គួររំលឹកថា បុរសជាឪពុកលោក Nasser Hassan (ឪពុកក្មេងប្រុស) បានប្រកាសធ្វើពិធីភ្ជាប់ពាក្យឱ្យកូនប្រុសពៅគាត់ គឺនៅក្នុងពេលតែមួយជាមួយកម្មវិធីរៀបអាពាហ៍ពិពាហ៍របស់កូនប្រុសច្បង ។
ប៉ុន្តែការភ្ជាប់ពាក្យដ៏ប្រញាប់ប្រញាល់នេះ ធ្វើឱ្យមហាជនមិនពេញចិត្តទាល់តែសោះព្រោះថា នៅប្រទេសអេហ្ស៊ីប អាយុគ្រប់រៀបការ គឺនៅអាយុ១៨ឆ្នាំ ។ ដោយឃើញដូចនេះ លោក Nasser ដែលជាឪពុក បានប្រាប់មកកាសែត Egypt’s Al Watan ថា វាគ្មានអ្វីខុសនឹងច្បាប់ទេព្រោះថា វាគ្រាន់តែជាការភ្ជាប់ពាក្យ។
ប្រធានមជ្ឈមណ្ឌលស្ត្រីសម្រាប់ជំនួយផ្នែកច្បាប់ និងការប្រឹក្សា លោក Reda Eldanbouki បានចាត់ទុកករណីនេះជា «បទឧក្រិដ្ឋ» ព្រោះថា ការរៀបការមុនអាយុ អាចធ្វើឱ្យខាងស្រី មិនអាចមានឱកាសបន្តការសិក្សាឱ្យបានវែងឆ្ងាយ និងបាត់បង់ការចូលរួម ក្នុងសង្គមបានច្រើន។
ទោះបីជាមានការលើកឡើងបែបនេះក៏ដោយ ក៏លោក Nasser ថា លោកមិនបានល្មើសច្បាប់អ្វីឡើយ ព្រោះលោកមិនបានចាប់កូនឱ្យយរៀបការនៅវ័យក្មេង ។ ពោលគឺទាល់តែពួកគេឈានដល់វ័យគ្រប់ការ ទើបលោកអនុញ្ញាតឱ្យរៀបការ។ លោកបន្តថា «កូនរបស់គាត់ឈ្មោះថា Omar ស្រឡាញ់ Gharam ខ្លាំងណាស់ ហើយ Omar ធ្លាប់ប្រាប់ថា គេនឹងរៀបការជាមួយនាងនៅពេលធំឡើង មុនពេលមានបុរសណាម្នាក់មកសុំស្នេហ៍» ។
ប្រភព៖ កោះសន្តិភាព
loading...
0 comments:
Post a Comment