ក្រោយពេលវិលត្រឡប់មកពីសម្ដែងច្រៀងនៅប្រទេសអូស្ត្រាលី វិញរតនៈ ពិសី កាន់តែមានភាព លេចធ្លោគួរឲ្យកត់សម្គាល់គឺក្រៅ ពីប្ដូររថយន្តមកជិះHighlander ពណ៌ស តម្លៃជិត២ម៉ឺនដុល្លារ នាងក៏កាន់តែមានរូបសម្រស់ ស្អាតប្លែកជាងមុនផងដែររហូតត្រូវបានគេសង្ស័យថានាងបានទៅកែពង្រីកដើមទ្រូង និង កែទម្រង់មុខឲ្យកាន់តែមានភាពទាក់ទាញជាងមុននៅឯប្រទេសថៃទៀតផង។
ក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃទី៣០ខែតុលា ម្សិលមិញនេះរតនៈ ពិសី បានបង្ហាញពីអារម្មណ៍ ភ្ញាក់ផ្អើលនៅពេលចោទសួរពីរឿងកែពង្រីកដើមទ្រូង។ពិសី បញ្ជាក់ថាមួយរយៈនេះពិតជាមានមជ្ឈដ្ឋាន មួយចំនួនសង្ស័យថានាងកែសម្រស់ វះកាត់ពង្រីកដើមទ្រូងមែនប៉ុន្តែជាក់ស្ដែងនាងគ្រាន់តែប្រើផលិត ផលជំនួយបន្តិចបន្ទួចតែប៉ុណ្ណោះ។ពិសី ថ្លែងថា”ខ្ញុំអត់បានទៅកែវះកាត់អីទេព្រោះខ្ញុំខ្លាចមុខកាំបិតណាស់ ពោលគឺខ្ញុំគ្រាន់តែប្រើផលិតផលលាបជំនួយតិចតួចប៉ុណ្ណោះហើយទម្រស់មុខរបស់ខ្ញុំក៏អីចឹងដែរ ខ្ញុំអត់បានទៅកែច្នៃអីទេគ្រាន់តែជាបច្ចេកទេសផាត់មុខតែប៉ុណ្ណោះ។ម្យ៉ាងសម្រស់ខ្ញុំក៏អំណោយផលពីធម្មជាតិស្រាប់ផងដែរ ដូច្នេះសូមកុំមានការយល់ច្រឡំ”។
ខណៈដែលគេសង្ស័យ បានកែពង្រីកដើមទ្រូងហើយរូបសម្រស់កាន់តែមានភាពទាក់ទាញជាងមុននោះពិសី ក៏កាន់តែមានមន្តស្នេហ៍មិនធម្មតាដែរដែលមានដំណឹងថាមានបុរសទាំងក្នុងនឹងក្រៅប្រទេសកំពុងតាមប្រជែងស្នេហ៍នាងយ៉ាងស្អិត។
ពិសី បានសារភាពថាមួយរយៈចុងក្រោយនេះពិតជាមានបុរសទាំងក្នុងនិងក្រៅប្រទេសតាមស្នេហ៍នាង មែនតែនាងមិនទាន់សម្រេចចិត្តជ្រើសរើសបុរសណាម្នាក់ជាគូគាប់នៅឡើយទេពោលគឺនាងកំពុង ប្រឹងពង្រឹងអាជីពចម្រៀងសិនខណៈទើបចុះកុងត្រាច្រៀងនៅផលិតកម្មបុត្រា។ពិសី បន្ថែមថា”ថ្មីៗហ្នឹងខ្ញុំបានចុះកុងត្រាច្រៀងនៅផលិតកម្មបុត្រា ហើយកំពុងត្រៀមចេញបទស្នាដៃថ្មីមិនចម្លងពីគេ(Original song)ចំនួន៤បទដែលមានទាំងបទមនោសញ្ចេតនានិងបទញ៉ាក់។ដូច្នេះខ្ញុំត្រូវពង្រឹងកេរ្តិ៍ឈ្មោះសិនមិនទាន់គិតរឿងស្នេហាទេ”។
ពិសី បានបង្ហើបឲ្យដឹងថាក្រោយពេលនាងចុះកុងត្រាជាមួយផលិតកម្មបុត្រា ស្រាប់តែមានផលិតកម្មធំៗ ចំនួន២បានទាក់ទងមកនាង។ប៉ុន្តែយ៉ាងណានាងបានក្លាយជាតារាចម្រៀងរបស់បុត្រា ទៅហើយ ហើយនាងនិងប្រឹងប្រែងទាញយកប្រជាប្រិយភាពតាមរយៈទ្រនំមួយនេះស្របពេលមួយរយៈចុងក្រោយនេះ នាងទទួលបានឱកាសចេញច្រៀងតាមកម្មវិធីប្រគំតន្ត្រីជាច្រើនដោយសារតែនាងមានក្រុមរាំផ្ទាល់ខ្លួន មានក្បាច់រាំ និងស្តាយល៍តុបតែងខ្លួនប្លែកៗ៕
loading...
0 comments:
Post a Comment