មន្រ្តីជាន់ខ្ពស់បក្សសង្រ្គោះជាតិ បានប្រាប់វិទ្យុបារំាង RFI នៅថ្ងៃចន្ទនេះថា មេធាវីបក្សកំពុងសិក្សា សំណុំរឿងជនអន្តោរប្រវេសន៍ មិនស្របច្បាប់ ជាង ២០០០នាក់ ដែលបានទៅចុះឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រ។ ឆ្លើយតបនឹងបញ្ហានេះ អង្គការខុមហ្វ្រែល ចាត់ទុកថា រឿងជនសង្ស័យមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរមិនត្រឹមត្រូវ ទៅចុះឈ្មោះបោះឆ្នោត ជារឿងចាស់ ដែលពិបាកដោះស្រាយ ខណៈមន្រ្តីចុះឈ្មោះបោះឆ្នោតគ្មានអំណាចសង្ស័យលើអត្តសញ្ញាណបណ្ណចេញ ដោយក្រសួងមហាផ្ទៃ។
មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក ហូ វ៉ាន់ បានបញ្ជាក់ថា មេធាវីបក្សសង្រ្គោះជាតិ បានសរសេរពាក្យបណ្តឹងរួចជាស្រេច ពាក់ព័ន្ធនឹងជនសង្ស័យ ដែលមិនមានសញ្ជាតិខ្មែរត្រឹមត្រូវ បានទៅចុះឈ្មោះបោះឆ្នោតជាង ២០០០នាក់ ដើម្បីប្តឹងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ទៅគណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅពេលបិទបញ្ជីដំបូង នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ខាងមុខ និងប្តឹងទៅតុលាការ ចំពោះជនអន្តោរប្រវេសន៍ កាន់អត្តសញ្ញាណបណ្ណ មិនត្រឹមត្រូវតាមនីតិវិធី។ លោកបន្ថែមថា មេធាវី នឹងប្រយ័តប្រយែង ក្នុងការប្តឹងផ្គួបជាមួយនឹងភស្តុតាង ចំពោះអ្នកមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ តែជាជនជាតិវៀតណាម ទៅតុលាការ នៅពេលប្រមូលបាន គ្រប់ចំនួនសមស្របណាមួយ ព្រោះបក្សសង្រ្គោះជាតិយល់ថា អាចមានការឃុបឃិតពី អាជ្ញាធរមានអំណាច ទើបអាចផលិតអត្តសញ្ញាណបណ្ណខុសច្បាប់បាន។
អ្នកនាំពាក្យ គជប លោក ហង្ស ពុទ្ធា ប្រកាសស្វាគមន៍បណ្ដឹងទាំងឡាយទាក់ទឹងការចុះឈ្មោះបោះឆ្នោត។ លោកបញ្ជាក់ថា គជប ទទួលបានពាក្យបណ្ដឹង អំឡុងពេល ចុះឈ្មោះបោះឆ្នោត សរុបជាង ៧០បណ្តឹង រាប់បញ្ជូលទាំងបណ្ដឹងការចុះឈ្មោះឲ្យពលរដ្ឋមិនមែនជនជាតិខ្មែរផងដែរ។ ចំពោះបណ្ដឹងក្រោមសមត្ថកិច្ច គជប នឹងបញ្ជូនមន្រ្តីគជប ទៅអង្កេតបន្ថែម ឬអាចសហការជាមួយនឹងក្រសួងមហាផ្ទៃ ចំពោះករណីបណ្តឹងរឿងអត្តសញ្ញាណបណ្ណ។
ឆ្លើយតបនឹងបញ្ហានេះ លោក គល់ បញ្ញា នាយកប្រតិបត្តិ អង្គការអង្កេតការណ៍បោះឆ្នោត ខុមហ្វ្រែល បញ្ជាក់ថា លោកកំពុងពិនិត្យមើលបន្ថែមទៀតដែរ ករណីជនសង្ស័យគ្មានសញ្ជាតិខ្មែរត្រឹមត្រូវ បានចុះឈ្មោះឆ្នោត ដែលលើកឡើងដោយបក្សនយោបាយ និងពលរដ្ឋ ខណៈខុមហ្វ្រែល មិនទាន់មានរបាយការណ៍ជាក់លាក់ពីអ្នកសង្កេតការណ៍របស់ខ្លួន។ លោកបញ្ជាក់ថា នេះជារឿងចាស់ ដែលពិបាកដោះស្រាយ ប្រសិនបើគជប មិនហ៊ានសម្រេច ព្រោះមន្រ្តីចុះឈ្មោះបោះឆ្នោតបច្ចុប្បន្ន មិនមានសិទ្ធិអំណាចសង្ស័យ លើអត្តសញ្ញាណបណ្ណខ្មែរ ដែលចេញដោយ ក្រសួងមហាផ្ទៃនោះទេ ហើយរឹតតែពិបាកសម្រាប់អ្នកសង្កេតការណ៍ ដែលមាន លទ្ធភាពត្រឹមមើលនឹងភ្នែក ស្តាប់នឹងត្រចៀក និងប្រើដៃសរសេររបាយការណ៍។
យ៉ាងណាក៏ដោយ ខុមហ្វ្រែល ដែលបានចូលរួមសង្កេតការណ៍ លើដំណើរការ និងនីតិវិធី នៃការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦នេះ រកឃើញថា អ្នកមកចុះឈ្មោះបោះឆ្នោតភាគច្រើន មានឯកសារបញ្ជាក់អត្តសញ្ញាណ និងអត្តសញ្ញាណបណ្ណ។ លោក គល់ បញ្ញា បន្ថែមថា ក៏មានភាពមិនប្រក្រតីខ្លះ ទាក់ទងនឹង ការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ ដំណើរការចុះឈ្មោះ និងពលរដ្ឋជួបការលំបាកក្នុងការអ្នកចុះឈ្មោះបោះឆ្នោត រាប់បញ្ចូល ពលរដ្ឋខ្មែរ ចំណាកស្រុក ធ្វើការនៅក្រៅប្រទេស ចុះឈ្មោះមិនទាន់បានច្រើន រួមនឹងព្រះសង្ឃ ពិបាកចុះឈ្មោះបោះឆ្នោត ក្រោមសម្ពាធថ្នាក់ដឹកនាំសង្ឃជាដើម។
គួរជម្រាបថា ការចុះឈ្មោះបោះឆ្នោតថ្មី បានចាប់ផ្តើមតាំងពីថ្ងៃទី១ ខែកញ្ញា ហើយនឹងបញ្ចប់នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីចុះឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតជាង ៩លាន ៦សែននាក់ (៩,៦៦៤,២១៦)នាក់។ អ្នកមានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ នឹងមានសិទ្ធិឈានទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នឹងប្រារព្ធឡើងនៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ ឆ្នាំបន្ទាប់៕

រូបភាពចាស់៖ សមត្ថកិច្ចអន្តោប្រវេសន៍ចុះបង្រ្កាបជនបរទេសខុសច្បាប់នៅតំបន់កោះពេជ្រ នាពេលកន្លងមក។
ប្រភព៖ វិទ្យុបារ៉ាំង
loading...
0 comments:
Post a Comment