អ្នកទស្សនាមួយចំនួនបានបិទទូរទស្សន៍របស់ខ្លួនដោយសារឈុតដ៏គួរឱ្យខ្ពើម និងឃោរឃៅក្នុងភាគបើកឆាកនៃរឿង Walking Dead។
រឿងខ្មោច Zombie នេះបានឈានដល់រដូវកាលទី ៧ នៅចក្រភពអង់គ្លេសកាលពីថ្ងៃទី ២៥ កន្លងទៅ ប៉ុន្តែប្រិយមិត្តរឿងនេះមួយចំនួនបានស្បថថា ពួកគេនឹងមិនមើលភាគទី ២ នៃរឿងនេះទៀតទេ ដោយនិយាយថា ឈុតឆាកនីមួយៗសឹងតែធ្វើឱ្យពួកគេក្អួត ហើយអ្នកទស្សនាម្នាក់រន្ធត់ចិត្តពេករហូតដល់ស្រក់ទឹកភ្នែក។
អ្នកទស្សនាម្នាក់ឈ្មោះ Sean Carroll ថែមទាំងបានប្រាប់ទៅបណ្តាញ AMC តាមរយៈ Twitter ថា "រឿងនេះពិតជាអាក្រក់ណាស់ ហើយវាមិនគួរមាននៅលើទូរទស្សន៍ទេ" ទៀតផង។
អតីតអ្នកចូលចិត្តរឿងនេះដែលមានឈ្មោះថា Timmy Vale បាននិយាយថា "ខ្ញុំនឹងមិនមើលរឿងរបស់អ្នកឯងទៀតទេ។ អបអរសាទរផងចំពោះការបាត់បង់អ្នកទស្សនា។ ពិតជាការសរសេររឿងយ៉ាងល្អមែន"។
រីឯខាងទូរទស្សន៍ Fox TV វិញ មិនបានបង្ហាញការយល់ឃើញចំពោះការរិះគន់នេះទេ ខណៈខ្លួនបានចាក់បញ្ចាំងភាគដំបូង៕
ប្រភព៖ khmerload
loading...
0 comments:
Post a Comment