សាហាវ ! ដេញ​កូន​ចេញ បិទទ្វារ​ដាក់​គន្លឹះ​កាប់​រហូត​ស្លាប់

loading...
ខេត្តតាកែវ ៖ បុរស​ម្នាក់​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​យ៉ាង​ខ្លាំង ក៏​ទាញ​កាំបិត​ផ្គាប់​កាប់​ប្រពន្ធ​របួសធ្ងន់ បងថ្លៃ​ឃើញ​បែប​នោះ​ក៏​ស្ទុះ​ទៅ​ជួយ ស្រាប់តែ​បុរស​រូប​នោះ​ទាញ​ទ្វារ​បិទ​ដាក់​គន្លឹះ​រួច​កាប់​បងថ្លៃ​រហូត​ ស្លាប់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៦ នៅ​ភូមិ​ចក សង្កាត់​រកា​ក្រុង​ដូន​កែវ ។
ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​ឈ្មោះ មឿ​ន កាន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ បាន​ផឹកស្រា​បៀរ​អស់​២​កំប៉ុង​រួច​ក៏​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​ ឈ្មោៈ ស្ងួន នី​វួ​ច អាយុ​៤០​ឆ្នាំ យ៉ាង​ខ្លាំង រួច​យក​កាំបិត​ផ្គាក់​កាប់​ប្រពន្ធ​ចំ​ក្បាល​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ឃើញ​បែប​នោះ​ស្រី្ត​ឈ្មោះ ស្ងួន សុគន្ធ អាយុ​៦០​ឆ្នាំ ជា​ស្រី្ត​មេម៉ាយ​កូន​៥​នាក់ និង​ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ជា ស៊ី​ម តាកែវ ត្រូវជា​បងថ្លៃ​របស់​ជនសង្ស័យ​បាន​ស្ទុះ​ទៅ​ជួយ ពេល​ស្ទុះ​ចូល​ទៅ​ជួយ​នោះ​ជនសង្ស័យ​បាន​ដេញ​កូន​ៗ៣​នាក់​ចេញពីផ្ទះ រួច​បិទ​មាត់ទ្វារ​ចាក់​គន្លឹះ​ពី​ក្នុង រួច​កាប់​ស្ត្រី​រង​គ្រោះ​១​កាំបិត​ត្រូវ​កញ្ចឹងក​បណ្ដាល​ឲ្យ​ស្លាប់​ក្នុង​ ថ្លុកឈាម រួច​រត់គេច​ខ្លួន​បាត់ ។
ក្រោយ​ពេល​កើតហេតុ ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ ។ ចំណែក​ជនសង្ស័យ​ពេល​នេះ​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​តាម​ ស្វែងរក​ចាប់ខ្លួន ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

ប្រភព៖​ កោះសន្តិភាព
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment