ម្នាក់ៗបានត្រឹមតែរក កន្លែងពួន និងទូរស័ព្ទប្ដឹងនគរបាលឲ្យជួយអន្តរាគមន៍តែប៉ុណ្ណោះ។ បន្ទាប់ពីទទួលដំណឹងនោះភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ បានចុះទៅកាន់ទីនោះភ្លាមៗ មិនបានបង្អង់យូរនោះឡើយ ព្រោះខ្លាចមានគ្រោះថ្នាក់ដល់ ប្រជាពលរដ្ឋ និងម្ចាស់ផ្ទះរងគ្រោះខាងលើ លុះពេលចុះទៅដល់បានឃើញបុរសនោះពិតជាក្លាហានគ្មានខ្លាចញញើតនរណាម្នាក់ឡើយ។ សូម្បីតែនគរបាលក៏បុរសនេះ មិនខ្លាចផង ហើយនៅពេលទៅដល់ នគរបាលបានចូលទៅចាប់ខ្លួន ជននោះមិនព្រមនៅស្ងៀមឲ្យចាប់ឡើយ ហើយបានធ្វើសកម្មភាពវាយនគរបាលថែមទៀត ដែលខណៈនោះនគរបាល ស្ទើរតែគេចមិនរួចពីកណ្ដាប់ ដៃរបស់គេទៀតផង។
ហេតុការណ៍នោះ បានកើតឡើង កាលពីវេលាម៉ោង៦និង១៥នាទី ល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅតាមផ្លូវរោងចក្រកាត់ដេរ QMI ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនបង្កឈ្មោះ ចិន រ៉ា អាយុ២៩ឆ្នាំ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត នៅក្នុងភូមិកណ្តាល ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ប្រភពដដែលបានបន្តថា បន្ទាប់ពីឃើញនគរបាលទៅដល់ ជននោះបានវាយនគរបាលបែបនេះ ប្រជាពលរដ្ឋបានទុកការខ្លាចម្ដុំ ហើយបាននាំគ្នាចូលទៅជួយនគរបាល និងចាប់ខ្លួនជននោះបាន ពួកគាត់ក៏បាននាំគ្នាបញ្ចេញកំហឹង វាយទាត់ធាក់ជនប្រមឹកនោះយ៉ាងចាស់ដៃ ជាការព្រមានកុំឲ្យពូកែអុកឡុក បំភិតបំភ័យ អ្នកដទៃ និងវាយនគរបាលបែបនេះទៀត។ បន្ទាប់មកទើបប្រគល់ឲ្យនគរបាល នាំទៅសួរនាំនៅប៉ុស្ដិ៍ចោមចៅ កសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។
នគរបាលបាននិយាយថា ជននោះសង្ស័យប្រើប្រាស់គ្រឿងញៀនទៀតផង ហើយប្រជាពលរដ្ឋបានសម្ដែងការអបអរសាទរយ៉ាងខ្លាំង ក្រោយពេលដែលជននោះត្រូវចាប់ខ្លួន ព្រោះកន្លងមកតែងតែបាន ធ្វើការអុកឡុក អ្នកជិតខាងជាបន្តបន្ទាប់ ឲ្យតែគេផឹកស្រាស្រវឹងម្ដងៗ។ ដោយឡែកថ្ងៃកើតហេតុនេះ មិនមាននរណាធ្វើឲ្យគេទាស់ចិត្តឬមានទំនាស់ជាមួយគ្នានោះទេ ស្រាប់តែជនខាងលើ ធ្វើសកម្មភាពវាយបំផ្លាញកាមេរ៉ាសុវត្ថិភាព និងកញ្ចក់ទ្វារផ្ទះអ្នកជិតខាងបែបនេះតែម្ដង៕
ប្រភព៖ កោះសន្តិភាព
loading...
0 comments:
Post a Comment