ព្រាន​នារី​កូរ៉េ​ ដើរ​បង្កប់​កាមេរ៉ា​ធ្វើឲ្យ​ស្រីៗ​ខ្លាច​រអារ​បន្ទប់ទឹក​

loading...
ក្រុងសេអ៊ូល: ដើរចូល​បន្ទប់ទឹក​ស្រីអត់​មាន​មនុស្ស​ ផាក ក្វាងមី ​លើក​ឧបករណ៍​ស្វែងរក​រលក​សញ្ញា​នៅ​ជុំវិញ​ចាន​បង្គន់ ប្រអប់​ក្រដាស ដៃទ្វារ ចម្រឹង​ដែក និង​ពិតាន។ 
ស្ដ្រីវ័យ ៤៩ ឆ្នាំ បាន​ប្រាប់​ក្រោយ​ពីធ្វើ​ការ​ត្រួត​ពិនិត្យ​ក្នុងបន្ទប់​បង្គន់​សាធារណៈ​រាប់សិប​នៅ​សារមន្ទីរ​ក្នុង​ក្រុង​សេអ៊ូល​ថា៖ «វាជា​កិច្ចការ​ខ្ញុំដែល​ត្រូវ​ប្រាកដ​ថា គ្មាន​កាមេរ៉ា​បង្កប់​ថត​នារីៗ​បត់ដៃ​បត់ជើង​។ វា​ពិតជា​ចម្លែក​ដែល​មាន​មនុស្ស​ចង់​ឃើញ​ស្រីៗ​ចូល​បន្ទប់ទឹក​។ ប៉ុន្ដែនេះ​ជា​វិធានការ​ចាំបាច់​ក្នុងការ​ជួយ​ស្ដ្រីឲ្យ​មាន​អារម្មណ៍​សុវត្ថិភាព»។
អ្នកស្រី ផាក គឺមាន​តួនាទី​សំខាន់​ក្នុងការ​ទប់ទល់ «ម៉ូល​កា» ឬ «​វីដេអូ​អាស​អាភាស​ កាមេរ៉ា​បង្កប់»។ កូរ៉េ​ខាងត្បូង​មាន​មោទនភាព​ចំពោះ​ការប្រើ​បច្ចេកវិទ្យា​ឈានមុខ​ចាប់ពី​បច្ចេកវិទ្យា​អ៊ីនធឺណិត​ល្បឿន​លឿន​បំផុត​រហូត​ដល់​ទូរស័ព្ទ​ទំនើប​ៗ​។ ប្រជាជន​​ ៩០ ភាគរយ​ក្នុង​ចំណោម​ចំនួន​ប្រជាជន​សរុប ៥០ លាន​នាក់​ប្រើទូរស័ព្ទ​ទំនើប​ ដ៏ខ្ពស់​បំផុត​ក្នុង​លោក។ 
ប៉ុន្ដែ​ប្រទេស​នេះមាន​វប្បធម៌​មួយ​ដែល​បំពាក់​បច្ចេកវិទ្យា​ដឹងពី​មនុស្ស​មាន​បំណង​មិនល្អ។ ការ​អនុវត្ដ​បែបនេះ​បាន​លាត​ត្រដាង​ថា ក្រុមហ៊ុន​ស្មាត​ហ្វូន​ទាំង​អស់​ដែលលក់​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ត្រូវ​ដាក់​សំឡេង​ពេលថត​រូបភាព​ម្ដងៗ។
យោងតាម​ទិន្នន័យ​ប៉ូលិស ចំនួន​​ឧក្រិដ្ឋកម្ម​ម៉ូលកា (​វីដេអូ​អាស​អាភាស​ កាមេរ៉ា​បង្កប់​) ​ហក់​ឡើង​ជាង ៦ ដងពី ១១១០ ករណី​ដល់ ៦៦០០ ករណី​ក្នុងឆ្នាំ ២០១៤​។ 
ឧក្រិដ្ឋជន​ ជា​បុរស​ភាគ​ច្រើន​ត្រូវបាន​ក្រុមនារី​ប្រមាញ់​បាន​សកម្មភាព​ មាន​អាយុ​ចន្លោះ​ពីខ្ទង់ ២០ ទៅ ៣០ ឆ្នាំ​ ភាគ​ច្រើនជា​និស្សិត និង​បុគ្គលិក​បម្រើ​ការងារ​ក្នុង​ការិយាល័យ​។ អ្នក​ល្មើស​ដែល​ត្រូវ​ផ្ដន្ទាទោស​ប្រឈម​​ការផាក​ពិន័យ​ដល់ ១០ លាន​វ៉ុន (​៩១០០ ដុល្លារ) ឬ​ជាប់គុក​ដល់​ ៥ ឆ្នាំ។ 
អ្នកស្រី​ យុន ហឿងហូ ជា​ប៉ូលិស​ស៊ើប​អង្កេត​នៅ​ស្ថានីយ​រថភ្លើង​ក្រោមដី​ក្រុង​សេអ៊ូល​ ថា៖ «ពួកគេ​តែងតែ​ស្រែកយំ​​ និង​សុំដោះ​លែងខ្លួន ដោយ​និយាយ​ថា ពួកគេ​គ្រាន់តែ​ចង់ដឹង​ចង់​ឃើញ​ប៉ុណ្ណោះ​»។ 
បុគ្គលិក​ការិយាល័យ​ លី ហេយុង ​វ័យ ៣៨ ឆ្នាំ​បាន​ប្រាប់ AFP ថា៖ «បើខ្ញុំ​រាន់ត្រូវ​ប្រើ​បន្ទប់ទឹក​សាធារណៈ​ ខ្ញុំ​តែងតែ​ត្រួត​ពិនិត្យ​ដៃ​ទ្វារ ឬ​ប៊ូតុង​ចុចទឹក។ វាគួរ​ឲ្យខ្លាច​ពីព្រោះ​វីដេអូ​ជាច្រើន​ត្រូវបាន​លួច​ថត​ដោយ​ជន​សាមញ្ញ​ ដូចជា បុគ្គលិក​ការិយាល័យ»៕
ប្រភព៖ ភ្នំពេញប៉ុស្ត៏
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment