ស្ត្រីកើត​ជំងឺ​ដុះសាច់​ចម្លែក ​ធ្វើឲ្យ​មហាជន​ស្លុត​ចិត្ត​បរិច្ចាគ $១៨ ម៉ឺន

loading...
ក្រុងសេអ៊ូល: ឆាក​ជីវិត​ដ៏​សែន​ខ្លោច​ផ្សា​របស់​ ស៊ីម យុនហ៊ី អាយុ ៣៣ ឆ្នាំ​បាន​ធ្វើឲ្យ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​រន្ធត់​ស្លុតចិត្ដ​ខ្លាំង។
កម្មវិធី «Capture that Moment - How is that Possible» ត្រូវបាន​ចុះ​ផ្សាយ​កាល​ពីថ្ងៃទី ២០ ខែ​តុលា​ពីជីវិត​ដ៏សែន​កម្សត់​របស់​ ស៊ីម យុន​ហ៊ី រស់​នៅ​ជាមួយ​នឹង​ជំងឺ​ដុំសាច់​ដុះក្រោម​សរសៃ​ប្រសាទ​ត្រូវបាន​លាត​ត្រដាង។
ពីអាយុ ២ ឆ្នាំ ស៊ីម កើត​ជំងឺ​ដុះសាច់​ ដែល​ធ្វើឲ្យ​នាង​ពិការ​ភ្នែក​ទាំង​ស្រុង​នៅ​អាយុ​ ១៣ ឆ្នាំ​។ អាយុ ១៨​ ឆ្នាំ មុខ​មាត់ ស៊ីម ចាប់​ផ្ដើម​យារធ្លាក់​ ឬ​រលាយ​ ខណៈ​ដុំសាច់​ចាប់ផ្ដើម​ដុះ​ពេញ​ផ្ទៃមុខ​។ ស៊ីម​ក៏បាន​បាត់​បង់​លលាដ៍​ក្បាល​មួយ​ផ្នែកធំ​នៅខាង​ឆ្វេង​ផងដែរ។​ ​ទំហំ​រាងកាយ​នាង​នៅប៉ុន​នឹង​សិស្ស​សាលា​បឋម​សិក្សា​ដោយ​សារតែ​ពិបាក​ទទួល​ទាន​អាហារ។
ឪពុក​នាង​បាន​ប្រាប់ថា ស៊ីម ទទួល​ការ​វះកាត់​ជា​ច្រើន​លើក​ច្រើន​សា​ តែគ្មាន​ប្រយោជន៍​អ្វី​សោះ​ ដោយសារ​ជំងឺដុំ​សាច់នេះ​មិនអាច​ព្យាបាល​បាន​ទេ​។ មូល​ហេតុ​មួយ​ទៀតគឺ​បញ្ហា​កង្វះ​ថវិកា​។
ស៊ីមបាន និយាយ​ថា នាង​មានក្ដី​សុបិន​ចង់​ក្លាយជា​មនុស្ស​សាមញ្ញ​ធម្មតា​ម្នាក់​ប៉ុណ្ណោះ​ ដូចជា​ បណ្ដា​ស្ដ្រី​វ័យ​ខ្ទង់ ៣០ ឆ្នាំ​ដទៃ​ទៀត។
ថ្មីៗនេះ រឿង​រ៉ាវ​ជីវិត​របស់ ស៊ីម ត្រូវបាន​ផ្សព្វ​ផ្សាយ​ពេញ​អនឡាញ​ ហើយ​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ដ៏ស្លុត​ចិត្ដ​ក៏​នាំគ្នា​ជួយ​នាង​តាមរយៈ​មូលនិធិ​ដែល​ផ្ដួចផ្ដើម​ដោយ​ក្រុម​ផលិតករ​កម្មវិធី​ខាង​លើ​។ ពេល​នេះ ប្រាក់​ ១៨ ម៉ឺន​ដុល្លារ​ត្រូវបាន​ប្រមែ​ប្រមូល​សម្រាប់​ការ​វះកាត់​ជួយ​ ស៊ីម៕
ស៊ីម កើត​ជំងឺ​ដុះដុំ​សាច់​ពេញ​លើ​ផ្ទៃមុខ និង​ខូង​លលាដ៍​ក្បាល​ខាង​ឆ្វេង។ 
 
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment