លោកវរសេនីយ៍ទោ វ៉ាន់ រិទ្ធ នាយការិយាល័យនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦នេះថា បើតាមប្រពន្ធនៃសពជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចនគរបាលយើងថា ប្តីរបស់គាត់បានផឹកស្រាស្រវឹងតាំងពីល្ងាច រហូតដល់ជិតភ្លឺ នៅតំបន់ផាប់ស្ទ្រីត ទើបត្រឡប់មកសណ្ឋាគារលានជល់ដំរីវិញ។ លោកបានបន្តថា ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលជំនាញ បានសហការណ៍ជាមួយសមត្ថកិច្ចនករបាលបច្ចេកទេសវិទ្យាសាស្ត្រ ខេត្ត និងលោកគ្រូពេទ្យអមតុលាការខេត្តសៀមរាប បានចុះទៅពិនិត្យសាកសព រួចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបាន ផឹកស្រាហួសកំណត់ អាចបណ្ដាលឱ្យគាំងបេះដូង ហើយបានដួលបោកក្បាលនៅលើខឿន ការ៉ូបណ្ដាលឱ្យដាច់សរសៃឈាមខួរក្បាលស្លាប់ភា្លមៗមួយរំពេច។
លោកបានបញ្ជាក់ទៀតថា ជនរងគ្រោះមានឈ្មោះ PHILLIP HOUSTON ROLEN ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិអាមេរិក ជាភ្ញៀវទេសចរណ៍ ចូលមកខេត្តសៀមរាបកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ មកស្នាក់នៅសណ្ឋាគារកើតហេតុខាងលើ បន្ទប់លេខ៤០ ជាមួយប្រពន្ធ។ បច្ចុប្បន្នសពត្រូវបានដឹកយកទៅរក្សាទុកបណ្ដោះអាសន្ននៅមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ រង់ចាំមានការឯកភាពពីស្ថានទូតជាមុនសិន៕
ប្រភព៖ កោះសន្តិភាព
loading...
0 comments:
Post a Comment