ជនសង្ស័យញៀនខាងលើត្រូវសមត្ថកិច្ចឱ្យដឹងថា មានឈ្មោះ យឹម ហួត អាយុ៤៧ឆ្នាំ មានប្រពន្ធ តែទើបតែលែងលះគ្នាប្រមាណជាង១ឆ្នាំ និងមានកូនប្រុស-ស្រី២នាក់ មានទីលំនៅផ្ទះគ្មានលេខ តាមផ្លូវជាតិលេខ៥ ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ ។ ចំណែកស្ត្រីជាម្តាយដែលរងទារុណកម្ម និងរំលោភសេពសន្ថវៈនោះមានអាយុ៦៧ឆ្នាំ ។
ប្រភពពីក្រុមគ្រួសារឱ្យដឹងទៀតថា បុរសជាជនទមិឡនេះ គឺជាកូនទី២ក្នុងចំណោមបងប្អូនប្រុសៗ៣នាក់ តែកូនទី៣ពៅបានស្លាប់បាត់ទៅហើយ ។ ប្រភពបន្តថា រយៈពេលប្រមាណ១០ឆ្នាំមកហើយ ដែលកូនប្រុសអកត្តញូរូបនេះញៀនថ្នាំ ហើយបំផ្លិចបំផ្លាញរបស់របរក្នុងផ្ទះ និងវាយធ្វើបាបម្តាយឱ្យទឹកភ្នែករាល់ថ្ងៃ ដោយសារតែឥទ្ធិពលគ្រឿងញៀនធ្វើឱ្យកូនប្រុសរូបនេះវាយម្តាយ និងចាប់រំលោភម្តាយ ដែលធ្វើឱ្យម្តាយទ្រាំរស់ទាំងទឹកភ្នែក ពុំហ៊ានប្តឹងសមត្ថកិច្ចឡើយ ដោយសារកូនប្រុសគំរាមសម្លាប់ ។
ក្រុមគ្រួសារបន្ថែមទៀតថា នៅព្រឹកថ្ងៃទី២៦ តុលា នេះ កូនប្រុសញៀនថ្នាំរូបនោះបានរករឿងវាយធ្វើបាបម្តាយទៀត ដោយឃើញដូចនេះ កូនប្រុសច្បងដែលមានលំនៅទល់មុខគ្នាបានយកម្តាយទៅនៅជាមួយ ហើយកូនអកត្តញូរូបនោះបានទៅរករឿង ជេរប្រមាថម្តាយ និងនិយាយថា «ផ្ទះមានមិននៅ ទៅនៅផ្ទះគេ» ។ ដោយទ្រាំមិនបាន បងប្រុសរូមម្តាយក៏បានប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនតែម្តង ។
នៅចំពោះមុខសមត្ថកិច្ចកូនញៀនថ្នាំរូបនេះបានឱ្យដឹងថា ខ្លួនពិតជាបានចាប់រំលោភម្តាយបង្កើតអស់រយៈពេលប្រមាណ៦ឆ្នាំមកហើយ ៕
ប្រភព៖ កោះសន្តិភាព
loading...
0 comments:
Post a Comment