សារព័ត៌មានបរទេសកាលពីពេល ថ្មីៗកន្លងមកផ្សាយថា ប្ដី-ប្រពន្ធនោះបានបោកបញ្ឆោតស្ដ្រីតាមរយៈការប្រកាសឃោសនានៅលើ ទំព័រកាសែត ដោយមិនបានបញ្ជាក់ថា ការឃោសនានោះបែបណាទេ ? នៅពេលនារីដែលមានជំនឿលើការឃោសនានោះធ្វើដំណើរទៅផ្ទះរបស់ពួកគេ ក៏ត្រូវចាប់ឃុំឃាំង វាយដុំ ដកសក់ រួចចងនឹងច្រវាក់ ។
ក្រោយពី វាយធ្វើបាបរួចប្ដី-ប្រពន្ធនោះដកយកទ្រព្យសម្បត្ដិ និងយកលុយកាក់របស់នារីរងគ្រោះ ។ ទីបំផុតសមត្ថកិច្ចបានចាប់ខ្លួនប្ដីប្រពន្ធនោះ និងឆែកឆេរឃើញប្រាក់ដែលប្លន់ជាង១០.០០០អឺរ៉ូ ។
ស្ដ្រីម្នាក់ក្នុងចំណោមស្ដ្រីរងគ្រោះដែលវិលហ្វ្រ៊ីដ និងប្រពន្ធឆបោកនៅក្នុងឆ្នាំ២០១៤ ត្រូវសម្លាប់វះយកសាច់ដាក់ក្លាស្សេ និងយកគ្រោងឆ្អឹងទៅដុតចោល ។ ក្រៅពីនារីរងគ្រោះនោះ នៅមាននារីជាច្រើនទៀតជួបជោគវាសនាដូចគ្នា ។ ក្នុងអំឡុងពីឆ្នាំ២០១១ដល់២០១២ មាននារីរងគ្រោះម្នាក់ទៀតរងការវាយធ្វើបាបអស់រយៈពេល៣ខែ ស្រាប់តែមានសំណាងល្អ ត្រូវប្ដី-ប្រពន្ធនោះដោះលែងឱ្យមានសេរីភាពវិញ ។
នារីរងគ្រោះដែលបានរួចខ្លួនអាយុ៥១ឆ្នាំនោះបាននិយាយការណ៍ពិត ប្រាប់ប៉ូលិស ទើបធ្វើឱ្យរឿងអាស្រូវនោះបែកធ្លាយនៅក្នុងប្រទេស ។
ប្ដី-ប្រពន្ធជាជនស្មើស ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីខែឧសភា ឆ្នាំ២០១៦ ។ ខណៈពេលប៉ូលិសតាមចាប់ខ្លួននោះ រថយន្ដរបស់បុរសល្មើសក្រឡាប់ ធ្វើឱ្យនាងអេនជេលលីកាជាប្រពន្ធស្លាប់បាត់បងជីវិត ។
វីលហ្វ្រ៊ីដ បានជាប់ឃុំ ខណៈរឿងរ៉ាវដែលកើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ស្ថិតក្នុងការស៊ើបអង្កេត ។
វីលហ្វ្រ៊ីដ រៀបការក្នុងឆ្នាំ១៩៩៩ និងបានលែងគ្នានៅឆ្នាំ២០១៣ ។ ក្រោយមកគេរៀបការជាមួយនាងអេនជេលលីកា នៅឆ្នាំ២០១៣ ដោយពួកគេរស់នៅរួមគ្នា និងបង្កហេតុនោះ ។
វិលហ្វ្រ៊ីដ ធ្លាប់ត្រូវចាប់ខ្លួនផងដែរ ពីបទវាយធ្វើបាបអតីតគូស្នេហ៍នៅឆ្នាំ១៩៩៥ និងជាប់គុករយៈពេល២ឆ្នាំ ។
សម្រាប់ការពិចារណាលើរឿងក្ដីដែលកើតឡើងកាលពីពេល ថ្មីៗកម្លងមកប្រហែលជាប្រើរយៈពេលយូរ ព្រោះត្រូវការសាកសួរសាក្សីឱ្យគ្រប់ជ្រុងជ្រោយ ដោយរំពឹងថានឹងដំណើរការក្នុងរយៈពេលវែងរហូតដល់ខែមីនា ឆ្នាំ២០១៧ ៕
ប្រភព៖ កោះសន្តិភាព
loading...
0 comments:
Post a Comment