នគរបាលបានឲ្យដឹងថា ស្ត្រីជាម្តាយនោះឈ្មោះ ហៀង ចាន់ណា អាយុ៣៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានប្ដីឈ្មោះ គុយ ណាត អាយុ៣៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ពួកគាត់មានកូនប្រុសម្នាក់និងកូនស្រីម្នាក់។ ដោយឡែកកូនស្រីដែលកំពុងបាត់ខ្លួននេះឈ្មោះ ឈួន ស្រីនីត អាយុ១៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ហើយនាងគឺជាកូនច្បងផងដែរ។ សព្វថ្ងៃស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅក្នុងភូមិលឹង្គ ឃុំអង្គរាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
ស្ត្រីជាម្តាយបាននិយាយថា កូនស្រីរបស់គាត់បានចាកចេញពីផ្ទះ កាលពីវេលាល្ងាចថ្ងៃទី២៣ ខែតុលា ហើយបានប្រាប់គាត់ថា ទៅចូលរួមកម្មវិធីជប់លៀងផ្ទះមិត្តភក្ដិ ប៉ុន្តែនាងមិនបានប្រាប់ថា ផ្ទះមិត្តភក្ដិនោះនៅ ភូមិណាកន្លែងណានោះឡើយ ចំណែករូបគាត់ក៏មិនបានសួរនាំនាង ពីផ្ទះមិត្តភក្ដិនៅទីណាដែរ។ ព្រោះកន្លង មកកូនស្រីគាត់មិនដែលដើរលេងទៅណាឆ្ងាយ ហើយមិនដែលដើរបាត់ពីផ្ទះដូចជាពេលនេះទេ លុះដល់វេលាយប់មិនឃើញត្រឡប់ទៅផ្ទះវិញសោះ ហើយគាត់ និងប្ដីបានតាមរកគ្រប់ទីកន្លែង ទាំងយប់ ប៉ុន្តែមិនបានឃើញឡើយ។
លុះព្រឹកឡើងថ្ងៃទី២៤ ខែតុលា បានតាមរកទៀត ហើយក៏នៅតែមិនបានឃើញដដែល ទើបដល់វេលាល្ងាចថ្ងៃដដែល សម្រេចចិត្តទៅប្ដឹងនគរបាឲ្យជួយស្វែងរកតែម្ដង។ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីការបាត់កូនស្រីនោះ នគរបាលបានប្រកាសឲ្យតាមបណ្ដាគោលដៅនានា ជួយពិនិត្យមើលពីក្មេងស្រីដែលមានភិនភាគដូចខាងលើនោះហើយ ប៉ុន្តែមិនទាន់មានគោលដៅណាមួយ បានប្រទះឃើញនៅឡើយ ហើយមិនដឹងថានាងទៅដើរលេងជាមួយមិត្តភក្ដិលង់ខ្លួនមិនហ៊ានត្រឡប់ទៅផ្ទះ វិញខ្លាចឪពុកម្ដាយស្ដីបន្ទោសឬក៏មានគ្រោះថ្នាក់អ្វីដោយប្រការណាមួយនោះទេ៕
ប្រភព៖ កោះសន្តិភាព
loading...
0 comments:
Post a Comment