រីរងគ្រោះយំឡើងញ័រឱបម្តាយដោយនិយាយថា ខ្លាចព្រះសង្ឃអង្គនេះ ។ ប៉ុន្តែទោះបីជាយ៉ាងណា ជនជាប់ចោទឈ្មោះ អែវ នី ហៅ ចឺម បានបដិសេធថា ខ្លួនពុំបានចាប់រំលោភសេពសន្ថវៈដូចការចោទប្រកាន់នោះទេ ៕
ប្រភព៖ កោះសន្តិភាព
loading...
0 comments:
Post a Comment