កុង​ស៊ុន​ជឺ​ប្រែ​ក្លាយ​ជា​មនុស្ស​ស្រី​ក្នុង​រឿង “តុលាការ​មុខ​ដែក” ឆ្នាំ​២០១៧

loading...
ខុស​ពី​សព្វ​មួយ​ដង​ដែល​តួ​អង្គ​កុងស៊ុនជឺ​តែង​ត្រូវ​បាន​សម្ដែង​ដោយ​តារា​សម្ដែង​ប្រុស​នោះ នៅ​ក្នុង​រឿង “Justice Pao” ឆ្នាំ​២០១៧ តួ​អង្គ​នេះ​នឹង​ត្រូវ​បាន​រ៉ាប់រង​ដោយ​តារា​សម្ដែង​ស្រី​វិញ។
មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មានSina បាន​ឲ្យ​ដឹង​ថា​រឿង​ភាគ “តុលាការ​មុខ​ដែក” ស៊េរី​ថ្មី​ឆ្នាំ​២០១៧​ដែល​ចាប់​ផ្ដើម​ថត​កាល​ពី​ខែ​កក្កដា​នោះ នៅ​ពេល​នេះ​បាន​ថត​ចប់​សព្វ​គ្រប់​ហើយ។ ដូច​នឹង​ពាក្យ​ចចាមអារ៉ាម​មុន​នេះ​ពិត​មែន តួអង្គ​កុងស៊ូនជឺ​ត្រូវ​បាន​អ្នក​ដឹក​នាំ​ផ្លាស់​ប្ដូរ​ពី​ច្បាប់​ដើម​ទាំង​ស្រុង។ តាម​នោះ​ដែរ តួ​ជំនួយ​ការ​របស់​លោក​ម្ចាស់​ប៉ាវ​ត្រូវ​បាន​តារា​សម្ដែង​ស្រី Zhang Zhixi ជា​អ្នក​ទទួល​បន្ទុក។

63d0f703918fa0ec6a229671209759ee3c6ddbe1
តារា​សម្ដែង Zhang Zhixi

តាម​ការ​ទម្លាយ​របស់​អ្នក​ដឹក​នាំ​រឿង ដើម​ឡើយ​កុងស៊ុន​ជឺ​ក្នុង​រឿង​ថ្មី​នេះ​​គឺ​ជា​ព្រះនាង​មួយ​រូប តែ​ចូល​ចិត្ត​ក្លែង​ខ្លួន​ធ្វើ​ជា​មនុស្ស​ប្រុស​ដើម្បី​តាម​បំបែក​រឿង​ក្ដី​ជា​មួយ​ប៉ាវ ជីង​ធាន។ ជាមួយ​គ្នា​នេះ​ដែរ បើ​ទោះ​បី​ជា​សម្រស់​របស់ Zhang Zhixi ត្រូវ​បាន​គេ​សរសើរ​ថា​ស្រស់​ស្អាត​គួរ​ឲ្យ​ចង់​គយគន់​ក៏​ដោយ តែ​ការ​ជ្រើស​យក​តួ​ស្រី​មក​ដើរ​តួ​កុងស៊ុនជឺ​នៅ​តែ​ទទួល​បាន​ការ​រិះគន់​មិន​តិច​នោះ​ឡើយ។ “តុលាការ​មុខ​ដែក” ស៊េរី​ថ្មី​មាន​ប្រវែង​៥០​ភាគ និង​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​ក្នុង​ខែ​មីនា​ឆ្នាំ​២០១៧៕

83075862jw1f8xyjv8zfej20qe0et7a9

993a141agw1f6iyy7492aj20rs0fmadq

qjv6fxwztrw3394561

0e7gpvo9jl_1

704_2042328_345743

edn6fxwztru6632182

 ប្រភព៖ sabaynews
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment