រងរបួសបៀមគ្រាប់ចំក្បាលពីក្រោយ ដែលហេតុការនេះបង្កឱ្យភ្ញាក់ផ្អើល កាលពីម៉ោង០៨ និង២០នាទីយប់ថ្ងៃទី៣០ តុលា ២០១៦ នៅក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ខណៈដែលស្ត្រីរងគ្រោះនិងប្តីកំពុងផឹកស៊ីនៅក្នុងផ្ទះមិត្តភក្តិក្បែរផ្ទះរបស់ខ្លួន (ក្បែរយានដ្ឋានជួសជុលរថយន្តរបស់ខ្លួន) ។
តាមប្រភពពីស្ត្រីរងគ្រោះបានឱ្យប្រាប់សមត្ថកិច្ចថា គាត់ឈ្មោះសា វ៉ន អាយុ៣០ឆ្នាំ មានប្តីឈ្មោះញ៉ែម សាខន អាយុ៣៥ឆ្នាំ ជាម្ចាស់យានដ្ឋានជួសជុលរថយន្តមួយកន្លែង ស្ថិតនៅក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ប្រភពបន្តថា មុនពេលកើតហេតុ វេលាម៉ោង០៧ និង៣០នាទីយប់ថ្ងៃទី៣០ តុលា ស្ត្រីរងគ្រោះនិងប្តី ព្រមទាំងមិត្តភក្តិ៤នាក់ទៀតបាននាំគ្នាផឹកស៊ីនៅលើគ្រែ ក្នុងរោងមួយនៅផ្ទះរបស់ឈ្មោះស នៅក្នុងភូមិក្បែរផ្ទះរបស់ខ្លួន ។ លុះដល់ប្រហែលម៉ោង៨យប់ ក្នុងពេលកំពុងផឹកស៊ី ក៏ស្រាប់តែឮសូរផូង គឺជាស្នូរគ្រាប់កាំភ្លើងខ្យល់ ត្រូវបានគេបាញ់មកចំប្ញស្សីដំបូលរោង ។ បន្ទាប់មក ឮផូង១គ្រាប់ទៀត ក៏ត្រូវចំក្បាលស្ត្រីរងគ្រោះពីក្រោយផ្នែកខាងស្តាំ បៀមគ្រាប់ក្នុងក្បាល ទើបដឹងថា មានគេលួចបាញ់សម្លាប់ ។
ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះត្រូវបានប្តី និងអ្នកស្រុកដឹកបញ្ជូនទៅវះកាត់យកគ្រាប់ពីក្បាល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ ស្របពេលនេះដែរ ប្តីស្ត្រីរងគ្រោះក៏បានរាយការណ៍ជូនសមត្ថកិច្ចជួយស្រាវជ្រាវរកជនល្មើស។
នៅព្រឹកថ្ងៃទី៣១ តុលា ឆ្នាំ២០១៦ ផ្នែកនគរបាលព្រហ្មទណ្ឌក្រុងកំពង់ឆ្នាំងឱ្យដឹងថា ករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងសកម្ម និងមានពន្លឺខ្លះៗហើយ ដែលសង្ស័យថា អាចពាក់ព័ន្ធនឹងករណីរឿងគំនុំយ៉ាងជ្រាលជ្រៅដល់ថ្នាក់សមត្ថកិច្ចមិនអាចប្រាប់បាន ។
ប្រភព៖ កោះសន្តិភាព
loading...
0 comments:
Post a Comment